មានតែរបួសព្រះអង្គទេ
សេចក្ដីពិតទាំងនេះមិនមែនជាថ្នាំផ្សះដែលអាច «ដោះស្រាយ» បញ្ហានៃការអារសាច់ខ្លួនឯងបានភ្លាមៗយ៉ាងល្អប្រសើរនោះទេ។ ការអារសាច់ខ្លួនឯងគឺជារឿងដែលស្មុគស្មាញ ហើយការជាសះស្បើយពីវាក៏ជាដំណើររឿងដ៏វែងឆ្ងាយ តម្រូវឲ្យមានការគាំទ្រពីអ្នកអាជីព ក៏ដូចជាការថែទាំខាងឯព្រលឹងវិញ្ញាណពីគ្រូគង្វាល មិត្តភក្ដិ និងក្រុមគ្រួសារផងដែរ។ ប៉ុន្តែ ចំពោះអស់អ្នកដែលកំពុងតែជាប់អន្ទាក់នៃការវិលជុំលើការអារសាច់ខ្លួនឯង គឺនៅមានព្រះគុណ សេចក្ដីពិត ហើយលើសពីនោះទៅទៀតគឺសេចក្ដីសង្ឃឹម។ ក្នុងបរិបទនៃការមានសង្គមដែលពោរពេញទៅដោយក្ដីស្រឡាញ់ និងការថ្វាយបង្គំដែលពោរពេញទៅដោយការអធិស្ឋានគឺមានថ្នាំព្យាបាលជាជាងការដាក់ស្ដីបន្ទាស។ អានបន្ថែម