អត្ថបទថ្មីៗ

  • in

    តើ​នៅ​ពេលណា​ដែល​លោក​អ្នក​គួរ​អនុវត្ត​ការ​ដាក់​វិន័យ​ក្រុម​ជំនុំ? ហើយ​តើ​លោក​អ្នក​ប្រឈម​ជា​មួយ​បាប​ដោយ​របៀប​ណា?

    ភាគ​ច្រើន​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ​គួរ​តែ​ធ្វើ​ឡើង​នៅ​ក្នុង​ទំនាក់​ទំនង​ធម្មតា ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សៅរ៍។ ទេ! នេះ​មិន​មែន​មាន​ន័យ​ថា លោក​អ្នក​ចង់​បាន​ក្រុម​ជំនុំ​មួយ​ដែល​មាន​សមាជិក​ក្រុម​ជំនុំ​រត់​ជុំ​វិញ​ព្រះ​វិហារ ហើយ​ធ្វើ​ការ​កែ​តម្រូវ​ឲ្យ​គ្នា​គ្រប់​ពេល​នោះ​ទេ។ ស្តាប់​ទៅ គឺ​វា​ហាក់​ដូចជា​មិន​ល្អ​ទាល់​តែ​សោះ។វា​គឺ​មាន​ន័យ​យ៉ាង​សាមញ្ញ​ថា លោក​អ្នក​ចង់​បាន​ក្រុម​ជំនុំ ដែល​ធ្វើ​ការ​កំណត់​ដោយ​សមាជិក​ដែល​ស្រែក​ឃ្លាន​ចំពោះ​ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់។ ជា​ធម្មតា សមាជិក​ក្រុម​ជំនុំ​ស្នើសុំ​ការ​កែ​តម្រូវ ដែល​ពួក​គាត់​មិន​លាក់​លៀម​ពី​កំហុស​របស់​ពួក​គាត់​នោះ​ទេ ដោយ​ព្រោះ​ពួក​គាត់​ចង់​មាន​ភាព​រីក​ចម្រើន​នៅ​ក្នុង​ជីវិត​របស់​ពួក​គាត់។ អាន​បន្ថែម