អត្ថបទថ្មីៗ

  • in

    អត្ថ​ប្រយោជន៍​ប្រាំ​មួយ​យ៉ាង​នៃ​ការ​ផ្សាយ​ដំណឹង​ល្អ​សម្រាប់​ការ​បង្កើត​សិស្ស

    ការ​ផ្សាយ​ដំណឹង​ល្អ​ជួយ​យើង​ឲ្យ​រក្សា​នូវ​សារ​នៃ​ដំណឹង​ល្អ ដូច​ជា​ក្បាល​ម៉ាស៊ីន​នៃ​ជីវិត​ដែល​កំពុង​មាន​ភាព​រីក​ចម្រើន​នៅ​ក្នុង​ព្រះ​គ្រីស្ទ។

    ២. ការ​ផ្សាយ​ដំណឹង​ល្អ​ធ្វើ​ឲ្យ​ការ​យល់​ដឹង​របស់​យើង​កាន់​តែ​ស៊ី​ជម្រៅ​អំពី​សេចក្តី​ពិត ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់​បំផុត​នៃ​បទ​គម្ពីរ។

    ការ​និយាយ​អំពី​ដំណឹង​ល្អ​ជា​មួយ​អ្នក​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ​បាន​បង្ខំ​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់​អំពី​ចំណុច​ស្នូល​នៃ​ដំណឹង​ល្អ ដែល​គាំទ្រ​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​របស់​ព្រះ។ បញ្ហា​ដូច​ជា លក្ខណសម្បត្តិ​របស់​ព្រះ ភាព​បរិសុទ្ធ សេចក្តី​ក្រោធ ការ​បង្កើត​មនុស្ស​នៅ​ក្នុង​រូប​អង្គ​ទ្រង់ អំពើ​បាប ព្រះ​គុណ ឈើ​ឆ្កាង​នៃ​ព្រះ​គ្រីស្ទ និង​ការ​ជំនុំ​ជម្រះ​ដែល​ទាំង​អស់​នេះ​ហើយ សុទ្ធ​តែ​ត្រូវ​មាន​ការ​ផ្ដោត​អារម្មណ៍​យ៉ាង​មុតមាំ។ យើង​ត្រូវតែ​មាន​ការ​គិត​តាម​រយៈ​ការ​ពន្យល់​ពី​គោល​គំនិត​ទាំង​នេះ ទៅ​កាន់​មនុស្ស​ផ្សេងៗ​គ្នា និង​ក្នុង​កាលៈទេសៈ​ផ្សេងៗ​គ្នា។ ហើយ​យើង​រៀន​បាន​កាន់​តែ​ច្បាស់​ពី សេចក្តី​ពិត​ទាំង​នេះ​បាន​ភ្ជាប់​ជា​មួយ​គ្នា​នូវ​បទ​គម្ពីរ​ទាំង​អស់ គឺ​ចាប់​ពី​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ដល់​កណ្ឌ​គម្ពីរ វិវរណៈ។
    អាន​បន្ថែម