ខគម្ពីរដ៏សំខាន់បំផុតក្នុងព្រះគម្ពីរ
«ជម្រាបសួរលោកគ្រូ! ខ្ញុំធ្លាប់ឮលោកគ្រូលើកឡើងថា កណ្ឌគម្ពីរ រ៉ូម ៣:២៥ គឺជាខគម្ពីរដ៏សំខាន់បំផុតនៅក្នុងព្រះគម្ពីរ។ ហេតុអ្វីបានជាលោកគ្រូគិតដូច្នេះ?»
ជាដំបូង ខ្ញុំចង់បញ្ជាក់ថា គ្រប់ខគម្ពីរទាំងអស់សុទ្ធតែសំខាន់។ ខ្ញុំលើកឡើងថា កណ្ឌគម្ពីរ រ៉ូម ៣:២៥ ជាខគម្ពីរដែលសំខាន់ជាងគេបំផុត ក្នុងករណីដែលថា ប្រសិនបើមានគេយកកាំភ្លើងមកភ្ជង់ក្បាលខ្ញុំ ហើយសួរថាតើខមួយណាសំខាន់ជាងគេ នោះខ្ញុំនឹងយកខនេះជាមិនខាន។ កណ្ឌគម្ពីរ រ៉ូម ៣:២៥ មានចែងថា «ដែលព្រះបានតាំងទ្រង់ [ព្រះយេស៊ូវគ្រីស្ទ] ទុកជាទីសន្តោសប្រោស ដោយសារសេចក្ដីជំនឿដល់ព្រះលោហិតទ្រង់ សម្រាប់នឹងសម្ដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់»។ អានបន្ថែម