
រូបអង្គព្រះជាម្ចាស់សំខាន់បំផុត
ដោយសារមនុស្សបានប្រព្រឹត្តបាប នោះមានន័យថា គេមិនអាចចូលទៅជិតព្រះជាម្ចាស់ដោយខ្លួនឯងបានតទៅទៀតទេ។
ស្លាក

ដោយសារមនុស្សបានប្រព្រឹត្តបាប នោះមានន័យថា គេមិនអាចចូលទៅជិតព្រះជាម្ចាស់ដោយខ្លួនឯងបានតទៅទៀតទេ។

ព្រះជាម្ចាស់បានប្រាប់យើងថា «អ្នកណាដែលបញ្ចើចដល់អ្នកជិតខាង នោះឈ្មោះថា ដាក់លប់សម្រាប់ចាប់ជើងគេទេ» (សុភាសិត ២៩:៥)។ នេះឯងជាមូលហេតុដែលធ្វើឲ្យការបញ្ជោរជាការអាក្រក់។ ទោះបើការបញ្ចើចបញ្ចើមាន ឬក៏មិនមានសេចក្ដីពិតក៏ដោយ ក៏គោលបំណងវាគឺ ដើម្បីបោកអ្នកដទៃ។

សរុបសេចក្ដីមក អារក្សសាតាំងគឺជាមេដឹកនាំនៃពួកទេវតាដែលបានបះបោរទាស់នឹងព្រះជាម្ចាស់។ ហេតុដូច្នេះហើយបានជាទ្រង់បណ្ដេញវាចេញពីព្រះវត្តមានរបស់ទ្រង់ (វិវរណៈ ១២:៧-១២)។

អំពើបាបរបស់លោកអ្នកនឹងដើរទាន់លោកអ្នក (ជនគណនា ៣២:២៣)។ វាចង់ទាញនាំលោកអ្នកឲ្យទៅប្រព្រឹត្តតាមវា និងឲ្យលោកអ្នកគិតថា ខ្លួនជាម្ចាស់របស់ខ្លួន មានសន្តិភាព មិនឲ្យលោកអ្នករវីរវល់នឹងអ្វីទាំងអស់ តែបន្ទាប់មកវានឹងត្របាក់លេបលោកអ្នក រួចខ្ជាក់ចេញមកវិញ (១ពេត្រុស ៥:៨)។

ទំនងវាមានឈ្មោះច្រើន ព្រោះវាចូលចិត្តលាក់ ហើយក្លែងខ្លួនវា...

ក្នុងករណីទាំងពីរនោះ ព្រះយេស៊ូវមិនបានបដិសេធ ឬក៏គាំទ្រការមាន ឬក៏មិនមានវិញ្ញាណបែបហ្នឹងនោះទេ ប៉ុន្តែផ្ទុយទៅវិញ ព្រះអង្គបែរជាអះអាងម្ដងហើយម្ដងទៀតថា ទ្រង់មិនមែនជាខ្មោចទេ តែទ្រង់គឺជាទ្រង់ផ្ទាល់តែម្ដង។

ពេលដែលយើងប្រើពាក្យ «ចូល» ដើម្បីពណ៌នាពីបុគ្គលណាម្នាក់ដែលអារក្សចូល យើងតែងតែផ្ដល់អត្ថន័យថា បុគ្គលនោះស្ថិតក្រោមការគ្រប់គ្រងរបស់វិញ្ញាណអាក្រក់ ហើយគាត់គ្មានជម្រើសទេក្រៅពីចុះចូលនឹងវាទាំងស្រុងតែម្ដង។

ដូច្នេះ យើងត្រូវតែបដិសេធគំនិតដែលគេលើកឡើងថា អារក្សអាចចូល អាចគ្រប់គ្រង ឬក៏ត្រួតត្រាលើគ្រីស្ទបរិស័ទបាន។

ពេលដែលព្រះជាម្ចាស់ទម្លាក់សាតាំងចុះមក ដែលមានចែងក្នុងកណ្ឌគម្ពីរវិវរណៈ យើងឃើញថា កណ្ឌគម្ពីរនេះបានហៅ ពួកអារក្សទាំងនោះថាជា

ចំពោះអស់អ្នកក្នុងចំណោមយើង ដែលប្រារព្ធថ្ងៃកែទម្រង់ដែលលោកគ្រូ ម៉ធិន លូសើរ (Martin Luther) បានចាប់ផ្ដើម និងការដែលគាត់បកប្រែព្រះគម្ពីរទៅជាភាសាសាមញ្ញៗ និងការអធិប្បាយព្រះបន្ទូលព្រះជាម្ចាស់ យើងក៏អាចចងចាំថ្ងៃទី៣១ខែតុលាថា ជាថ្ងៃដ៏សំខាន់មួយក៏បានដែរ ព្រោះថ្ងៃហ្នឹងគឺជាថ្ងៃដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រក្រុមជំនុំ...មិនមែនគ្រាន់តែជាការសប្បាយក្នុងញ៉ាំស្ករ និងការស្លៀកពាក់ឈុតឆាកសម្រាប់បុណ្យហាឡូវីន។

សាតាំងដឹងថា មនុស្សងាយត្រូវបានបោកប្រាសតាមរយៈការអស្ចារ្យផ្សេងៗដូចជា ការទាយឆុត ឬទីសម្គាល់ផ្សេងៗទៀត។ ដូច្នេះ វាអាចអូសទាញមនុស្សឲ្យវង្វេងតាមពួកគ្រូខុសឆ្គងតាមរយៈការអស្ចារ្យទាំងអស់នេះបាន។

ណួរគឺមិនមែនថា តើលោកអ្នកធ្លាប់ឮសំឡេងរបស់ពួកគ្រូខុសឆ្គងនោះទេ ព្រោះលោកអ្នកឮស្ទើររាល់តែថ្ងៃពេកហើយក៏មិនដឹង។ តែសំណួរគឺ៖…