អត្ថបទថ្មីៗ

  • in

    តើ​យើង​អាច​រក​បាន​អត្ថន័យ​នៅ​ក្នុង​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ​បាន​យ៉ាង​ដូច​ម្ដេច?

    «ជម្រាប​សួរ​លោក​គ្រូ! វា​គឺ​ជា​ព្រះ​ពរ​ដល់​ខ្ញុំ​ក្នុង​ការ​ទទួល​បាន​ចម្លើយ​ដ៏​ខ្លីៗ តាម​រយៈ​ការ​ស្ដាប់ ឬ​ក៏​អាន​អត្ថបទ​របស់​លោក​គ្រូ ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​សំណួរ​សំខាន់ៗ​សម្រាប់​ជីវិត​របស់​យើង។ ខ្ញុំ​មាន​សំណួរ​មួយ​ទាក់​ទង​ទៅ​នឹង​ការ​យល់​ពី​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ។ លោក​គ្រូ​ធ្លាប់​បាន​លើក​ឡើង​ថា ការ​ដែល​លោក​គ្រូ​បាន​ចាប់​ផ្ដើម​យល់​អំពី​របៀប​ដែល​អ្នក​និពន្ធ​ព្រះ​គម្ពីរ​រៀប​រៀង​ការ​វែក​ញែក និង​ការ​យល់​អំពី​របៀប​នៃ​ការ​វែក​ញែក​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ នៅ​ពេល​អាន​ព្រះ​គម្ពីរ នោះ​គឺ​ជា​អ្វី​ដែល​បាន​បំផ្លាស់​បំប្រែ​របៀប​នៃ​ការ​ដែល​លោក​គ្រូ​អាន​ព្រះ​គម្ពីរ​យ៉ាង​ខ្លាំង ទាក់​ទង​ទៅ​នឹង​ការ​យល់​ពី​អ្នក​និពន្ធ ដែល​នេះ​មាន​ន័យ​ថា យើង​ក៏​យល់​អំពី​គោល​បំណង​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់​ដែរ។ ខ្ញុំ​យល់​អំពី​របៀប​នៃ​ការ​ធ្វើ​ដូច​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី និង​នៅ​ក្នុង​កណ្ឌ​ប្រាជ្ញា ដូច​ជា​កណ្ឌ​សុភាសិត​ជា​ដើម។ ប៉ុន្តែ សំណួរ​របស់​ខ្ញុំ​គឺ​ទាក់​ទង​ទៅ​នឹង​ការ​យល់​ពី​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ។ ក្រុម​ជំនុំ​ខ្ញុំ​កំពុង​តែ​សិក្សា​កណ្ឌ​គម្ពីរ លូកា។ យើង​ដឹង និង​យល់​អំពី​របៀប​ដែល​កណ្ឌ​មួយ​នេះ​បាន​រៀប​រៀង​ឡើង ចុះ​ចំណែក​ឯ​ការ​យល់​ពី​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ​វិញ? តើ​មាន​ចំណុច​គន្លឹះ​ខុសៗ​គ្នា​ដែល​លោក​គ្រូ​ព្យាយាម​រក​ដែរ​ឬ​ទេ? តើ​មាន​ឈ្នាប់​ផ្លាស់​ប្ដូរ​ជាក់​លាក់ ចំណុច​សម្គាល់ ឬ​ក៏​គន្លឹះ​ណា​មួយ​ដែល​លោក​គ្រូ​រក​នៅ​ក្នុង​ខ​គម្ពីរ​ដែល​រៀប​រាប់​អំពី​ដំណើរ​រឿង​ទាំង​នោះ​ដែរ​ទេ? អាន​បន្ថែម