តើអណ្ដាតភ្លើងជាអ្វី?
«កាលបុណ្យថ្ងៃទីហាសិបបានមកដល់ ពួកគេទាំងអស់មានចិត្តព្រមព្រៀងប្រជុំគ្នានៅកន្លែងតែមួយ។ រំពេចនោះ ស្រាប់តែមានឮសំឡេងពីស្ថានសួគ៌ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេកំពុងតែអង្គុយ។ មានដូចជាអណ្ដាតភ្លើងបែកចេញពីគ្នា លេចមកឲ្យគេឃើញ ហើយមកសណ្ឋិតលើគេគ្រប់គ្នា។ គេទាំងអស់គ្នាបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាដទៃផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ។ នៅពេលនោះ មានសាសន៍យូដាដែលគោរពកោតខ្លាចព្រះ មកពីគ្រប់ប្រទេសនៅក្រោមមេឃ ស្នាក់នៅក្រុងយេរូសាឡឹម។ កាលសូរសព្ទពីការនោះបានឮសុសសាយទៅ មហាជននាំគ្នាចូលមក ហើយភ្ញាក់ផ្អើលជាខ្លាំង ព្រោះម្នាក់ៗឮគេនិយាយភាសាកំណើតរបស់ខ្លួន។ គេមានសេចក្តីអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នា ដោយឆ្ងល់ថា៖ «តើអ្នកទាំងអស់គ្នាដែលនិយាយនេះ មិនមែនសុទ្ធតែជាអ្នកស្រុកកាលីឡេទេឬ? ចុះម្ដេចបានជាយើងឮគេនិយាយភាសាកំណើតរបស់យើងរៀងខ្លួនដូច្នេះ? គឺសាសន៍ផារថុស មេឌី អេឡាំ និងពួកអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី ស្រុកព្រីគា និងស្រុកប៉ាមភីលា ស្រុកអេស៊ីព្ទ និងដែនស្រុកលីប៊ី ដែលនៅជុំវិញស្រុកគីរេន ពួកអ្នកស្រុករ៉ូមដែលស្នាក់នៅទីនេះ ទាំងសាសន៍យូដា និងអ្នកចូលសាសន៍ សាសន៍ក្រេត និងសាសន៍អារ៉ាប់ដែរ យើងឮគេនិយាយពីអស់ទាំងការអស្ចារ្យរបស់ព្រះ តាមភាសារបស់យើងផ្ទាល់»។ អ្នកទាំងនោះមានសេចក្តីអស្ចារ្យ ហើយវិលវល់ក្នុងចិត្ត ទាំងសួរគ្នាទៅវិញទៅមកថា៖ «តើហេតុការណ៍នេះមានន័យដូចម្ដេច?» ប៉ុន្តែ មានអ្នកខ្លះចំអកថា៖ «ពួកនេះស្រវឹងស្រាថ្មីទេ»។ (កិច្ចការ ២:១-១២ គកស) អានបន្ថែម