អត្ថបទថ្មីៗ

  • in ,

    តើ​យើង​អាច​មាន​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​អំពើ​បាបទេ​នៅ​ក្នុង​ជីវិត​នេះ?

    ក្នុង​នាម​ជា​មនុស្ស យើង​ស្ថិត​ក្រោម​លក្ខណ​សម្បត្តិ​របស់​លោក អ័ដាម លើ​ផែន​ដី​នេះ។ មិន​ថា​យើង​ខំ​ប្រឹង​ប៉ុណ្ណា​ក៏​ដោយ​ក្នុង​ការ​មិន​ប្រព្រឹត្ត ក៏​យើង​នៅ​បន្ត​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់​ដែរ។ ចំណុច​នេះ​គឺ​ពិត​សម្រាប់​មនុស្ស​គ្រប់ៗ​រូប។ សាវ័ក ប៉ុល បាន​ស្ដី​បន្ទោស​ដាក់​សាវ័ក ពេត្រុស ដោយ​សារ​គាត់​បង្ហាញ​ការ​ពេញ​ចិត្ត​បែប​លម្អៀង (កាឡាទី ២:១១-១៣)។ ក្នុង​ព័ន្ធ​កិច្ច​របស់​សាវ័ក ប៉ុល ពេល​ក្រោយ​ទៀត គាត់​បាន​ហៅ​ខ្លួន​ឯង​ថា ជា​មនុស្ស​មាន​បាប​លេខ​មួយ (១ធីម៉ូថេ ១:១៥)។ ទាំង​សាវ័ក ពេត្រុស សាវ័ក យ៉ាកុប សាវ័ក យ៉ូហាន និង​សាវ័ក ប៉ុល សុទ្ធ​តែ​បាន​សារភាព​ថា ពួក​គាត់​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ តើ​ឲ្យ​អ្នក ហើយ​និង​ខ្ញុំ​អះអាង​ខុស​ពី​ពួក​គាត់​បាន​យ៉ាង​ដូច​ម្តេច​ទៅ? អាន​បន្ថែម