
ឥតប្រយោជន៍
«ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះជំនឿរបស់អ្នករាល់គ្នាឥតប្រយោជន៍សោះអ្នករាល់គ្នានៅជាប់ក្នុងអំពើបាបដដែល» (១កូរិនថូស ១៥:១៧ គកស)
ស្លាក

«ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះជំនឿរបស់អ្នករាល់គ្នាឥតប្រយោជន៍សោះអ្នករាល់គ្នានៅជាប់ក្នុងអំពើបាបដដែល» (១កូរិនថូស ១៥:១៧ គកស)

ប៉ុន្តែ ដោយព្រោះព្រះយេស៊ូវបានយកឈ្នះលើសេចក្ដីស្លាប់ នោះយើងក៏មានទំនុកចិត្តថា នៅថ្ងៃមួយយើងនឹងរស់ឡើងវិញដែរ ហើយយើងនឹងជួបព្រះយេស៊ូវ ព្រមទាំងមនុស្សដែលយើងស្រឡាញ់ជាថ្មីម្ដងទៀត។ ការដែលយើងយល់ដឹងអំពីចំណុចនេះ នោះនឹងធ្វើឲ្យយើងកែប្រែគំនិតទាំងស្រុងនៅពេលដែលយើងប្រឈមមុខជាមួយសេចក្ដីស្លាប់។

ហេតុដូច្នេះ ចំណុចនៃការរស់ឡើងវិញគឺ មិនមែនឲ្យយើងនៅអង្គុយរង់ចាំឲ្យមានជីវិតនៅឯស្ថានសួគ៌នោះទេ។ មិនមែនជាការរក្សាទុកនូវទំហំនៃជំនឿក្នុងជីវិតរបស់យើងនោះដែរ។ មិនមែនជាការសម្រាកលើភាពសុខស្រួលក្ដីសង្ឃឹមនៅអនាគតតែប៉ុណ្ណោះនោះឡើយ។ ចំណុចគឺ ការចេញប្រកាស។

ចូរផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ ពីព្រោះព្រះជាម្ចាស់នឹងប្រើប្រាស់ដំណឹងល្អនេះដើម្បីនាំឲ្យមានជីវិតថ្មី។

គេច្រើនតែងដឹងថា ចោរលួចផ្នូរតែងតែលួចយក «សំពត់» ហើយទុកសាកសពចោល ប៉ុន្តែមិនមានចោរណាលួចយកសាកសព ហើយទុកសំពត់ចោលនោះទេ ជាពិសេសនៅសម័យនោះសំពត់នោះជា «សំពត់ទេសឯក» ហើយថ្មី (ម៉ាកុស ១៥:៤៦)។ ចោរគ្រប់គ្នានឹងជ្រើសរើសសែងសាកសពដែលមានសំពត់ ជាជាងសាកសពដែលអាក្រាត។ លើសពីនេះទៅទៀត តើចោរប្រភេទអ្វីដែលមានពេលយកសាកសពចេញពីសំពត់ បន្ទាប់មកបត់សំពត់វិញយ៉ាងស្អាតនោះ?