
ចូរបន្ទាបខ្លួន
ខ្ញុំនឹងមិនផ្ដល់ប្រឹក្សាឲ្យលោកអ្នកទៅព្យាយាមបន្ទាបខ្លួនទេ ប៉ុន្តែខ្ញុំនឹងផ្ដល់ប្រឹក្សាថា ចូរបន្ទាបខ្លួនចុះ។
ស្លាក

ខ្ញុំនឹងមិនផ្ដល់ប្រឹក្សាឲ្យលោកអ្នកទៅព្យាយាមបន្ទាបខ្លួនទេ ប៉ុន្តែខ្ញុំនឹងផ្ដល់ប្រឹក្សាថា ចូរបន្ទាបខ្លួនចុះ។

«បើព្រះជាម្ចាស់មិនដែលព្រះកន្សែង នោះព្រះអង្គក៏នឹងមិនអាចជូតនូវរាល់ទឹកភ្នែករបស់ខ្ញុំចោលបានដែរ។» (Charles Spurgeon)

«នេះជាយុគសម័យនៃការអានសៀវភៅ យុគសម័យនៃការអធិប្បាយ យុគសម័យនៃការធ្វើការ ប៉ុន្តែមិនមែនជាយុគសម័យនៃការអធិស្ឋានសោះ។» (Charles Spurgeon)

«ការអធិស្ឋានគឺជាអាវុធដ៏ខ្លាំងបំផុតក្នុងការសម្លាប់អំនួត គ្មានអ្វីក្រៅពីហ្នឹងឡើយ។» "Praying is the best fighting, nothing else will keep…

«ឱ! ព្រះអម្ចាស់អើយ! សូមជួយយើងខ្ញុំឲ្យចេះគ្រប់គ្រងលើអំនួតរបស់យើងខ្ញុំផង។» (Charles Spurgeon)

«នៅពេលណាដែលយើងចង់មានអំនួត ចូរយើងប្ដេជ្ញាចិត្តថាយើងនឹងមិនអនុញ្ញាតឲ្យវារស់ឡើយ ហើយចូរឲ្យយើងរត់ទៅឯព្រះលោហិតរបស់ព្រះគ្រីស្ទ ដើម្បីឲ្យយើងអាចនឹងសម្លាប់អំនួតនោះបាន។» (Charles Spurgeon)

«តើហេតុអ្វីបានជាលោកអ្នកមិនទុកចិត្តលើព្រះហស្តដែលទ្រទ្រង់ផ្ទៃមេឃ និងផែនដី?» “How can you mistrust that hand that holds up heaven and earth?”…

«ព្រះអាទិត្យតែមួយក៏អាចធ្វើឲ្យទានរលាយ និងដីឥដ្ឋរឹងដែរ ហើយដំណឹងល្អតែមួយក៏អាចធ្វើឲ្យបុគ្គលមួយចំនួនកែប្រែចិត្ត និងធ្វើឲ្យអ្នកខ្លះទៀតនៅបន្តក្នុងអំពើបាបខ្លួន។» (Charles Spurgeon)

«លើផែនដីនេះគ្មានពាក្យពេចន៍ណាអាចថ្លែងអំពីភាពស្ងៀមស្ងាត់ដ៏បរិសុទ្ធនៃព្រលឹងណាមួយដែលពឹងផ្អែកលើព្រះយេស៊ូវបានទេ»។ (Charles Spurgeon)

«ការធ្វើជាកូនរបស់ព្រះជាម្ចាស់ក្នុងភាពក្រីក្រគឺល្អប្រសើរជាងការធ្វើជាកូនរបស់សាតាំងក្នុងភាពជាអ្នកមាន។» (Charles Spurgeon)

«ព្រះយេស៊ូវបានព្រះកន្សែង ប៉ុន្តែព្រះអង្គមិនដែលរអ៊ូរទាំឡើយ។» (Charles Spurgeon)

«ចូរអានសៀវភៅឲ្យបានច្រើន ប៉ុន្តែចូរនៅបន្តអានព្រះគម្ពីរឲ្យបានជាប់លាប់ចុះ។» (Charles Spurgeon)