ការយាងមកវិញជាលើកទី២?
ត្រង់នេះអ្នកនិពន្ធសន្មតថា គ្រីស្ទបរិស័ទឲ្យតម្លៃលើសង្គម ដ្បិតបើយើង (ទាំងផ្ទាល់ខ្លួន និងរួមគ្នា) ចង់មានការស្អាងគ្នាទៅវិញទៅមកឡើងក្នុងព្រះគ្រីស្ទវិញ នោះយើងត្រូវការគ្នាទៅវិញទៅមកសម្រាប់ជាការលើកទឹកចិត្តផងដែរ។ ក្នុងខគម្ពីរមួយនេះ និងក្នុងសំបុត្រទាំងមូលសាវ័ក ប៉ុល អះអាងថាក្រុមជំនុំថែស្សាឡូនីចពិតជាបានដើរតាមព្រះគ្រីស្ទមែន («ដូចដែលអ្នករាល់គ្នាកំពុងតែធ្វើនេះស្រាប់» សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ១ថែស្សាឡូនីច ១:៦-១០; ៣:៦-៧; ៤:១)។ ក្នុងអត្ថន័យនេះផ្ទាល់ វាជារបៀបមួយដែលសាវ័ក ប៉ុល បាន «លើកទឹកចិត្ត» និង «ស្អាងចិត្ត» ក្រុមជំនុំ៖ គាត់បានសរសើរពួកគេសម្រាប់អ្វីដែលពួកគេកំពុងតែធ្វើបានយ៉ាងល្អ។ អានបន្ថែម