in ,

ភាពស្មោះត្រង់

តើភាពស្មោះត្រង់ជាអ្វី?

បើយើងគិតលើពាក្យ «ស្មោះត្រង់» តើយើងនឹងឲ្យនិយមន័យយ៉ាងដូចម្ដេច? ភាគច្រើន មនុស្សក្នុងលោកីយ៍នេះគិតថា ភាពស្មោះត្រង់មិនសូវមានតម្លៃទេ។ គេច្រើនឲ្យតម្លៃទៅលើភាពជោគជ័យ ជាជាងភាពស្មោះត្រង់។ បើយើងស្វែងរកពាក្យ «ស្មោះត្រង់» (Most Faithful) ក្នុង Google នោះយើងនឹងឃើញមានពាក្យ «ឆ្កែដ៏ស្មោះត្រង់ជាងគេ» (The Most Faithful Dog)។ នេះបង្ហាញឲ្យយើងឃើញថា សត្វឆ្កែជាសត្វដែលមនុស្សគិតថា ស្មោះត្រង់ជាងគេបំផុតលើលោកនេះ។ ម្យ៉ាងទៀត បើយើងស្វែងរកពាក្យថា «ភាពជោគជ័យបំផុត» (The Most Successful) នោះ Google នឹងបង្ហាញអំពី «មនុស្ស»។ មនុស្សយើងគិតថា ភាពជោគជ័យ គឺជាអ្វីដែលយើងឲ្យតម្លៃ។ អ្នកខ្លះគិតថា អ្នកជោគជ័យបំផុត គឺជាអ្នកដែលមានទ្រព្យសម្បត្តិច្រើន។ នេះគឺជាអ្វីដែលលោកីយ៍គិត និងឲ្យនិយមន័យទាក់ទងនឹងភាពជោគជ័យ។

បើដូច្នេះ ហេតុអ្វីបានជាយើងត្រូវខ្វល់ខ្វាយខ្លាំងម្ល៉េះអំពីភាពស្មោះត្រង់? ព្រះគម្ពីរបានចែងថា ភាពស្មោះត្រង់ គឺជាផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធ។ លោកីយ៍នេះមិនឲ្យតម្លៃលើភាពស្មោះត្រង់ទេ។ ផ្ទុយទៅវិញ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងត្រូវតែស្រេកឃ្លាននូវភាពស្មោះត្រង់ក្នុងជីវិតរស់នៅរបស់យើង។ ពិភពលោកនេះកំពុងឲ្យតម្លៃតិចតួចណាស់ទៅលើភាពស្មោះត្រង់ ប៉ុន្តែព្រះយេស៊ូវមានបន្ទូលខុសប្លែកពីលោកីយ៍នេះ។

