អត្ថបទថ្មីៗ

  • in ,

    ការ​យាង​មក​វិញ​ជា​លើក​ទី​២​?

    ត្រង់​នេះ​អ្នក​និពន្ធ​សន្មត​ថា គ្រីស្ទ​បរិស័ទ​ឲ្យ​តម្លៃ​លើ​សង្គម ដ្បិត​បើ​យើង (ទាំង​ផ្ទាល់​ខ្លួន និង​រួម​គ្នា) ចង់​មាន​ការ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើង​ក្នុង​ព្រះ​គ្រីស្ទ​វិញ នោះ​យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​ជា​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ។ ក្នុង​ខគម្ពីរ​មួយ​នេះ និង​ក្នុង​សំបុត្រ​ទាំង​មូល​សាវ័ក ប៉ុល អះអាង​ថា​ក្រុម​ជំនុំ​ថែស្សាឡូនីច​ពិត​ជា​បាន​ដើរ​តាម​ព្រះ​គ្រីស្ទ​មែន («ដូច​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​នេះ​ស្រាប់» សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ១:៦-១០; ៣:៦-៧; ៤:១)។ ក្នុង​អត្ថ​ន័យ​នេះ​ផ្ទាល់ វា​ជា​របៀប​មួយ​ដែល​សាវ័ក ប៉ុល បាន «លើក​ទឹក​ចិត្ត» និង «ស្អាង​ចិត្ត» ក្រុម​ជំនុំ៖ គាត់​បាន​សរសើរ​ពួក​គេ​សម្រាប់​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​បាន​យ៉ាង​ល្អ។ អាន​បន្ថែម