អត្ថបទថ្មីៗ

  • in ,

    ខ្ញុំ​បាន​​ជេរ​អ្នក​ហើយ

    កុំ​គិត​ថា «បើ​ត្រឹម​តែ​ពាក្យ​សម្ដី នោះ​វា​នឹង​មិន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ទេ»។ ដំបង និង​ដុំ​ថ្ម​ប្រហែល​វាយ​ឲ្យ​ខ្ញុំ​បាក់​ឆ្អឹង ប៉ុន្តែ​ពាក្យ​សម្ដី…ពាក្យ​សម្ដី​ធ្វើ​ឲ្យ​ឈឺ​ចាប់​ខ្លាំង​ជាង​នោះ​ទៅ​ទៀត។ មិន​ដឹង​យ៉ាង​មិច​ដែរ ពេល​ខ្លះ​ការ​វាយ​អស់​មួយ​ទំហឹង​ឈឺ​ចាប់​តិច​ជាង​ពាក្យ​ដែល​អណ្ដាត​គ្រលាស់​ទៅ​ទៀត។ ក្រោយ​ពី​មួយ​រយៈ ស្នាម​ជាំ​រលប់​បាត់​អស់​ទៅ តែ​ពាក្យ​សម្ដី​វិញ​នៅ​កប់​ជ្រៅ​ប្រៀប​ដូចជា​ដាវ​ដោត​ជាប់។ ខ្ញុំ​ស្គាល់​មនុស្ស​ដែល​នៅ​បន្ត​រង​របួស​ដោយ​ពាក្យ​សម្ដី​យង់ឃ្នង​មក​លើ​ពួក​គេ​ជា​យូរ​ឆ្នាំ និង​រាប់​ទសវត្សរ៍​កន្លង​ទៅ​ហើយ។ អាន​បន្ថែម