ព្រះអង្គបានលើកយករឿងប្រស្នាមួយក្នុងកណ្ឌគម្ពីរ ម៉ាថាយ ២៥:១៤-៣០ ដូចតទៅ៖ «ដ្បិតដំណើរនេះបែបដូចជាមនុស្សម្នាក់ ដែលរៀបនឹងចេញពីស្រុកទៅ គាត់ហៅពួកបាវមកប្រគល់របស់ទ្រព្យខ្លួនទុកនឹងគេ បានឲ្យប្រាក់ទៅម្នាក់៥ពាន់ ម្នាក់ទៀត២ពាន់ ហើយអ្នកទីបី១ពាន់ គឺឲ្យគ្រប់គ្នាតាមតម្រិះគេរៀងខ្លួន។ រួចក៏ចេញទៅ។ នោះអ្នកដែលទទួល៥ពាន់ ក៏យកប្រាក់ទៅជួញបានចំណេញ៥ពាន់ទៀត ហើយអ្នកដែលទទួល២ពាន់ គាត់ធ្វើដូច្នោះដែរ ក៏បានចំណេញ២ពាន់ទៀត។ តែឯអ្នកដែលទទួលតែ១ពាន់ វាទៅជីកដីកប់ប្រាក់របស់ចៅហ្វាយវិញ។ យូរក្រោយមក ចៅហ្វាយរបស់បាវទាំងនោះត្រឡប់មកវិញ គិតបញ្ជីនឹងគេ។ ចំណែកអ្នកដែលបានទទួល៥ពាន់ ក៏យក៥ពាន់ទៀតមកជម្រាបចៅហ្វាយថា “លោកចៅហ្វាយ លោកបានប្រគល់៥ពាន់មកខ្ញុំ មើល៍ ខ្ញុំបានចំណេញ៥ពាន់ទៀត”។ ចៅហ្វាយនិយាយថា “ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ។ ដូច្នេះ អញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្ដីអំណររបស់ចៅហ្វាយឯងចុះ។” កាលអ្នកដែលទទួល២ពាន់បានមកដល់ នោះក៏ជម្រាបថា “លោកចៅហ្វាយ លោកបានប្រគល់២ពាន់មកខ្ញុំ មើល៍ ខ្ញុំបានចំណេញ២ពាន់ទៀត”។ ចៅហ្វាយនិយាយថា “ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ។ ដូច្នេះ អញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្ដីអំណររបស់ចៅហ្វាយឯងចុះ”។ ឯអ្នកដែលបានទទួល១ពាន់ វាក៏ចូលមកជម្រាបចៅហ្វាយថា “លោកចៅហ្វាយ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹងណាស់ លោកច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលនៅកន្លែងដែលមិនបានអុំ។ ដូច្នេះ ខ្ញុំនឹកខ្លាច ក៏ទៅកប់ប្រាក់១ពាន់នេះទុកក្នុងដី ហ៍ ខ្ញុំសូមប្រគល់របស់លោកជូនលោកវិញ”។ ចៅហ្វាយក៏ឆ្លើយតបថា “បាវអាក្រក់ ហើយខ្ជិលច្រអូសអើយ បើឯងដឹងថា អញច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលនៅកន្លែងដែលមិនបានអុំ។ នោះគួរតែឯងបានយកប្រាក់ទៅ ផ្ញើទុកនឹងអ្នកចងការចុះ លុះដល់អញមកវិញ នោះនឹងបានប្រាក់អញ ទាំងដើម ទាំងការផង។ ដូច្នេះ ចូរដកប្រាក់១ពាន់នោះពីវាចេញ ឲ្យដល់អ្នកដែលមាន១ម៉ឺនវិញ ដ្បិតនឹងឲ្យដល់អស់អ្នកដែលមាន ហើយអ្នកនោះនឹងមានជាបរិបូរឡើង តែអ្នកណាដែលគ្មាន នោះនឹងត្រូវហូតយក ទាំងរបស់អ្វី ដែលអ្នកនោះមានផង។ ឯបាវឥតប្រយោជន៍នោះ ចូរបោះវាចោលទៅឯទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ”»

