អត្ថបទថ្មីៗ

  • in

    ចំពោះ​លោក​អ្នក តើ​ព្រះ​យេស៊ូវ​ជា​នរណា?

    តើ​ព្រះ​យេស៊ូវ​ជា​នរណា? នេះ​គឺ​ជា​សំណួរ​ដែល​គេ​សួរ​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត។ ហើយ​ក៏​មាន​ចម្លើយ​ខុសៗ​គ្នា​ជា​ច្រើន​លើ​សំណួរ​នេះ​ដូច​ជា​ធ្លាប់​មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​ដើរ​លើ​ផែនដី​នេះ​ផង​ដែរ។ សូម្បី​តែ​ក្នុង​អំឡុង​ពេល​នៃ​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ផែនដី​នេះ ព្រះ​វត្ត​មាន​របស់​ព្រះ​គ្រីស្ទ​គឺ​ជា​ចំណុច​វែក​ញែក​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ដែរ។ អ្នក​ខ្លះ​បាន​លើក​ឡើង​ថា​ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ។ អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា ព្រះ​យេស៊ូវ​ត្រូវ​បាន​អារក្ស​ចូល។ អ្នក​ខ្លះ​ថា ព្រះ​យេស៊ូវ​គឺ​ជា​គ្រូ​បង្រៀន​ដ៏​ល្អ​ម្នាក់។ ហើយ​ខ្លះ​ទៀត​បាន​ហៅ​ព្រះ​អង្គ​ថា ជា​មនុស្ស​កុហក។ ខ្លះ​ថា​ព្រះ​អង្គ​ឆ្លាត​វាងវៃ ហើយ​ខ្លះ​ទៀត​ថា​ព្រះ​អង្គ​ជា​មនុស្ស​ឆ្កួត។ ខ្លះ​បាន​រាប់​ព្រះ​អង្គ​ថា​ជា​ហោរា​ម្នាក់។ ហើយ​ខ្លះ​ទៀត​ថា ព្រះ​អង្គ​ជា​អ្នក​ជេរ​ប្រមាថ​ដែល​មិន​ដឹង​ខ្យល់។ ដូច្នេះ តើ​ព្រះ​យេស៊ូវ​ជា​នរណា? កណ្ឌ​គម្ពីរ ហេព្រើរ ១:៣ បាន​ប្រាប់​យើង​ថា ព្រះ​យេស៊ូវ​ជា «រស្មី​ភ្លឺ​មក​ពី​សិរី​ល្អ​នៃ​ព្រះ ហើយ​ជា​រូប​ភាព​នៃ​អង្គ​ទ្រង់»។ ក្នុង​សេចក្ដី​អត្ថាធិប្បាយ​នៅ​ឆ្នាំ​១៩៩៦ លោក​គ្រូ ចន ផាបភ័រ បាន​ឆ្លើយ​សំណួរ​ដ៏​ចាស់​បុរាណ​នេះ៖ តើ​ព្រះ​យេស៊ូវ​ជា​នរណា? អាន​បន្ថែម