អត្ថបទថ្មីៗ

  • in

    មូល​ហេតុ១០យ៉ាង​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ

    អត្ថបទ​ថ្ងៃ​នេះ​គឺ​សម្រាប់​អ្នក​ជឿ​ថ្មី ហើយ​ក៏​ជា​ការ​ឆ្លើយ​លើ​សំណួរ​ទូទៅ​មួយ ដែល​យើង​ទទួល​បាន​ជា​ញឹក​ញាប់​ផង​ដែរ។

    «ជម្រាប​សួរ​លោក​គ្រូ! ខ្ញុំ​បារម្ភ​យ៉ាង​ខ្លាំង​ទាក់​ទង​ទៅ​នឹង​ចំណុច​ជា​ច្រើន​ដែល​ខ្ញុំ​មិន​ដឹង​អំពី​ព្រះ​គម្ពីរ។ ខ្ញុំ​ចង់​ស្គាល់​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​ព្រះ​គម្ពីរ​ដឹក​នាំ​ជីវិត​ខ្ញុំ និង​ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រើ​ប្រាស់​ព្រះ​គម្ពីរ​ក្នុង​ការ​ដឹក​នាំ​អ្នក​ដទៃ​នៅ​ឯ​អនាគត​បាន​ដែរ។ ប៉ុន្តែ ព្រះ​គម្ពីរ​មាន​ចំណុច​ច្រើន​ណាស់។ ខ្ញុំ​មិន​ដឹង​ថា​គួរ​ចាប់​ផ្ដើម​នៅ​ចំណុច​ណា​ទេ។ ប្រសិន​បើ​ខ្ញុំ​កំពុងតែ​ត្រៀម​ប្រលង នោះ​ខ្ញុំ​នឹង​ចាប់​ផ្ដើម​ដោយ​សរសេរ​ចុះ​ចំណុច​សំខាន់​មួយ​ចំនួន​ដែល​ខ្ញុំ​គិត​ថា​គ្រូ​និង​សួរ​អំពី​ចំណុច​ទាំង​នោះ។ ប៉ុន្តែ ទាក់​ទង​នឹង​ព្រះ​គម្ពីរ ខ្ញុំ​មាន​អារម្មណ៍​ថា​ជីវិត​គឺ​ជា​ការ​ប្រលង ហើយ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ត្រូវ​ដឹង​ចំណុច​អ្វី​ដើម្បី​ត្រៀម​ខ្លួន​នោះ​ទេ។ បើ​សួរ​ម្យ៉ាង​ទៀត​ទៅ តើ​ខ្ញុំ​គួរ​ចាប់​ផ្ដើម​នៅ​ត្រង់​ចំណុច​ណា? តើ​អ្វី​ទៅ​ជា​ចំណុច​ចម្បង និង​ចំណុច​សំខាន់​ជាង​គេ​បំផុត​ដែល​ខ្ញុំ​ត្រូវ​ដឹង ដើម្បី​ដើរ​តាម​ព្រះ​គ្រីស្ទ តាម​រយៈ​ការ​អាន​ព្រះ​បន្ទូល​របស់​ទ្រង់?» អាន​បន្ថែម