ប្រស្នានេះបានលើកឡើងអំពីភាពស្មោះត្រង់ និងការឲ្យតម្លៃលើភាពស្មោះត្រង់។ នៅក្នុងរឿងនេះ ចៅហ្វាយបានឲ្យប្រាក់ទៅអ្នកបម្រើក្នុងគោលបំណងចង់ដឹងថា «តើអ្នកបម្រើទាំងនោះនឹងយកប្រាក់នោះទៅប្រើប្រាស់ក្នុងរបៀបណា? តើពួកគេចេះរកស៊ីជាមួយនឹងប្រាក់ដែលចៅហ្វាយបានប្រគល់ឲ្យដែរឬទេ? តើគេចេះយកប្រាក់ដែលចៅហ្វាយឲ្យនោះទៅបង្កើតផលផ្លែ និងបង្កើតមុខរបរពេលចៅហ្វាយមិននៅដែរឬទេ?»។ គោលបំណងរបស់គាត់គឺចង់ឲ្យអ្នកបម្រើមានចិត្តឧស្សាហ៍ ព្យាយាមមិនខ្ជិលច្រអូស។ បាវបម្រើដ៏ស្មោះត្រង់ គឺនឹងធ្វើតាមបំណងប្រាថ្នារបស់ចៅហ្វាយនាយ ដែលនោះឯងគឺជាភាពស្មោះត្រង់ដែលចេញពីក្នុងចិត្ត មិនមែនជាទង្វើដែលជាភាពជោគជ័យនោះទេ ប៉ុន្តែជាភាពស្មោះត្រង់នៅក្នុងចិត្តវិញ ដែលយើងអាចរាប់បានថា ជាភាពជោគជ័យមួយ។ នៅក្នុងប្រស្នាដែលព្រះយេស៊ូវបានលើកឡើង នោះបានបង្ហាញថា បាវបម្រើដ៏ស្មោះត្រង់ទាំងពីរនាក់ ទោះបីម្នាក់បានតិចក្ដី និងម្នាក់ទៀតបានច្រើនក្ដី ក៏ចៅហ្វាយនៅតែពោលពាក្យលើកទឹកចិត្តពួកគេថា «ប្រពៃហើយ បាវល្អស្មោះត្រង់អើយ»។ ដោយសារពួកគេទាំងពីរនាក់ស្មោះត្រង់ជាមួយនឹងប្រាក់ដ៏តិចតួច នោះទើបពួកគេអាចត្រួតត្រា ហើយមានភាពស្មោះត្រង់ជាមួយនឹងប្រាក់ដ៏ច្រើន ឬការងារធំដុំផ្សេងទៀតបានដែរ ដោយមានភាពស្មោះត្រង់។ ចៅហ្វាយបានហៅពួកគាត់ថាជាបាវបម្រើដ៏ស្មោះត្រង់ ហើយពួកគាត់នឹងទទួលបានលើសពីអ្វីៗដែលពួកគេកំពុងតែមានទៅទៀតនៅពេលអនាគត។ អ្នកដែលមានភាពស្មោះត្រង់ គឺជាអ្នកដែលអាចធ្វើឲ្យយើងទុកចិត្តនៅពេលយើងមិននៅជិតពួកគាត់។ ភាពស្មោះត្រង់ គឺជាការធ្វើតាមនូវអ្វីដែលខ្លួនបានសន្យាជាមួយនឹងចៅហ្វាយ ទោះបីពេលខ្លះគាត់មិននៅក្បែរក៏ដោយ។

មានគ្រូគង្វាលខ្លះបានអធិប្បាយផ្ទុយពីសេចក្ដីពិតនៃព្រះបន្ទូល ទាក់ទងនឹងប្រស្នានេះ ដោយពួកគាត់បានបង្រៀនថា ប្រសិនបើគ្រីស្ទបរិស័ទណាម្នាក់ប្រើប្រាស់លុយតិចដោយស្មោះត្រង់ នោះព្រះទ្រង់នឹងសព្វព្រះហឫទ័យប្រទានឲ្យអ្នកនោះច្រើនជាងលុយដែលគាត់មានជាដំបូងទៅទៀត។ ការអធិប្បាយបែបនោះផ្ទុយស្រឡះពីសេចក្ដីបង្រៀនដែលព្រះយេស៊ូវបានមានព្រះបន្ទូល! ក្នុងប្រស្នាដែលព្រះយេស៊ូវបានលើកឡើងក្នុងកណ្ឌគម្ពីរ ម៉ាថាយ ២៥:១៤-៣០ គឺទ្រង់ចង់សំដៅលើស្ថានសួគ៌ ហើយលោកីយ៍នេះមិនមែនជាទ្រព្យសម្បត្តិ ជាលុយកាក់អ្វីទេ។ បើយើងមើលក្នុងរឿងដែលព្រះយេស៊ូវមានបន្ទូលនេះ នោះយើងនឹងឃើញថា លុយដែលចៅហ្វាយឲ្យទៅអ្នកបម្រើមានចំនួនច្រើនណាស់ តែហេតុអ្វីបានជាចៅហ្វាយ ដែលជាព្រះរបស់យើងទ្រង់មានបន្ទូលថា វាជារឿងតិចតួចដូច្នោះ? ព្រះអម្ចាស់មិនចាត់ទុកលុយកាក់ជាការសំខាន់ទេ ហើយក៏មិនមែនជារឿងធំដុំអ្វីដែរ។ អ្វីដែលព្រះអង្គចាត់ទុកជាសំខាន់នោះគឺ ព្រះរាជ្យនៃស្ថានបរមសុខឯណោះទៅវិញទេ។ ទ្រង់នឹងប្រទានរង្វាន់ដ៏ធំឧត្ដុង្គឧត្ដមបំផុត ដែលនោះគឺស្ថានសួគ៌ដែលស្ថិតនៅអស់កល្បជានិច្ច ហើយបើយើងស្មោះត្រង់ជាមួយនឹងការងារដែលទ្រង់ប្រទានមកកាន់យើង នោះយើងនឹងទទួលបានរង្វាន់នោះ។ ពេលចៅហ្វាយយាងមកវិញនោះយើងដែលជាអ្នកបម្រើនឹងទទួលបានរង្វាន់នៅស្ថានបរមសុខ ជាអំណោយសម្រាប់ភាពស្មោះត្រង់របស់យើងចំពោះព័ន្ធកិច្ចរបស់ទ្រង់។ ដូច្នេះហើយ សូមកុំចុះចូលនឹងសេចក្ដីបង្រៀនមួយចំនួនដែលថា យើងនឹងទទួលប្រាក់ច្រើន ប្រសិនបើយើងស្មោះត្រង់នឹងប្រាក់តិចឡើយ។ ព្រះគម្ពីរឲ្យតម្លៃ និងលើកកម្ពស់ភាពស្មោះត្រង់ជាងភាពជោគជ័យ។ ក្នុងការងារអ្វីក៏ដោយ បើយើងមានភាពស្មោះត្រង់ តែមិនទទួលបានភាពជោគជ័យ នោះក៏ចៅហ្វាយយើងនៅតែទទួល ព្រោះអ្វីដែលសំខាន់ចំពោះព្រះអង្គ គឺភាពស្មោះត្រង់ដែលអ្នកបម្រើទ្រង់មាន។ ភាពស្មោះត្រង់មានតម្លៃខ្លាំងណាស់!

