in

ឈ្នួល​នៃ​ការ​មើល​រូបអាសអាភាស

The Cost of Viewing Porn

តើ​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​នឹង​នាំ​ឲ្យ​លោកអ្នក​ធ្លាក់​នរក​មែន​ឬ?
មិត្ត​អ្នក​អាន​ជា​ច្រើន​ដែល​កំពុង​អាន​សៀវភៅ​នេះ ភាគ​ច្រើន​ គឺ​សុទ្ធតែ​កំពុង​ជាប់​ក្នុង​ចំណង​នៃ​អំពើ​បាប​នេះ ហើយ​ក៏​ទំនង​ទាំង​មិន​ដឹង​ថា ខ្លួន​កំពុង​ជាប់​ទៀត​ផង! មាន​មនុស្ស​ជា​ច្រើន នៅ​លើ​លោក​នេះ​បាន​គិត​ថា ការ​មើល​រូបភាព ឬក៏ វីដេអូ​អាសអាភាស​វា​មិនមែន​ជា​បញ្ហា​អ្វី​ទេ តែ​វា​គ្រាន់តែ​ជា​រឿង «ធម្មតា» ប៉ុណ្ណោះ។ ប៉ុន្តែ អស់​អ្នក​ដែល​បាន​បណ្ដោយខ្លួន​មើល​រូប​ពុំ​គប្បី​នឹង​ធ្លាក់​ខ្លួន​ជា​ទាសករ​ក្នុង​អំពើ​បាប​ដ៏​ផ្អែម​ល្ហែម​នេះ។ នៅ​ចុង​បញ្ចប់ ការ​មើល​រូបភាព ឬ​ក៏​ វីដេអូ​អាសអាភាស​នឹង​នាំ​ឲ្យ​លោកអ្នក​ស្លាប់​ជា​មិន​ខាន។ ប៉ុន្តែ សេចក្ដី​ពិត​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​អាច​រំដោះ​យើង​ឲ្យ​មាន​សេរីភាព​ចេញ​ពី​ អំពើ​បាប តាមរយៈ​អំណាច​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ! ប្រសិនបើ ​លោកអ្នក​កំពុង​តយុទ្ធ​នឹង​ការញៀន​នឹង​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស ក៏​ដូចជា​កំពុង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រយុទ្ធ​ទាស់​នឹង​អំពើ​បាប​នេះ​ក្នុង​ជីវិត​លោកអ្នក ដូច្នេះ កូន​សៀវភៅ​មួយ​ក្បាល​នេះ ​អាច​នឹង​ជួយ​លោកអ្នក ​ក្នុង​ការ​ដែល​លោកអ្នក​ព្យាយាម​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ​ឲ្យ​ពេញ​មួយ​ជីវិត​តាមរយៈ​ការ​រស់នៅ​បាន។

«ចូរ​ព្យាយាម​សម្លាប់​អំពើ​បាប បើ​មិន​ដូច្នោះ​
វា​នឹង​ព្យាយាម​សម្លាប់​លោកអ្នក។»
(លោកគ្រូ ចន អូវិន)

លោកអ្នកអាចទាញយកសៀវភៅនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែចុចប៊ូតុង «ទាញយក» ខាងក្រោម៖

ទាញយក “ឈ្នួល​នៃ​ការ​មើល​រូបអាសអាភាស” The-cost-of-viewing-porn-khmer.pdf – មាន​គេ​ទាញ​យក 17 ដង – 941.32 KB

លោកអ្នកក៏អាចស្វែងយល់បន្ថែមពីសៀវភៅនេះ តាមរយៈវីដីអូខាងក្រោម៖

ចុចប៊ូតុងខាងក្រោម ប្រសិនបើលោកអ្នកចង់ជាវទិញសៀវភៅនេះ៖

តើអ្នកចូលចិត្តអត្ថបទនេះទេ?

10 Points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

កុំ​ឲ្យ​ពន្លត់​

ព្រះ​វិញ្ញាណ​បរិសុទ្ធ​មិន​ដែល​មក​តាំង​ដំណាក់