អត្ថបទថ្មីៗ

  • in ,

    ព្រះ​យេស៊ូវ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ជា

    សំណួរ​ដែល​ខ្ញុំ​ចង់​សួរ​ដល់​លោក​អ្នក​គឺ​ថា៖ តើ​លោក​អ្នក​មាន​ជំនឿ​លើ​ព្រះ​យេស៊ូវ​ហើយ​ឬ​នៅ? កណ្ឌ​គម្ពីរ ហេព្រើរ ១១:១ បាន​ចែង​ថា «រីឯ​ជំនឿ គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​អ្វីៗ​ដូច​សង្ឃឹម ជា​ការ​ជឿ​ជាក់​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ»។ តើ​សេចក្ដី​សង្ឃឹម​របស់​លោក​អ្នក​មាន​នៅ​លើ​លោក​នេះ ឬ​ក៏​បន្ទាប់​ពី​លោក​អ្នក​ស្លាប់​ទៅ? បង​ប្អូន! «មនុស្ស​លោក​ទាំង​អស់​ស្លាប់​ម្ដង រួច​មក​ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ» (ហេព្រើរ ៩:២៧)។ តើ​លោក​អ្នក​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​ជំនុំ​ជម្រះ នៅ​គ្រា​ចុង​ក្រោយ​របស់​ព្រះ​ជាម្ចាស់? អាន​បន្ថែម

  • in ,

    គួរ​ស្អប់​សាតាំង?

    យើង​ខ្ញុំ​គិត​ថា មូល​ហេតុ​ទី​មួយ ដែល​ព្រះ​ទ្រង់​បង្គាប់​លោក​អ្នក​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១២:៩ ឲ្យ «ខ្ពើម​សេចក្តី​អាក្រក់ ហើយ​កាន់​ខ្ជាប់​ខាង​សេចក្តី​ល្អ​វិញ» គឺ​ដោយ​សារ​លោក​អ្នក​មិន​អាច​ស្រឡាញ់​ការ​ល្អ ដោយ​មិន​បាន​ស្អប់​ការ​អាក្រក់​នោះ​ទេ។ ដើម្បី​ឲ្យ​លោក​អ្នក​អាច​ប្រកាន់​ខ្ជាប់​អ្វី​ដែល​ល្អ ហើយ​ស្រឡាញ់​សេចក្តី​ល្អ ហើយ​ចង់​ឲ្យ​សេចក្តី​ល្អ​ឈ្នះ​សេចក្តី​អាក្រក់ ព្រម​ទាំង​ចង់​ឲ្យ​គេ​ពិសោធន៍​នឹង​សេចក្តី​ល្អ លោក​អ្នក​ត្រូវ​តែ​ស្អប់​សេចក្តី​អាក្រក់ ហើយ​លោក​អ្នក​ត្រូវ​តែ​ស្អប់​សាតាំង ដែល​វា​មិន​ចេះ​ខ្មាស​អៀន និង​ជា​ប្រភព​នៃ​ការ​អាក្រក់​គ្រប់​យ៉ាង។ ការ​មិន​ស្អប់​ប្រភព​នៃ​សេចក្តី​អាក្រក់ គឺ​ជា​ការ​មិន​ស្រឡាញ់​សេចក្តី​ល្អ។ ដូច​នេះ យើង​ខ្ញុំ​គិត​ថា ព្រះ​ទ្រង់​ស្អប់​សាតាំង ក្នុង​ន័យ​ទាំង​ពីរ​នេះ ហើយ​យើង​ក៏​គួរ​តែ​ស្អប់​វា​យ៉ាង​ដូច​នេះ​ផង​ដែរ។ អាន​បន្ថែម

  • in ,

    ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ

    ទាំង​នោះ​គឺ​ជា​សំណួរ​ដ៏​ល្អ។ ជា​ដំបូង នេះ​គឺ​ជា​ងារ​ដែល​ព្រះ​យេស៊ូវ​សព្វ​ព្រះ​ហឫទ័យ​ចូល​ចិត្ត​ប្រើ​ប្រាស់​ក្នុង​ការ​ហៅ​ខ្លួន​ឯង ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ មូល​ហេតុ​គឺ ពីព្រោះ​ព្រះ​អង្គ​កំពុង​តែ​បង្ហាញ​អំពី​ការ​បន្ទាប​ខ្លួន​របស់​ទ្រង់។ ហើយ​ព្រះ​អង្គ​ក៏​កំពុង​តែ​គេច​ចេញ​ពី​ការ​ឈ្លោះ​គ្នា ដែល​គ្មាន​ការ​ចាំ​បាច់ ឬ​ក៏​គ្មាន​ប្រយោជន៍​ទាក់​ទង​ទៅ​នឹង​នយោបាយ ក្នុង​បរិបទ​នៃ​ការ​រំពឹង​រង់ចាំ «ព្រះ​មេស្ស៊ី»។ ព្រះ​អង្គ​កំពុង​តែ​ពន្យារ​ការ​ឈ្លោះ​ប្រកែក​គ្នា ដើម្បី​ឲ្យ​ទ្រង់​អាច​ទៅ​ទី​កន្លែង​ផ្សេងៗ ដើម្បី​ប្រកាស​សារ​នៃ​សេចក្ដី​សង្គ្រោះ និង​រាជ្យ​របស់​ព្រះ​ជាម្ចាស់។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.