យើងត្រូវការភាពស្មោះត្រង់ មិនមែនភាពជោគជ័យទេ

ក្នុងប្រស្នាដែលព្រះយេស៊ូវមានបន្ទូល មានម្នាក់ក្នុងចំណោមអ្នកទាំងបីមិនស្មោះត្រង់នឹងការងារ ដែលចៅហ្វាយបានប្រគល់ឲ្យ។ តើអ្នកបម្រើដ៏អាក្រក់នោះនឹងទៅឯណា? ព្រះគម្ពីរចែងថា គាត់នឹងទៅទីកន្លែងងងឹត ដែលមានតែការយំសោក និងការសង្កៀតធ្មេញ។ តើកន្លែងនោះនៅឯណា? ចម្លើយគឺ៖ ស្ថាននរក ឬក៏បឹងភ្លើង។ ព្រះយេស៊ូវបានបង្រៀនខ្ញុំ និងបងប្អូនថា យើងត្រូវតែមានភាពស្មោះត្រង់ចំពោះការងារដែលទ្រង់បានប្រទានឲ្យយើង បើមិនដូច្នោះទេ នោះយើងនឹងត្រូវធ្លាក់ទៅក្នុងបឹងភ្លើងជាមិនខាន។ បន្ទាប់ពីបានស្ដាប់សេចក្ដីបង្រៀនរបស់ព្រះអង្គហើយ នោះយើងនឹងភ្ញាក់ផ្អើល ពីព្រោះយើងបានឃើញថា ភាពស្មោះត្រង់ពិតជាមានតម្លៃខ្លាំងណាស់។

