ហេតុអ្វីបានជាព្រះគម្ពីរសង្កត់ធ្ងន់ទៅលើអំណាចនៃព្រះនាមព្រះយេស៊ូវ?
ហេតុអ្វីបានជា ព្រះគម្ពីរសង្កត់ធ្ងន់ទៅលើអំណាចនៃព្រះនាមព្រះយេស៊ូវ? នេះជាសំណួរមួយមកពីប្រិយមិត្តអ្នកស្ដាប់ម្នាក់ឈ្មោះ ដានីញ៉ែល។ «ជម្រាបសួរ លោកគ្រូ! ខ្ញុំបាទមានសំណួរមួយសម្រាប់លោកគ្រូ ជាសំណួរដែលខ្ញុំ និងភរិយាខ្ញុំមានចម្ងល់អំពីវាអស់មួយរយៈហើយ។ ហេតុអ្វីបានជា ព្រះគម្ពីរសង្កត់ធ្ងន់ទៅលើការសរសើរតម្កើងព្រះនាមព្រះយេស៊ូវ? ហើយនឹងការអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវ? ជាការពិតណាស់ យើងចង់ធ្វើបែបនេះ ហើយវាគឺជាលំនាំដែលយើងឃើញនៅពាសពេញព្រះគម្ពីរសញ្ញាថ្មីទាំងមូលតែម្ដង ជាពិសេសនៅក្នុងកណ្ឌគម្ពីរ កិច្ចការ (២:៣៨; ៣:៦; ៣:១៦; ៤:១០, ១៨; ៥:៤០-៤១; ៨:១២; ៩:២៧; ១០:៤៨; ១៦:១៨; ១៩:១៣; ២៦:៩) និងនៅក្នុងកណ្ឌគម្ពីរ សំបុត្រសាវ័ក ប៉ុល (១កូរិនថូស ១:២; ភីលីព ២:១០)។ ក្នុងការសួរក្នុងរបៀបមួយផ្សេងទៀត៖ តើហេតុអ្វីបានមានអំណាចក្នុងព្រះនាមព្រះគ្រីស្ទច្រើនជាង ការនិយាយថា មានអំណាចក្នុងអង្គព្រះយេស៊ូវ?» តើលោកគ្រូនឹងឆ្លើយយ៉ាងណាទៅកាន់ប្អូនប្រុសដានីញ៉ែល និងភរិយារបស់គាត់? អានបន្ថែម