អត្ថបទថ្មីៗ

  • in

    ​​ព្រះ​វិញ្ញាណ​​គង់​​ក្នុង​ខ្ញុំ​ដោយ​របៀប​ណា?

    សូម​សួរ​ខ្លួន​ឯង​ថា៖ តើ​ខ្លួន​ឯង​មាន​ការ​ភ្ញាក់​ផ្អើល​លើ​អធិបតេយ្យភាព​នៃ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ​ត្រង់​ថា​ជា​រៀង​រាល់​ព្រឹក​លោក​អ្នក​ភ្ញាក់​ឡើង​ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ? តើ​លោក​អ្នក​មាន​ការ​ភ្ញាក់​ផ្អើល​ដែរ​ឬ​ទេ? ជំនឿ​ដ៏​ពិត​ដែល​សង្គ្រោះ​គឺ​ជា​ភស្តុតាង​លេខ​មួយ​ដែល​បង្ហាញ​ថា លោក​អ្នក​បាន​កើត​ជា​ថ្មី​មែន។ កណ្ឌ​គម្ពីរ ១យ៉ូហាន ៥:១ បាន​ចែង​ថា «អស់​អ្នក​ណា​ដែល​ជឿ​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​គ្រីស្ទ អ្នក​នោះ​បាន​កើត​មក​ពី​ព្រះ»។ នេះ​មាន​ន័យ​ថា កើត​ពី​ព្រះ​វិញ្ញាណ ហើយ​មាន​ព្រះ​វិញ្ញាណ​ជា​កម្ម​សិទ្ធិ។ អាន​បន្ថែម

  • in

    ​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ​

    ខ្ញុំ​សូម​បញ្ចប់​ត្រឹម​នេះ៖ «[សូម] សម្លឹង​មើល​ព្រះ​យេស៊ូវ ដែល​ជា​អ្នក​ចាប់​ផ្តើម និង​ជា​អ្នក​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​បាន​គ្រប់​លក្ខណ៍ ទ្រង់​បាន​ស៊ូទ្រាំ​នៅ​លើ​ឈើ​ឆ្កាង ដោយ​មិន​គិត​ពី​សេចក្ដី​អាម៉ាស់​ឡើយ ដោយ​ព្រោះ​តែ​អំណរ​ដែល​នៅ​ចំពោះ​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ» (ហេព្រើរ ១២:២)។ ព្រះ​អង្គ​បាន​សម្រេច​ការ​នោះ​សម្រាប់​លោក​អ្នក ហើយ​ព្រះ​អង្គ​នឹង​ធ្វើ​វា​ក្នុង​លោក​អ្នក​ដែរ។ សូម​មើល​ឃើញ​សេចក្ដី​ពិត​ដូច​លក្ខណៈ​របស់​វា​ចុះ។ ចូរ​មាន​កម្លាំង​ឡើង​តាម​រយៈ​ព្រះ​គុណ។ ចូរ​ដឹង​ថា មិន​បាន​ថា​លោក​អ្នក​មិន​មាន​ជំនួយ​នោះ​ទេ។ ហើយ​សូម​សម្លាប់​ការ​កុហក​នោះ​ចុះ​ពេល​វា​កើត​មាន​ឡើង។ អាន​បន្ថែម

  • in

    ការ​យាង​មក​វិញ​ជា​លើក​ទី​២​?

    ត្រង់​នេះ​អ្នក​និពន្ធ​សន្មត​ថា គ្រីស្ទ​បរិស័ទ​ឲ្យ​តម្លៃ​លើ​សង្គម ដ្បិត​បើ​យើង (ទាំង​ផ្ទាល់​ខ្លួន និង​រួម​គ្នា) ចង់​មាន​ការ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើង​ក្នុង​ព្រះ​គ្រីស្ទ​វិញ នោះ​យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​ជា​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ។ ក្នុង​ខគម្ពីរ​មួយ​នេះ និង​ក្នុង​សំបុត្រ​ទាំង​មូល​សាវ័ក ប៉ុល អះអាង​ថា​ក្រុម​ជំនុំ​ថែស្សាឡូនីច​ពិត​ជា​បាន​ដើរ​តាម​ព្រះ​គ្រីស្ទ​មែន («ដូច​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​នេះ​ស្រាប់» សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ១:៦-១០; ៣:៦-៧; ៤:១)។ ក្នុង​អត្ថ​ន័យ​នេះ​ផ្ទាល់ វា​ជា​របៀប​មួយ​ដែល​សាវ័ក ប៉ុល បាន «លើក​ទឹក​ចិត្ត» និង «ស្អាង​ចិត្ត» ក្រុម​ជំនុំ៖ គាត់​បាន​សរសើរ​ពួក​គេ​សម្រាប់​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​បាន​យ៉ាង​ល្អ។ អាន​បន្ថែម