សំណួរមួយទៀតលើកឡើងថា តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីឲ្យមានភាពស្មោះត្រង់ក្នុងជីវិតខ្ញុំ? ខ្ញុំមិនមែនជាមនុស្សស្មោះត្រង់ទេ តើឲ្យខ្ញុំអាចនឹងស្មោះត្រង់បានយ៉ាងដូចម្ដេច? ខ្ញុំបានទទួលជឿព្រះយេស៊ូវរួចហើយ តែជីវិតរស់នៅរបស់ខ្ញុំហាក់បីដូចជាមិនមានភាពស្មោះត្រង់ពេញលេញទាល់តែសោះ។ ដូច្នេះ តើខ្ញុំនឹងត្រូវធ្លាក់បឹងភ្លើងមែនឬ? យើងអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើងជាជំនួយ។ យើងក៏ឃើញដែរថា ព្រះត្រៃឯកអស្ចារ្យណាស់ គឺទ្រង់ជាព្រះដែលបង្កើតរបស់សព្វសារពើ ព្រះរាជបុត្រាគឺព្រះយេស៊ូវដែលបានលះបង់ព្រះជន្មលើឈើឆ្កាងដោយទ្រង់បានយាងមកយកកំណើតជាមនុស្ស។ ទោះជាយ៉ាងនេះក៏ដោយ យើងនឹងអស់សង្ឃឹមបើក្នុងជីវិតយើងគ្មានព្រះវិញ្ញាណបរិសុទ្ធជាជំនួយ ដែលជាផ្នែកមួយនៃសេចក្ដីសង្គ្រោះទេនោះ។ «ឯយើងរាល់គ្នា យើងមិនបានទទួលវិញ្ញាណរបស់លោកីយ៍ទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យបានស្គាល់អស់ទាំងព្រះគុណ ដែលព្រះបានផ្ដល់មកយើង» (១កូរិនថូស ២:១២)។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាយល់អំពីតម្លៃនៃព្រះវិញ្ញាណបរិសុទ្ធ ហើយថ្លែងអរព្រះគុណដល់ព្រះអង្គ។ ខ្ញុំធ្លាប់គិតថា បើព្រះយេស៊ូវគង់នៅជាមួយខ្ញុំពេលនេះ នោះល្អណាស់ ពីព្រោះខ្ញុំនឹងមានទំនុកចិត្តក្នុងការដើរតាមព្រះអង្គ ខ្ញុំអាចមើលឃើញទ្រង់ និងមិនឯកាទៀតឡើយ។ ក៏ប៉ុន្តែ ភ្លាមៗនោះព្រះបន្ទូលព្រះអង្គបានលេចឡើងក្នុងគំនិតខ្ញុំថា «តែឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលចាត់ឲ្យខ្ញុំមក ហើយក្នុងពួកអ្នករាល់គ្នា គ្មានអ្នកណាសួរខ្ញុំថា “លោកអញ្ជើញទៅឯណា” នោះទេ?» (យ៉ូហាន ១៦:៥)។ ព្រះអង្គមានបន្ទូលថា ទ្រង់នឹងយាងទៅឯព្រះវរបិតាដែលចាត់ទ្រង់ឲ្យមក តែពួកសិស្សមិនបានសួរព្រះអង្គថា តើទ្រង់នឹងទៅទីកន្លែងណាទេ។ ដោយសារទ្រង់បានយាងទៅ នោះទើបទ្រង់អាចចាត់ព្រះវិញ្ញាណបរិសុទ្ធ ដែលជាអង្គជំនួយមកដឹកនាំ និងនៅក្បែរជីវិតយើងគ្រប់ៗគ្នាដែលព្រមទទួលព្រះវត្តមានរបស់ព្រះអង្គ។

ជាព្រះគុណនៃព្រះ ដោយព្រោះព្រះអង្គយាងទៅស្ថានបរមសុខវិញទើបទ្រង់ប្រទានព្រះអង្គ ជាជំនួយដល់យើង ដើម្បីដឹកនាំជីវិតយើង ជាអង្គដែលគង់នៅក្នុងចិត្ត ជីវិតខាងក្នុងរបស់យើង គឺព្រះវិញ្ញាណទ្រង់ជួយបង្រៀន ណែនាំ និងជួយបង្កើតផលផ្លែក្នុងជីវិតយើងជាគ្រីស្ទបរិស័ទ។ ព្រះវិញ្ញាណបរិសុទ្ធជាអំណោយទានដ៏អស្ចារ្យ ដែលយើងទទួលបានពីព្រះ ហើយយើងក៏ត្រូវចេះអរព្រះគុណ និងមានភាពស្មោះត្រង់ចំពោះអ្វីដែលយើងត្រូវការផងដែរ។ ព្រះយេស៊ូវមិនគ្រាន់តែបានជួយរំដោះយើងចេញពីអំពើបាប តាមរយៈការសុគតនៅលើឈើឆ្កាង និងការរស់ឡើងវិញប៉ុណ្ណោះទេ តែទ្រង់ក៏បានជួយយើងដោយប្រទានព្រះវិញ្ញាណបរិសុទ្ធជាអង្គជំនួយដល់យើងថែមទៀតផង។ យើងពិតជាត្រូវការភាពស្មោះត្រង់ក្នុងជីវិតរស់នៅជាប្រចាំថ្ងៃរបស់យើងខ្លាំងណាស់ ហើយអ្វីដែលយើងកំពុងតែមាន គឺជាផលផ្លែដែលព្រះវិញ្ញាណបរិសុទ្ធជួយបង្កើតក្នុងជីវិតយើង។

នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ តើភាពស្មោះត្រង់ត្រូវមានលក្ខណៈបែបណា?

