អត្ថបទថ្មីៗ

  • in

    តើ​ការ​អាន​ព្រះ​គម្ពីរ​របស់​ខ្ញុំ​បែប​ជា​ការ​សិក្សា​ខ្លាំង​ពេក​មែន​ឬ?

    ប្អូន​ស្រី សោភ័ណ្ឌ បាន​ផ្ញើ​សារ​សួរ​ដូច​ត​ទៅ៖ «ស្ត្រី​ចាស់ៗ​នៅ​ព្រះ​វិហារ​ខ្ញុំ​បារម្ភ​អំពី​របៀប​ដែល​ខ្ញុំ​សិក្សា​ព្រះ​គម្ពីរ។ ពួក​គាត់​គិត​ថា ការ​អាន​ព្រះ​គម្ពីរ​របស់​ខ្ញុំ​វា​បែប​ជា​ការ​សិក្សា​ខ្លាំង​ពេក​ហើយ ប៉ុន្តែ​នេះ​ជា​របៀប​តែ​មួយ​ដែល​ខ្ញុំ​ចេះ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ។ គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​រំភើប​ជាង​ការ​ឃើញ​ភាព​ស៊ី​គ្នា​រវាង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​នោះ​ទេ។ ដោយ​ប្រើ​ប្រាស់​ប៊ិច​មាន​ពណ៌​ខុសៗ​គ្នា ខ្ញុំ​គូស​ចំណាំ និង​សរសេរ​ចុះ​លើ​គែម​ទំព័រ​ព្រះ​គម្ពីរ​របស់​ខ្ញុំ​នូវ​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​បើក​សម្ដែង​ឲ្យ​ខ្ញុំ​ឃើញ។ ខ្ញុំ​ជឿ​ជាក់​ថា នេះ​គឺ​ជា​របៀប​មួយ​ដែល​ខ្ញុំ​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កាន់​តែ​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​ព្រះ​អង្គ ខណៈ​ពេល​ដែល​ខ្ញុំ​អាន​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​ឃើញ​អំពី​ការ​លាត​ត្រដាង​ឲ្យ​យល់​នូវ​ដំណើរ​រឿង​របស់​ព្រះ​អង្គ​នៅ​លើ​ទំព័រ​នីមួយៗ។ អាន​បន្ថែម