អត្ថបទថ្មីៗ

  • in ,

    តើ​ព្រះ​យេស៊ូវ​បាន​យាង​ទៅ​កាន់​ស្ថាន​នរក?

    «ប៉ុន្តែ យើង​ម្នាក់ៗ​បាន​ទទួល​ព្រះ​គុណ តាម​ខ្នាត​អំណោយ​ទាន​របស់​ព្រះ​គ្រីស្ទ​រៀងៗ​ខ្លួន។ ហេតុ​នេះ​បាន​ជា​មាន​សេចក្ដី​ថ្លែង​ទុក​ថា៖ «ពេល​ព្រះអង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ព្រះ​អង្គ​បាន​ចាប់​ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​ប្រទាន​អំណោយ​ទាន​ដល់​មនុស្ស»។ (តើ​ពាក្យ «ព្រះ​អង្គ​បាន​យាង​ឡើង​ទៅ» មាន​ន័យ​ដូច​ម្តេច? តើ​ព្រះ​អង្គ​មិន​បាន​យាង​ចុះ​ទៅ​ស្ថាន​ទាប​ក្រោម​ដី​ដែរ​ទេ​ឬ? ព្រះ​អង្គ​ដែល​យាង​ចុះ​ទៅ​នោះ ជា​ព្រះ​អង្គ​ដដែល ដែល​បាន​យាង​ឡើង​ផុត​អស់​ទាំង​ជាន់​នៅ​ស្ថាន​សួគ៌ ដើម្បី​ឲ្យ​ព្រះ​អង្គ​បាន​បំពេញ​គ្រប់​ទាំង​អស់)។ ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​ធ្វើ​ជា​សាវ័ក អ្នក​ខ្លះ​ជា​ហោរា អ្នក​ខ្លះ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ អ្នក​ខ្លះ​ជា​គ្រូ​គង្វាល ហើយ​អ្នក​ខ្លះ​ជា​គ្រូ​បង្រៀន ដើម្បី​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍ សម្រាប់​កិច្ចការ​បម្រើ ហើយ​ស្អាង​ព្រះ​កាយ​របស់​ព្រះ‌​គ្រីស្ទ​ឡើង រហូត​ដល់​យើង​ទាំង​អស់​គ្នា​បាន​រួប​រួម​នៅ​ក្នុង​ជំនឿ ហើយ​បាន​ស្គាល់​ព្រះ​រាជ​បុត្រា​របស់​ព្រះ ទៅ​ជា​មនុស្ស​ពេញ​វ័យ និង​ដល់​ខ្នាត​កម្ពស់​នៃ​សេចក្តី​ពោរពេញ​របស់​ព្រះ​គ្រីស្ទ។ ដើម្បី​កុំ​ឲ្យ​យើង​នៅ​ជា​កូន​តូច​ទៀត ទាំង​ត្រូវ​គ្រប់​ទាំង​ខ្យល់​នៃ​សេចក្តី​បង្រៀន​ផាត់​ចុះ​ផាត់​ឡើង ដោយ​សេចក្តី​ឆបោក​របស់​មនុស្ស និង​ដោយ​ឧបាយកល​ដែល​គេ​នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ​និយាយ​សេចក្តី​ពិត​ដោយ​សេចក្តី​ស្រឡាញ់ នោះ​យើង​ត្រូវ​ចម្រើន​ឡើង​គ្រប់​ការ​ទាំង​អស់​ក្នុង​ព្រះ​អង្គ គឺ​ព្រះ​គ្រីស្ទ​ជា​សិរសា ដែល​រូប​កាយ​ទាំង​មូល​បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​ពី​ព្រះ​អង្គ ដោយ​សារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់​ផ្គង់​ឲ្យ តាម​ខ្នាត​ការ​ងារ​របស់​អវយវៈ​នីមួយៗ នោះ​រូប​កាយ​បាន​ចម្រើន​ឡើង និង​ស្អាង​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់»។ (អេភេសូរ ៤:៧-១៦ គកស) អាន​បន្ថែម