របៀបនៃអានព្រះគម្ពីរសម្រាប់ក្មេងៗវ័យជំទង់
នេះគឺជាសំណួរដ៏អស្ចារ្យមួយពីលោកឪពុកម្នាក់របស់ក្មេងៗវ័យជំទង់ ដែលលោកមានឈ្មោះថា សាន ។ លោកពូ សាន គឺជាដៃគូរបំរើពន្ធកិច្ចយើង ហើយថ្មីៗនេះលោកពូ និងប្រពន្ធរបស់គាត់បានចូលរួមកម្មវិធីមួយជាមួយយើង។
បន្ទាប់ពីកម្មវិធីនោះមក លោកពូបានសរសេរមកសួរយើងបែបដូច្នេះថា «ជម្រាបសួរលោកគ្រូ! តាមរយៈ ការមើលការបង្រៀនរបស់លោកគ្រូ ទាក់ទងនិងការសិក្សា ដើម្បីវិភាគលើបទគម្ពីរ ការនោះពិតជាបានលើកទឹកចិត្តដល់ព្រលឹងវិញ្ញាណ និងការសិក្សាព្រះគម្ពីររបស់ខ្ញុំផ្ទាល់ណាស់។ សូមអរគុណច្រើន! ទោះជាយ៉ាងនេះក្ដី នៅពេលយើងសម្លឹងមើលទៅលើការធ្វើការបង្កើតសិស្សដល់ពួកកូនៗវ័យជំទង់របស់យើងនៅផ្ទះ យើងមានអារម្មណ៍ថា យើងមិនពូកែគ្រប់គ្រាន់ក្នុងការពន្យល់ព្រះបន្ទូលក្នុងរបៀបនេះទេ ហើយបារម្ភថា យើងមានចំណុចខ្វះខាតទាក់ទងលើចំណុចនេះ ឬយ៉ាប់ជាងនេះទៀត យើងអាចនឹងបង្រៀនពួកគេមិនបានត្រឹមត្រូវក៏ថាបាន។ ក្នុងការបង្ហាត់បង្រៀនដល់កុមារៗ តើលោកគ្រូណែនាំឲ្យប្រើប្រាស់វិធីសាស្ត្រដូចគ្នា ដែលលោកគ្រូបានធ្វើដូចនៅក្នុងថ្នាក់វិភាគបទគម្ពីរដែរឬទេ? ឬក៏លោកគ្រូណែនាំឲ្យប្រើវិធីសាស្ត្រផ្សេងទៀតក្រៅពីនេះ? តើឪពុកម្ដាយរបស់ក្មេងៗវ័យជំទង់ អាចបង្ហាត់បង្រៀនដល់កូនៗរបស់ពួកគេដោយរបៀបណា ដើម្បីឲ្យដូចជាអ្វីដែលបានបង្រៀននៅថ្នាក់វិភាគលើបទគម្ពីរ»? អានបន្ថែម