អត្ថបទថ្មីៗ

  • in ,

    ​បុណ្យ​ណូអែល​

    តើ​បុណ្យ​ណូអែល​គេ​ធ្វើ​អ្វី​ខ្លះ?

    ព្រះ​នៃ​នគរ​ស្ថានសួគ៌​បាន​យាង​ចុះ​មក​ហើយ…! បងប្អូន​ទាំង​អស់​គ្នា​ដែល​ដឹង​ទេ​ថា ហេតុអ្វី​បាន​ជា​ព្រះ​យាង​ចុះ​មក​ផែន​ដី​ដែល​មាន​ពេញ​ដោយ​អំពើ​បាប​នេះ? សម្រាប់​បងប្អូន​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ​ប្រហែល​ជា​ពុំ​សូវ​ដឹង​អំពី​សាច់​រឿង​ដ៏​អស្ចារ្យ​មួយ​នេះ! តែ​ចំពោះ​បងប្អូន​ដែល​ជា​អ្នក​ជឿ ប្រាកដ​ជា​ទទួល​បាន​ព័ត៌មាន​ច្រើន​អំពី​បុណ្យ​ណូអែល ពីព្រោះ​ស្ទើរ​តែ​គ្រប់​ព្រះ​វិហារ​ទាំង​អស់​លើ​ពិភពលោក​នេះ​បាន​ប្រារព្ធ​ពិធី​រម្លឹក​កំណើត​ព្រះ​គ្រីស្ទ​ជា​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ ភាគ​ច្រើន​ពុំ​សូវ​ចាប់​អារម្មណ៍​លើ​ដង្វាយ​ទាំង​បី​ប្រភេទ​ដែល​ពួក​ហោរ ពី​ទិស​ខាង​កើត​ដែល​បាន​ថ្វាយ​ដល់​ព្រះ​រាជបុត្រា ថា​មាន​ន័យ​ដូច​ម្តេច​ឡើយ? កូន​សៀវភៅ​មួយ​នេះ​នឹង​ជួយ​ប្រាប់​ដល់​បងប្អូន​អំពី​អត្ថន័យ​ដ៏​ពិត​នៃ​ពិធី​បុណ្យ​ណូអែល ព្រម​ទាំង​រឿងរ៉ាវ​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​ជា​មួយ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ។ អាន​បន្ថែម

  • in

    សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់

    ទោះ​បី​ជា​ព្រះ​គ្រីស្ទ​ជា​បុត្រ​ស្ងួន​ភ្ងា​របស់​ព្រះ​វរបិតា​ក៏​ដោយ ក៏​ព្រះ​វរបិតា​នៅតែ​អនុញ្ញាត​ឲ្យ​ព្រះ​រាជបុត្រា​ទ្រង់​ជួប​ប្រទះ​នឹង​ភាព​ក្រីក្រ ការ​ជេរ​ប្រមាថ និង​ការ​បៀតបៀន​ដែរ។ ព្រះ​យេស៊ូវ​បាន​ជួប​នឹង​ការ​ស្រេក​ឃ្លាន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​មិន​ផ្ទុយ​គ្នា​ពី​ការ​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​ព្រះ​យេស៊ូវ​រង​ទុក្ខ​វេទនា ដោយ​មាន​គេ​ស្ដោះ​ដាក់​ទ្រង់ ហើយ​ថែម​ទាំង​វាយ​ទ្រង់​នោះ​ទេ។ ដូច្នេះ គ្រីស្ទ​បរិស័ទ​រាល់​គ្នា​អើយ! ចូរ​កុំ​សួរ​ដេញ​ដោល​ព្រះ​ជាម្ចាស់​អំពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ជួប​នឹង​ទុក្ខ​លំបាក ឬ​ការ​ល្បងល​នោះ​ឡើយ។ ព្រះ​ជាម្ចាស់​មិន​បាន​អនុញ្ញាត​ឲ្យ​ព្រះ​យេស៊ូវ​ក្លាយ​ទៅ​ជា​អ្នក​មាន​ម្នាក់​នៅ​លើ​ផែនដី​នេះ​ទេ សូម្បី​តែ​មួយ​វិនាទី​ក៏​មិន​មាន​ផង។ ដូច​មាន​សេចក្ដី​ចែង​ទុក​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ៨:២០ ហើយ​ថា «តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។ ប៉ុន្តែ ព្រះ​ជាម្ចាស់​ពិត​ជា​បាន​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​ព្រះ​យេស៊ូវ​ដោយ​គ្មាន​កម្រិត​មែន។ ចូរ​ដឹង​ថា ព្រះ​ពរ​ខាង​ឯ​វិញ្ញាណ គឺ​ជា​អំណោយ​ទាន​នៃ​សេចក្តី​ស្រឡាញ់​ដ៏​ពិសេស​ជាង​គេ​របស់​ព្រះ​ជាម្ចាស់។ នេះ​គឺ​ជា​ព្រះ​ពរ​ដ៏​អស្ចារ្យ​សម្រាប់​យើង​ដែល​យើង​ដឹង​ថា ទោះ​បី​ជា​លោកីយ៍​នេះ​ស្អប់​យើង ក៏​ព្រះ​ជាម្ចាស់​នៅ​តែ​ស្រឡាញ់​យើង​ដែរ!

    និពន្ធ​ដោយ​លោក​គ្រូ៖ អេ. ដឹបលយូ. ភីងខ៍ (A. W. PINK)
    ដក​ស្រង់​ចេញ​ពី​សៀវភៅ «លក្ខណសម្បត្តិ​ព្រះ​ជាម្ចាស់» ជំពូក​ទី១៥៖ សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.