
ព្រះគម្ពីរភាសាខ្មែរជាសំឡេង
ក្ដៅៗ! មកដល់ហើយ! ឥឡូវនេះ លោកអ្នកអាចស្ដាប់ព្រះគម្ពីរភាសាខ្មែរជាសំឡេងបានហើយ! អស្ចារ្យមែន!
ប្រភេទអត្ថបទ

ក្ដៅៗ! មកដល់ហើយ! ឥឡូវនេះ លោកអ្នកអាចស្ដាប់ព្រះគម្ពីរភាសាខ្មែរជាសំឡេងបានហើយ! អស្ចារ្យមែន!


«ទ្រង់នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញ នៅចំពោះទ្រង់មានសេចក្ដីអំណរដ៏ពោរពេញ នៅព្រះហស្តស្ដាំទ្រង់មានសេចក្ដីអរសប្បាយជាដរាបតទៅ។

«កុំបើកឲ្យចិត្តច្រណែន នឹងមនុស្សមានបាបឡើយ ចូរឲ្យឯងប្រកបដោយសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ជាដរាបរាល់ថ្ងៃ

«ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។


«ពាក្យលើកទឹកចិត្ត ប្រៀបដូចជាដើមឈើផ្ដល់ជីវិត រីឯសម្ដីទ្រគោះបោះបោកនាំឲ្យធ្លាក់ទឹកចិត្ត។

«អ្នកណាដែលស្ដាប់តាមសេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ដើរក្នុងផ្លូវនៃជីវិតហើយ តែអ្នកណាដែលមិនព្រមទទួលសេចក្ដីបន្ទោស នោះហៅថា វង្វេងវិញ» (សុភាសិត ១០:១៧)។

«តែតាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ។


«ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីច្រើនប៉ុណ្ណា សេចក្ដីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះ ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់
