អត្ថបទថ្មីៗ

  • in

    តើ​ការ​អាន​ព្រះ​គម្ពីរ​ត្រូវ​បញ្ចប់​ដោយ​មាន​ការ​អនុវត្ត​គ្រប់​ពេល​?

    យើង​បាន​ទទួល​សារ​ជា​ច្រើន​ដែល​សួរ​សំណួរ​ស្រដៀង​គ្នាៗ ដែល​យើង​អាច​សង្ខេប​បាន​ដូច​នេះ៖ គ្រប់​ពេល​ដែល​យើង​អាន​ព្រះ​គម្ពីរ តើ​យើង​ត្រូវ​តែ​បញ្ចប់​ដោយ​មាន​គោល​ការណ៍​នៃ​ជីវិត ឬ​ក៏​ចំណុច​ជាក់​លាក់​ណា​មួយ ដើម្បី​អនុវត្ត​មែន​ឬ?

    ពិត​ណាស់ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​លើ​សំណួរ​នេះ​ខ្លាំង​ណាស់។ ចម្លើយ​គឺ៖ ទេ! ហើយ​នេះ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​លើ​សំណួរ​នេះ។ ខ្ញុំ​គិត​ថា​ប្រហែល​ជា ៩៩% នៃ​ជីវិត​យើង​គឺ​យើង​រស់​នៅ​ដោយ​មិន​មាន​ការ​សញ្ជឹង​គិត​ភ្លាមៗ ទាក់​ទង​ទៅ​នឹង​គោល​ការណ៍​នៃ​ជីវិត។ តែ​ផ្ទុយ​ពី​នោះ គឺ​យើង​មាន​សកម្មភាព​វិញ។ ប្រសិន​បើ​លោក​អ្នក​គិត​អំពី​ថ្ងៃ​ណា​មួយ​របស់​លោក​អ្នក នោះ​លោក​អ្នក​នឹង​ឃើញ​ថា មាន​ការ​សម្រេច​ចិត្ត​ធំៗ​រាប់​រយ​ដង​ដែល​លោក​អ្នក​ធ្វើ​ក្នុង​មួយ​ថ្ងៃ​នោះ។ តាម​រយៈ​ពាក្យ «ធំៗ» ខ្ញុំ​មាន​ន័យ​ថា យើង​ធ្វើ​ដោយ​មាន «សម្បជញ្ញៈ»។ អាន​បន្ថែម