ប្រសិនបើខ្ញុំស្លាប់ចំពោះអំពើបាបហើយ ហេតុអ្វីបានជាខ្ញុំត្រូវសម្លាប់វាជារៀងរាល់ថ្ងៃ?
ខ្ញុំគិតថា ចំណុចស្នូលដែលខ្ញុំនឹងលើកឡើងទាក់ទងនឹងសំណួរនេះគឺ៖ មិនថាព្រះជាម្ចាស់មានមូលហេតុអ្វីក៏ដោយទាក់ទងនឹងការដែលព្រះអង្គញែកយើងជាបរិសុទ្ធក្នុងរបៀបដ៏យឺតយ៉ាវ ឈឺចាប់ ពេញទៅដោយការធ្វើសង្គ្រាមក៏ដោយ ក៏ការជ្រើសរើសរបស់ព្រះអង្គនេះគឺ ពីព្រោះទ្រង់ទទួលបានសិរីល្អខ្លាំងជាង ពេលដែលយើងច្បាំងក្នុងសង្គ្រាមជាប្រចាំថ្ងៃជាមួយនឹងអាវុធដែលព្រះអង្គបានប្រទានដល់យើង និងក្នុងរបៀបដែលព្រះអង្គបានគ្រោងទុកសម្រាប់យើង។ ដូច្នេះ ចូរយើងចាប់ផ្ដើមតយុទ្ធឲ្យបានយ៉ាងល្អចុះ! អានបន្ថែម