មូលហេតុ៣យ៉ាងក្នុងការអានព្រះគម្ពីរជាប្រចាំថ្ងៃ
យើងទទួលបានសំណួរជាច្រើនទាក់ទងនឹងការអានព្រះគម្ពីរ។ សម្រាប់ថ្ងៃនេះ សំណួរមានដូចតទៅ៖ «ជម្រាបសួរលោកគ្រូ! ខ្ញុំទទួលបានមេរៀនជាច្រើនណាស់តាមរយៈខាងលោកគ្រូ។ ហើយសំណួររបស់ខ្ញុំថ្ងៃនេះគឺ៖ នៅពេលដែលខ្ញុំអានព្រះគម្ពីរ ខ្ញុំឃើញថា វាពិបាកណាស់ចំពោះខ្ញុំក្នុងការទទួលបានអ្វីដែលអ្នកនិពន្ធចង់ឲ្យខ្ញុំយល់ ចេញពីអ្វីដែលគាត់បានសរសេរ។ ឥឡូវនេះ សម្រាប់ពេលវេលាស្ងៀមស្ងាត់ជាមួយនឹងព្រះជាម្ចាស់ ខ្ញុំកំពុងតែអានកណ្ឌគម្ពីរ លោកុប្បត្ដិ ប៉ុន្តែជាញឹកញាប់ខ្ញុំឃើញថា ខ្ញុំមិនមានចំណាប់អារម្មណ៍លើអ្វីដែលខ្ញុំទើបតែបានអានប៉ុន្មានទេ។ តើអ្វីទៅជាជំនាញមូលដ្ឋានដំបូង ក្នុងការអានព្រះគម្ពីរ ដើម្បីស្វែងរកអត្ថន័យសម្រាប់ជីវិតខ្ញុំ? អានបន្ថែម