យើងត្រូវរស់នៅឲ្យដូចព្រះជាម្ចាស់ជាអង្គដែលបានបង្កើតយើង ព្រោះភាពស្មោះត្រង់ គឺជាលក្ខណសម្បត្តិរបស់ទ្រង់។ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធជាព្រះ ដែលមានពេញដោយភាពស្មោះត្រង់។ ពេលយើងមើលឃើញពីភាពស្មោះត្រង់របស់ព្រះ ហើយស្គាល់នូវអ្វីៗដែលយើងត្រូវមានដូចទ្រង់ ក្នុងជីវិតរបស់យើង នោះយើង «ដូច្នេះចូរដឹងថា ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ពិតជាព្រះហើយ គឺជាព្រះស្មោះត្រង់ ដែលទ្រង់កាន់តាមសេចក្ដីសញ្ញា ហើយនិងសេចក្ដីសប្បុរសដរាបដល់ទាំងពាន់ដំណ របស់ពួកអ្នកដែលស្រឡាញ់ទ្រង់ ហើយកាន់តាមបញ្ញត្តិរបស់ទ្រង់» (ចោទិយកថា ៧:៩)។ ហេតុអ្វីបានជាទ្រង់ជាព្រះដ៏ស្មោះត្រង់? ព្រោះទ្រង់កាន់តាមសេចក្ដីសន្យារបស់ព្រះអង្គផ្ទាល់ និងមានសេចក្ដីសប្បុរសរហូតដល់មួយពាន់តំណ។ អ្វីដែលព្រះអង្គប្ដេជ្ញាចិត្ត នោះទ្រង់នឹងធ្វើតាម។ អ្វីដែលព្រះអង្គមានបន្ទូលហើយ នោះទ្រង់នឹងធ្វើតាម នោះហើយជាផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធ និងជាលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់។ «សេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏ស្ថិតស្ថេរនៅគ្រប់ទាំងដំណមនុស្សតទៅ ទ្រង់បានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់»។ (ទំនុកតម្កើង ១១៩:៩០)។ ភាពស្មោះត្រង់របស់ព្រះនៅស្ថិតស្ថេរជារៀងរហូត។ អ្វីដែលព្រះអង្គបានបង្កើត វានៅតែស្ថិតស្ថេរ មិនខូច មិនប្រែប្រួលឡើយ ហើយនៅជាប់ជាដរាប។ ជាក់ស្ដែង ដូចជាដំណើររបស់ព្រះអាទិត្យ ព្រះចន្ទ មនុស្ស និងគ្រប់របស់អ្វីៗទាំងអស់នៅស្ថិតស្ថេរដូចដើម។

