តើការជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធជាអ្វី?
នេះជាសំណួរមួយដ៏សំខាន់ ដែលយើងទទួលបានតាមទូរស័ព្ទនៅថ្ងៃនេះពីប្រិយមិត្តម្នាក់ពីទីក្រុងភ្នំពេញ។ តើយើងត្រូវយល់យ៉ាងដូចម្ដេចអំពីពិធីបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ? ឃ្លានេះហាក់បីដូចជាមានន័យខុសៗគ្នានៅក្នុងព្រះគម្ពីរ—ហើយក៏ពិតជាមានអត្ថន័យខុសៗគ្នាចំពោះនិកាយ និងក្រុមជំនុំផ្សេងៗគ្នាដែរ។ នេះគឺជាសំណួររបស់យើងសម្រាប់ថ្ងៃនេះ៖
«ជំរាបសួរ លោកគ្រូ! ខ្ញុំមានការលំបាកក្នុងការយល់ និងការប្រកាន់ខ្ជាប់ទទួលយក “ពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ” ជាពិសេសការបើកសម្ដែង នៅពេលនរណាម្នាក់សើច និងរមៀលទៅវិញទៅមកនៅលើឥដ្ឋ ឬក៏ដួលសន្លប់សាមសិបនាទី ឬយូរជាងនេះក៏មាន។ ខ្ញុំធ្លាប់ឃើញក្រុមជំនុំផ្សេងៗធ្វើបែបនេះ ហើយដាក់ការផ្ដោតអារម្មណ៍យ៉ាងខ្លាំងទៅលើបទពិសោធន៍ទាំងនេះ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជាមិនសូវស្រួលចិត្តសោះ។ តើលោកគ្រូអាចពន្យល់ពីអ្វីដែលព្រះគម្ពីរសំដៅទៅលើ “ពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ” ដូចដែលវាមានការជាប់ទាក់ទងទៅនឹង ១) បទពិសោធន៍នៃសេចក្ដីសង្គ្រោះដំបូងរបស់យើង ហើយបន្ទាប់មក ២) ថាតើវាមែន ឬមិនមែន ក្នុងការដែលយើងរំពឹងទុក ឬស្វែងរក បន្ទាប់ពីការជ្រមុជទឹកជាបន្តបន្ទាប់ដោយព្រះវិញ្ញាណ នៅក្នុងជីវិតរបស់គ្រីស្ទបរិស័ទនៅពេលក្រោយ»? អានបន្ថែម