មូលហេតុ១០យ៉ាងក្នុងការអានព្រះគម្ពីរប្រចាំថ្ងៃ
អត្ថបទថ្ងៃនេះគឺសម្រាប់អ្នកជឿថ្មី ហើយក៏ជាការឆ្លើយលើសំណួរទូទៅមួយ ដែលយើងទទួលបានជាញឹកញាប់ផងដែរ។
«ជម្រាបសួរលោកគ្រូ! ខ្ញុំបារម្ភយ៉ាងខ្លាំងទាក់ទងទៅនឹងចំណុចជាច្រើនដែលខ្ញុំមិនដឹងអំពីព្រះគម្ពីរ។ ខ្ញុំចង់ស្គាល់ព្រះគម្ពីរ ដើម្បីឲ្យព្រះគម្ពីរដឹកនាំជីវិតខ្ញុំ និងដើម្បីឲ្យខ្ញុំអាចប្រើប្រាស់ព្រះគម្ពីរក្នុងការដឹកនាំអ្នកដទៃនៅឯអនាគតបានដែរ។ ប៉ុន្តែ ព្រះគម្ពីរមានចំណុចច្រើនណាស់។ ខ្ញុំមិនដឹងថាគួរចាប់ផ្ដើមនៅចំណុចណាទេ។ ប្រសិនបើខ្ញុំកំពុងតែត្រៀមប្រលង នោះខ្ញុំនឹងចាប់ផ្ដើមដោយសរសេរចុះចំណុចសំខាន់មួយចំនួនដែលខ្ញុំគិតថាគ្រូនិងសួរអំពីចំណុចទាំងនោះ។ ប៉ុន្តែ ទាក់ទងនឹងព្រះគម្ពីរ ខ្ញុំមានអារម្មណ៍ថាជីវិតគឺជាការប្រលង ហើយខ្ញុំមិនដឹងថាខ្ញុំត្រូវដឹងចំណុចអ្វីដើម្បីត្រៀមខ្លួននោះទេ។ បើសួរម្យ៉ាងទៀតទៅ តើខ្ញុំគួរចាប់ផ្ដើមនៅត្រង់ចំណុចណា? តើអ្វីទៅជាចំណុចចម្បង និងចំណុចសំខាន់ជាងគេបំផុតដែលខ្ញុំត្រូវដឹង ដើម្បីដើរតាមព្រះគ្រីស្ទ តាមរយៈការអានព្រះបន្ទូលរបស់ទ្រង់?» អានបន្ថែម