  • in

    ខ្ញុំ​ស្លាប់​​ចំពោះ​បាប

    ខ្ញុំ​គិត​ថា ចំណុច​ស្នូល​ដែល​ខ្ញុំ​នឹង​លើក​ឡើង​ទាក់​ទង​នឹង​សំណួរ​នេះ​គឺ៖ មិន​ថា​ព្រះ​ជាម្ចាស់​មាន​មូល​ហេតុ​អ្វី​ក៏​ដោយ​ទាក់​ទង​នឹង​ការ​ដែល​ព្រះ​អង្គ​ញែក​យើង​ជា​បរិសុទ្ធ​ក្នុង​របៀប​ដ៏​យឺតយ៉ាវ ឈឺ​ចាប់ ពេញ​ទៅ​ដោយ​ការ​ធ្វើ​សង្គ្រាម​ក៏​ដោយ ក៏​ការ​ជ្រើស​រើស​​របស់​ព្រះ​អង្គ​នេះ​គឺ ពីព្រោះ​ទ្រង់​ទទួល​បាន​សិរីល្អ​ខ្លាំង​ជាង ពេល​ដែល​យើង​ច្បាំង​ក្នុង​សង្គ្រាម​ជា​ប្រចាំ​ថ្ងៃ​ជា​មួយ​នឹង​អាវុធ​ដែល​ព្រះ​អង្គ​បាន​ប្រទាន​ដល់​យើង និង​ក្នុង​របៀប​ដែល​ព្រះ​អង្គ​បាន​គ្រោង​ទុក​សម្រាប់​យើង។ ដូច្នេះ ចូរ​យើង​ចាប់​ផ្ដើម​តយុទ្ធ​ឲ្យ​បាន​យ៉ាង​ល្អ​ចុះ! អាន​បន្ថែម

  • in ,

    ការ​រង​ទុក្ខ​នឹង​​បំផ្លាស់​បំប្រែ​លោក​អ្នក

    ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​អាច​មាន​អំណរ​ក្នុង​ការ​រង​ទុក្ខ​របស់​ខ្ញុំ​បាន ដោយ​ដឹង​ថា ព្រះ​ជាម្ចាស់​កំពុង​ប្រើប្រាស់​វា​ក្នុង​ការ​បង្កើត​ក្នុង​ខ្ញុំ​នូវ​អ្វី​ដែល​ខ្ញុំ​មិន​អាច​បង្កើត​បាន​ដោយ​ខ្លួន​ឯង។ ជំនឿ​របស់​ខ្ញុំ​រឹង​មាំ​ជាង​មុន លក្ខណសម្បត្តិ​របស់​ខ្ញុំ​ក៏​កាន់​តែ​មាន​សភាព​ដូច​ព្រះ​គ្រីស្ទ ហើយ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ក៏​កាន់​តែ​មាន​ការ​ធានា​ខ្លាំង​ជាង​មុន​ដែរ។ ចូរ​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់ ព្រោះ​ខណៈពេល​ដែល​យើង​ទុក​ចិត្ត​លើ​ព្រះ​អង្គ នោះ​ទ្រង់​ក៏​បាន​ធានា​ថា​ទ្រង់​កំពុង​តែ​ធ្វើ​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង។ ហើយ​ការ​រង​ទុក្ខ​ក៏​ពិត​ជា​បង្កើត​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​មែន។ អាន​បន្ថែម

  • in ,

    តើ​យើង​អាច​មាន​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​អំពើ​បាបទេ​នៅ​ក្នុង​ជីវិត​នេះ?

    ក្នុង​នាម​ជា​មនុស្ស យើង​ស្ថិត​ក្រោម​លក្ខណ​សម្បត្តិ​របស់​លោក អ័ដាម លើ​ផែន​ដី​នេះ។ មិន​ថា​យើង​ខំ​ប្រឹង​ប៉ុណ្ណា​ក៏​ដោយ​ក្នុង​ការ​មិន​ប្រព្រឹត្ត ក៏​យើង​នៅ​បន្ត​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់​ដែរ។ ចំណុច​នេះ​គឺ​ពិត​សម្រាប់​មនុស្ស​គ្រប់ៗ​រូប។ សាវ័ក ប៉ុល បាន​ស្ដី​បន្ទោស​ដាក់​សាវ័ក ពេត្រុស ដោយ​សារ​គាត់​បង្ហាញ​ការ​ពេញ​ចិត្ត​បែប​លម្អៀង (កាឡាទី ២:១១-១៣)។ ក្នុង​ព័ន្ធ​កិច្ច​របស់​សាវ័ក ប៉ុល ពេល​ក្រោយ​ទៀត គាត់​បាន​ហៅ​ខ្លួន​ឯង​ថា ជា​មនុស្ស​មាន​បាប​លេខ​មួយ (១ធីម៉ូថេ ១:១៥)។ ទាំង​សាវ័ក ពេត្រុស សាវ័ក យ៉ាកុប សាវ័ក យ៉ូហាន និង​សាវ័ក ប៉ុល សុទ្ធ​តែ​បាន​សារភាព​ថា ពួក​គាត់​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ តើ​ឲ្យ​អ្នក ហើយ​និង​ខ្ញុំ​អះអាង​ខុស​ពី​ពួក​គាត់​បាន​យ៉ាង​ដូច​ម្តេច​ទៅ? អាន​បន្ថែម