អត្ថបទថ្មីៗ

  • in ,

    ព្រះ​ត្រៃ​ឯក​សំខាន់​យ៉ាង​ខ្លាំង

    យើង​នឹង​មិន​អាច​យល់​បាន​យ៉ាង​ច្បាស់​លាស់​អំពី​ព្រះ​ត្រៃ​ឯក​របស់​យើង​បាន​ទេ។ ព្រះ​ដែល​យើង​អាច​យល់​បាន​យ៉ាង​ច្បាស់​លាស់​គឺ​ព្រះ​ដែល​យើង​បង្កើត​ក្នុង​រូប​អង្គ​យើង។ ប៉ុន្តែ ចំណុច​ពិត​គឺ​ថា ព្រះ​អង្គ​បាន​បង្កើត​យើង​ក្នុង​រូប​អង្គ​ទ្រង់​ផ្ទាល់​ទេ​តើ (លោកុប្បត្ដិ ១:២៦-២៧)។

    ខណៈ​ពេល​ដែល​យើង​ចូល​កៀក​បង្កើយ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ នោះ​យើង​អាច​មាន​ទំនុក​ចិត្ត​ផ្ទាល់​ថា ព្រះ​អង្គ​នឹង​បើក​សម្ដែង​រូប​អង្គ​ទ្រង់​ចំពោះ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ (យេរេមា ២៩:១២; ហេព្រើរ ១១:៦)។ ពេល​ដែល​យើង​កាន់​តែ​យល់​អំពី​ទ្រង់​បាន​យ៉ាង​ត្រឹម​ត្រូវ នោះ​យើង​ក៏​នឹង​កាន់​តែ​យក​ទ្រង់​មក​ធ្វើ​ជា​សម្បត្តិ​របស់​យើង ហើយ​យើង​ក៏​នឹង​កាន់​តែ​ថ្វាយ​បង្គំ​ទ្រង់​យ៉ាង​ពេញ​ទី ព្រម​ទាំង​នឹង​កាន់​តែ​មាន​ភាព​ឆេះ​ឆួល​ក្នុង​ការ​រួម​ចំណែក​ជា​មួយ​នឹង​ព្រះ​អង្គ​ក្នុង​ព័ន្ធកិច្ច​របស់​ទ្រង់​លើ​ផែនដី​នេះ​ដែរ។ អាន​បន្ថែម