
ព្រះគុណប្រសើរជាង
ព្រះគុណមួយដំណក់ប្រសើរជាងអំណោយទានពេញមួយសមុទ្រ។
ស្លាក

ព្រះគុណមួយដំណក់ប្រសើរជាងអំណោយទានពេញមួយសមុទ្រ។

បើនិយាយឲ្យចំទៅ ព្រះគុណ គឺជាការដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់អស់អ្នកដែលមិនអាចផ្គត់ផ្គង់ខ្លួនឯង។

ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោសតាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់…

«ព្រះជាម្ចាស់បានវាល់ព្រះគុណរបស់ទ្រង់ទុកសម្រាប់លោកអ្នកយ៉ាងគ្រប់គ្រាន់រួចទៅហើយ ហើយព្រះអង្គក៏បានគ្រោងព្រះគុណនោះទុក ដើម្បីនឹងបំពេញនូវរាល់តម្រូវការរបស់លោកអ្នកផងដែរ មិនថាតម្រូវការនោះធំប៉ុណ្ណាក៏ដោយ។» (Dave Radford)

ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ…

«ការដែលលោកអ្នកកាន់តែចម្រើនចំណេះដឹងអំពីភាពសប្បុរស និងព្រះគុណរបស់ព្រះជាម្ចាស់ក្នុងជីវិតរបស់លោកអ្នក នោះលោកអ្នកក៏ទំនងនឹងកាន់តែសរសើរទ្រង់ពេលដែលលោកអ្នកជួបទុក្ខលំបាកផងដែរ។» (Matt Chandler)

ដូច្នេះ ចូររៀនស្វែងរកព្រះគុណរបស់ព្រះជាម្ចាស់ ដោយតយុទ្ធជាមួយនឹងការមិនបានដឹងខ្លួនដែលជាទូទៅកើតឡើងតាមរយៈការស្គាល់។ ហើយចូរមានអំណរក្នុងអ្វីដែលលោកអ្នករកឃើញ ដោយទូលសូមឲ្យព្រះជាម្ចាស់ប្រទានមកកាន់លោកអ្នកនូវដួងចិត្តដែលបរិសុទ្ធ ហើយពេញទៅដោយភាពអរសប្បាយដែលទ្រង់មានលើព្រះគុណរបស់ទ្រង់ ហើយថែមទាំងរំពឹងឲ្យឃើញ និងទទួលបានបទពិសោធន៍លើសដើមនៅថ្ងៃស្អែកជាងថ្ងៃនេះ។

ប្រាំនាទីខាងមុខនេះ លោកអ្នកនឹងទទួលបានព្រះគុណដែលទ្រទ្រង់មកក្នុងលោកអ្នកដែលកើតចេញពីអនាគតកាល ហើយលោកអ្នកក៏នឹងផ្ដុំប្រាំនាទីបន្ថែមទៀតនៃព្រះគុណក្នុងជលដ្ឋានសម្រាប់អតីតកាល។ ការឆ្លើយតបដ៏ត្រឹមត្រូវចំពោះព្រះគុណដែលលោកអ្នកបានទទួលបទពិសោធន៍ពីអតីតកាលគឺការអរព្រះគុណ ហើយការឆ្លើយតបដ៏ត្រឹមត្រូវចំពោះព្រះគុណសន្យាសម្រាប់លោកអ្នកនៅឯអនាគតកាលគឺជំនឿ។ យើងអរព្រះគុណព្រះអង្គសម្រាប់ព្រះគុណនៅឯអតីតកាលនៅឆ្នាំមុននេះ ហើយយើងក៏មានទំនុកចិត្តក្នុងព្រះគុណនៅឯអនាគតកាលសម្រាប់ឆ្នាំថ្មីដែរ។