
តើអ្វីទៅហៅថាជំនឿ?
«ជំនឿគឺជាការធានាថាអ្វីដែលព្រះជាម្ចាស់មានបន្ទូលពិតទាំងអស់ ហើយព្រះជាម្ចាស់នឹងធ្វើតាមគ្រប់ការដែលទ្រង់មានបន្ទូលក្នុងព្រះគម្ពីររបស់ទ្រង់..…
ប្រភេទអត្ថបទ

«ជំនឿគឺជាការធានាថាអ្វីដែលព្រះជាម្ចាស់មានបន្ទូលពិតទាំងអស់ ហើយព្រះជាម្ចាស់នឹងធ្វើតាមគ្រប់ការដែលទ្រង់មានបន្ទូលក្នុងព្រះគម្ពីររបស់ទ្រង់..…



«មុនយើងអាចចាប់ផ្ដើមយល់ឃើញថា តើឈើឆ្កាងបានធ្វើអ្វីខ្លះសម្រាប់យើង យើងត្រូវតែយល់ឃើញថា ឈើឆ្កាងគឺជាអ្វីដែលធ្វើឡើងដោយយើង។» (John Stott)

«ស្ថាននរកគឺជាទីកន្លែងនៃការដាច់ចេញពីព្រះជាម្ចាស់ជាអចិន្ត្រៃយ៍ចំពោះអស់អ្នកណាដែលមិនបានផ្សះផ្សាជាមួយព្រះអង្គ។» (Conrad Mbewe)

«ថ្ងៃយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវត្រូវបានលាក់ ដើម្បីឲ្យយើងត្រូវប្រុងស្មារតី» (Augustine)

«ដាច់ខាត! យើងទាំងអស់គ្នាត្រូវតែមានពេលវេលាពិបាកៗ ដើម្បីឲ្យយើងចម្រើនភាពពឹងពាក់របស់យើងទៅលើព្រះជាម្ចាស់ និងរៀនឲ្យដឹងថាព្រះគុណរបស់ទ្រង់គឺល្មមគ្រប់គ្រាន់ហើយ»។ (Paul Washer)

«ក្ដីស្រឡាញ់យោងតាមព្រះគម្ពីរគឺមានចំណាប់អារម្មណ៍ក្នុងការផ្តល់ឲ្យជាជាងការយក និងការបម្រើជាជាងការឲ្យគេបម្រើ»។ (Rob Green)

«ខ្ញុំពឹងជីវិតដ៏អស់កល្បជានិច្ចរបស់ខ្ញុំទៅលើការមានព្រះជន្មរស់ឡើងវិញ ដោយរំពឹងលើជីវិតដែលខ្ញុំមិនបានរស់នៅ និងលើសេចក្ដីស្លាប់ដែលខ្ញុំមិនបានស្លាប់»។ (C.H. Spurgeon)

«ទង្វើល្អមិនធ្វើឲ្យមនុស្សម្នាក់ណាល្អនោះទេ—ប៉ុន្តែមនុស្សល្អនឹងធ្វើទង្វើល្អ។

«អំពើបាប ហើយនិងកូនរបស់ព្រះជាម្ចាស់មិនអាចត្រូវគ្នាបានទេ។ ទោះបើពួកគេជួបគ្នាម្ដងម្កាលក៏ដោយ ក៏ពួកគេមិនអាចរស់នៅជាមួយគ្នាដោយមានសុភមង្គលបានដែរ»។ (John Stott)

«ព្រះយេស៊ូវបានយាងមកយករូបភាពជាមនុស្សក្នុងគោលបំណងតែមួយគឺរៀបចំផ្លូវសម្រាប់នាំមនុស្សឲ្យត្រឡប់ទៅកាន់ព្រះជាម្ចាស់វិញ…