តើការអានព្រះគម្ពីរត្រូវបញ្ចប់ដោយមានការអនុវត្តគ្រប់ពេល?
យើងបានទទួលសារជាច្រើនដែលសួរសំណួរស្រដៀងគ្នាៗ ដែលយើងអាចសង្ខេបបានដូចនេះ៖ គ្រប់ពេលដែលយើងអានព្រះគម្ពីរ តើយើងត្រូវតែបញ្ចប់ដោយមានគោលការណ៍នៃជីវិត ឬក៏ចំណុចជាក់លាក់ណាមួយ ដើម្បីអនុវត្តមែនឬ?
ពិតណាស់ ខ្ញុំមានការចាប់អារម្មណ៍លើសំណួរនេះខ្លាំងណាស់។ ចម្លើយគឺ៖ ទេ! ហើយនេះជាមូលហេតុដែលខ្ញុំមានការចាប់អារម្មណ៍លើសំណួរនេះ។ ខ្ញុំគិតថាប្រហែលជា ៩៩% នៃជីវិតយើងគឺយើងរស់នៅដោយមិនមានការសញ្ជឹងគិតភ្លាមៗ ទាក់ទងទៅនឹងគោលការណ៍នៃជីវិត។ តែផ្ទុយពីនោះ គឺយើងមានសកម្មភាពវិញ។ ប្រសិនបើលោកអ្នកគិតអំពីថ្ងៃណាមួយរបស់លោកអ្នក នោះលោកអ្នកនឹងឃើញថា មានការសម្រេចចិត្តធំៗរាប់រយដងដែលលោកអ្នកធ្វើក្នុងមួយថ្ងៃនោះ។ តាមរយៈពាក្យ «ធំៗ» ខ្ញុំមានន័យថា យើងធ្វើដោយមាន «សម្បជញ្ញៈ»។ អានបន្ថែម