អត្ថបទថ្មីៗ

  • in

    របៀប​បង្កើត​សិស្ស​របស់​ព្រះ​យេស៊ូវ​សម្រាប់​ក្រុម​ជំនុំ​​

    ការ​នោះ​នាំ​យើង​មក​ដល់​ចំណុច​ពាក់​កណ្ដាល​ទៀត​ក្នុង​របៀប​នៃ​ការ​បង្កើត​សិស្ស​របស់​ព្រះ​យេស៊ូវ ដែល​ក្រុម​ជំនុំ​ដែល​ដឹក​នាំ​ដោយ​ពួក​ចាស់​ទុំ​ធ្វើ។ ពួក​ជំនុំ​ត្រូវ​ការ​អ្នក​ដឹក​នាំ ដើម្បី​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​ធ្វើ​កិច្ច​ការ​របស់​ខ្លួន។ សូម​ស្ដាប់​អំពី​អ្វី​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង៖ «ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​បាន​ធ្វើ…ជា​គ្រូ​គង្វាល ហើយ​ខ្លះ​ជា​គ្រូ​បង្រៀន ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង សំរាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូបកាយ​ព្រះគ្រីស្ទ​ឡើង» (អេភេសូរ ៤:១១-១២)។ តើ​គ្រូ​គង្វាល​មាន​តួនាទី​អ្វី? ពួក​គាត់​បង្រៀន។ តើ​ពួក​បរិសុទ្ធ​អ្វី? ធ្វើ​កិច្ច​ការ​នៅ​ក្នុង​ព័ន្ធ​កិច្ច។ ផ្នែក​ទាំង​ពីរ​នេះ​ធ្វើ​ការ​ជា​មួយ​គ្នា។ អាន​បន្ថែម