គួរស្អប់សាតាំង?
យើងខ្ញុំគិតថា មូលហេតុទីមួយ ដែលព្រះទ្រង់បង្គាប់លោកអ្នកក្នុងកណ្ឌគម្ពីរ រ៉ូម ១២:៩ ឲ្យ «ខ្ពើមសេចក្តីអាក្រក់ ហើយកាន់ខ្ជាប់ខាងសេចក្តីល្អវិញ» គឺដោយសារលោកអ្នកមិនអាចស្រឡាញ់ការល្អ ដោយមិនបានស្អប់ការអាក្រក់នោះទេ។ ដើម្បីឲ្យលោកអ្នកអាចប្រកាន់ខ្ជាប់អ្វីដែលល្អ ហើយស្រឡាញ់សេចក្តីល្អ ហើយចង់ឲ្យសេចក្តីល្អឈ្នះសេចក្តីអាក្រក់ ព្រមទាំងចង់ឲ្យគេពិសោធន៍នឹងសេចក្តីល្អ លោកអ្នកត្រូវតែស្អប់សេចក្តីអាក្រក់ ហើយលោកអ្នកត្រូវតែស្អប់សាតាំង ដែលវាមិនចេះខ្មាសអៀន និងជាប្រភពនៃការអាក្រក់គ្រប់យ៉ាង។ ការមិនស្អប់ប្រភពនៃសេចក្តីអាក្រក់ គឺជាការមិនស្រឡាញ់សេចក្តីល្អ។ ដូចនេះ យើងខ្ញុំគិតថា ព្រះទ្រង់ស្អប់សាតាំង ក្នុងន័យទាំងពីរនេះ ហើយយើងក៏គួរតែស្អប់វាយ៉ាងដូចនេះផងដែរ។ អានបន្ថែម