
គំរូ
ការបង្រៀនអ្នកដទៃដោយប្រើគំរូរបស់ខ្លួន គឺជារបៀបដ៏ពូកែបំផុត។ - John MacArthur
ស្លាក

ការបង្រៀនអ្នកដទៃដោយប្រើគំរូរបស់ខ្លួន គឺជារបៀបដ៏ពូកែបំផុត។ - John MacArthur

«យើងដឹងថានៅពេលដែលព្រះវិញ្ញាណបរិសុទ្ធប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តមនុស្ស នោះជីវិតរបស់ពួកគេនឹងទទួលបានការផ្លាស់ប្រែពីទ្រង់។» (John MacArthur)

«ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើ ឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាប» (១ពេត្រុស ២:២៤)។

«ក្នុងនាមជាគ្រីស្ទបរិស័ទ ជីវិតដ៏ល្អប្រសើររបស់លោកអ្នកចាប់ផ្ដើមនៅពេលដែលជីវិតមួយនេះឈានដល់ទីបញ្ចប់។» (John MacArthur)

«ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឆ្លើយតបសំណូមពរអធិស្ឋានរបស់កូនៗទ្រង់ខ្លាំងជាងពួកគាត់ចង់ទូលសូមទៅទៀត។» (John MacArthur)

«សារនៃដំណឹងល្អរបស់ព្រះគ្រីស្ទតែងតែបូករួមទាំងការបំផ្លាស់បំប្រែចិត្ត។» (John MacArthur)

«ការរងទុក្ខគឺដើម្បីពង្រឹងជំនឿ ហើយនឹងបង្ហាញជំនឿដ៏ពិតដែរ។» (John MacArthur)

«ការបន្ទាបខ្លួននៅចំពោះព្រះជាម្ចាស់ គឺជាលក្ខណសម្បត្តិដ៏ចម្បង និងសំខាន់ជាងគេបំផុត។» (John MacArthur)

«ការមានមេត្រីភាពជាមួយនឹងព្រះជាម្ចាស់គឺជាចំណុចចាប់ផ្ដើមនៃការមានមេត្រីភាពដ៏ពិត។» (John MacArthur)

«យើងមិនបាន “តាំង” ព្រះគ្រីស្ទជាព្រះអម្ចាស់ទេ ដ្បិតទ្រង់ជាព្រះអម្ចាស់រួចស្រេចទៅហើយ!» (John MacArthur)

«ព្រះគុណបង្រៀនយើងកុំឲ្យប្រព្រឹត្តអំពើបាប ប៉ុន្តែឲ្យរត់គេចចេញពីវា។» (John MacArthur)

«ប្រសិនបើវាមិនមានចែងក្នុងកណ្ឌទាំង៦៦នៃព្រះគម្ពីរទេ នោះព្រះជាម្ចាស់មិនបានមានព្រះបន្ទូលអំពីវាឡើយ។» (John MacArthur)