អត្ថបទថ្មីៗ

  • in

    គ្រូ​គង្វាល​របស់​ខ្ញុំ​មិន​អធិប្បាយ​ទាស់​ប្រឆាំង​នឹង​អំពើ​បាប​សោះ តើ​ការ​នោះ​មិន​អី​ទេ?

    សំណួរ​សាមញ្ញ​មួយ​ដែល​បាន​ទទួល​តាមរយៈ​អ៊ីមែល​ពី​ប្អូន​ស្រី​ម្នាក់​មក​ពី​ខេត្ត ជា​ប្រិយមិត្ត​អ្នក​ស្ដាប់​ម្នាក់​របស់​ផ្លូវ​ពិត។ នេះ​ជា​សារ​របស់​ប្អូន​ស្រី «មក​ដល់​លោក​គ្រូ និង​ក្រុម​ការងារ​ផ្លូវ​ពិត។ នាង​ខ្ញុំ​ជា​គ្រីស្ទបរិស័ទ​ថ្មី​ម្នាក់ ហើយ​នាង​ខ្ញុំ​មាន​បញ្ហា​ជា​មួយ​ពួក​ជំនុំ​របស់​នាង​ខ្ញុំ។ នាង​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​កាល​ពី​៤​ឆ្នាំ​មុន ហើយ​បាន​ក្លាយ​ជា​សមាជិក​ម្នាក់​នៅ​ទីនោះ។ ពេល​វេលា​ចេះ​កន្លង​ផុត​ទៅ នាង​ខ្ញុំ​សំគាល់​ឃើញ​ថា ការ​អធិប្បាយ​មិន​មាន​និយាយ​ទាក់ទង​នឹង​អំពើ​បាប​ទាល់​តែ​សោះ និង​មិន​ដែល​ប្រកាស​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ឡើយ។ នាង​ខ្ញុំ​បាន​សួរ​គ្រូ​គង្វាល​ម្នាក់​ក្នុង​ចំណោម​គ្រូ​គង្វាល​ទាំង​នោះ​អំពី​ការ​នេះ គាត់​និយាយ​ថា​ពួក​គេ​មិន​បាន​កំពុង​បង្រៀន​អ្វី​ផ្ទុយ​ព្រះគម្ពីរ​នោះ​ទេ ពួក​គាត់​គ្រាន់​តែ​សម្រេច​ចិត្ត​ថា​មិន​និយាយ​ចំៗ​អំពី​អំពើ​បាប​តែ​ប៉ុណ្ណោះ។ ពួក​គាត់​ចង់​ផ្ដោត​ទៅ​លើ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​យេស៊ូវ និង​ការ​ទទួល​យក​មនុស្ស​មាន​បាប។ ជា​ដំបូង ពេល​ស្ដាប់​ទៅ​មិន​អី​ទេ​សម្រាប់​ខ្ញុំ វា​គ្រាន់​តែ​ជា​ការ​ប្រឹង​ប្រែង​ទាក់ទាញ​មនុស្ស​ជា​ច្រើន​ឲ្យ​ចូល​មក​ក្រុម​ជំនុំ។ ទន្ទឹម​គ្នា​នេះ​ដែរ ពួក​គាត់​មិន​បាន​ត្រេកអរ​នឹង​ការ​ប្រែ​ចិត្ត និង​ការ​ស្ដាប់​បង្គាប់​ទេ។ តើ​លោកគ្រូ​គិត​យ៉ាងម៉េច​អំពី​ពួក​ជំនុំ​ដែល​មិន​បាន​អធិប្បាយ​ទាស់​ប្រឆាំង​នឹង​អំពើ​បាប​ជាក់​លាក់​ណា​មួយ?» អាន​បន្ថែម