ធ្វើគំរូក្នុងការប្រព្រឹត្ត
១ធីម៉ូថេ ៤:១២ ចែងថា «កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿខាងឯពាក្យសម្ដី ការប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ» (គគខ)។ ទោះបីជាលោក ធីម៉ូថេ នៅក្មេងនៅឡើយក៏ដោយ ក៏សាវ័ក ប៉ុល នៅតែលើកទឹកចិត្តគាត់ឲ្យរស់នៅដោយធ្វើជាគំរូដល់អ្នកដទៃដែរ ដើម្បីឲ្យគេឃើញ ហើយត្រាប់តាមគាត់ ពោលគឺឲ្យគាត់រស់នៅក្នុងរបៀបមួយដែលបង្ហាញថា គាត់ពិតជាមានលក្ខណៈដែលធ្វើឲ្យអ្នកដទៃចង់ត្រាប់តាម។ អានបន្ថែម