សង្ខេបព្រះគម្ពីរ២០០០ពាក្យ
យើងឃើញថាក្នុងកណ្ឌគម្ពីរកិច្ចការនៃពួកសាវ័ក នោះព្រះអង្គបានប្រទានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធមកកាន់ក្រុមជំនុំ (កិច្ចការ ២) ដែលនេះបង្ហាញជាសញ្ញាថាគ្រាចុងក្រោយក៏បានមកដល់ដែរ។ ការតាំងសេចក្ដីសញ្ញាថ្មីគឺជាយុគសម័យនៃព្រះវិញ្ញាណបរិសុទ្ធ ដែលបានកើតឡើងនៅថ្ងៃបុណ្យ៥០។ ក្នុងកណ្ឌគម្ពីរកិច្ចការដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទត្រូវបានប្រកាសទៅកាន់ទាំងពួកសាសន៍យូដា និងពួកសាសន៍ដទៃ ដើម្បីឲ្យសេចក្ដីសន្យាទៅកាន់លោក អ័ប្រាហាំ លោក អ៊ីសាក និងលោក យ៉ាកុប នៃព្រះពរពេញផែនដីបានកើតឡើង។ អានបន្ថែម