ភាពស្មោះត្រង់មានន័យថា «អ្វីដែលយើងធ្វើគឺជាទង្វើល្អ មានគុណភាពល្អដូចជាព្រះអង្គដែរ»។ អ្វីៗដែលខូចគឺយើងជាអ្នកធ្វើ យើងជាអ្នកបង្កឲ្យវាខូច មិនមែនព្រះជាម្ចាស់ទេ។ ដរាបណាទ្រង់បង្កើតផែនដីថ្មី នោះទើបយើងមានផែនដីដែលល្អឡើងវិញ ដែលនោះគឺជាស្ថានសួគ៌ ជានគររបស់ព្រះអម្ចាស់ផ្ទាល់។ «គឺនឹកពីសេចក្ដីនេះថា កុំតែមានសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ» (បរិទេវ ៣:២២)។ សេចក្ដីមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរ ដោយសារទ្រង់ស្មោះត្រង់។ សេចក្ដីស្រឡាញ់ សេចក្ដីសន្ដោស និងព្រះគុណរបស់ទ្រង់តែងតែថ្មីជារៀងរាល់ថ្ងៃ ដោយសារភាពស្មោះត្រង់របស់ទ្រង់។ សេចក្ដីសប្បុរស សេចក្ដីស្រឡាញ់ និងការអត់ទោសគួរតែជាភាពគ្មានដែនកំណត់ក្នុងជីវិតរស់នៅរបស់យើង ព្រោះភាពស្មោះត្រង់បែបនេះជាផលផ្លែនៃព្រះវិញ្ញាណដែលកំពុងតែបន្តដុះឡើង។ យើងអាចសិក្សាស្វែងយល់ និងរកឃើញថា ព្រះអង្គស្មោះត្រង់ ហើយដោយព្រោះយើងជាកូនព្រះអង្គនោះ យើងក៏ត្រូវតែមានភាពស្មោះត្រង់ផងដែរ។ ព្រះអង្គបានប្រោសប្រទានយើងឲ្យកើតជាថ្មី បានផ្លាស់ប្ដូរ និងបានកែតម្រង់យើង ដូច្នេះយើងមិនត្រូវរស់នៅតាមនិស្ស័យចាស់របស់យើងទៀតឡើយ។ ព្រះអង្គបានធ្វើឲ្យយើងកើតជាថ្មី ខាងឯជីវិតនៃព្រលឹងវិញ្ញាណ គឺទ្រង់បានដាក់សេចក្ដីស្រឡាញ់ និងការអត់ទោសក្នុងជីវិតយើង ក្នុងគោលបំណងឲ្យយើងបង្ហាញដល់អស់អ្នកនៅជុំវិញខ្លួនឲ្យគេឃើញថា យើងស្មោះត្រង់ ព្រោះព្រះនៃយើងទ្រង់ស្មោះត្រង់។

តើបងប្អូនមានកត់សម្គាល់ទេថា ជីវិតបងប្អូនមានលក្ខណៈដូចព្រះជាម្ចាស់ដែរឬទេ? ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យយើងនៅតែដដែលៗទេ ព្រោះយើងជាបុត្រាបុត្រីរបស់ព្រះអង្គ ហើយដោយសារទ្រង់ស្រឡាញ់យើង នោះទើបទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យយើងលូតលាស់ និងមានលក្ខណសម្បត្តិដូចទ្រង់ដែរ។ ការសង្គ្រោះមិនមែនជាលទ្ធផលដែលយើងធ្វើបានដោយខ្លួនឯងនោះឡើយ។ ចូរប្រយ័ត្ន! តើបងប្អូនបានស្គាល់ព្រះយេស៊ូវយ៉ាងពិតប្រាកដហើយឬនៅ? តើបងប្អូនជាអ្នកជឿដ៏ពិតប្រាកដមែនឬអត់? តើបងប្អូនចង់លូតលាស់នៅក្នុងការបង្កើតផលផ្លែរបស់ព្រះវិញ្ញាណដែរឬទេ? បើចង់មែន នោះគឺជាការដ៏ល្អណាស់ ព្រោះព្រះអង្គនឹងប្រទានឲ្យបងប្អូននូវអ្វីដែលបងប្អូនត្រូវការ ប្រសិនបើការទូលសូមរបស់បងប្អូនស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។ ខ្ញុំចង់ឲ្យយើងមានការលូតលាស់ ហើយមានពេញដោយព្រះវិញ្ញាណបរិសុទ្ធ។

តើយើងអាចដឹងបានយ៉ាងដូចម្ដេចថា ក្រុមជំនុំរបស់យើងមានពេញដោយព្រះវិញ្ញាណ? សេចក្ដីស្រឡាញ់ ការអត់ធ្មត់ ការអត់ទោស សេចក្ដីសប្បុរស សុទ្ធតែជាមុខសញ្ញាដែលបញ្ជាក់ឲ្យឃើញថា ក្រុមជំនុំរបស់ព្រះអង្គបានពេញដោយព្រះវិញ្ញាណបរិសុទ្ធរួចហើយ។ តើយើងអាចដឹងថា យើងមានភាពស្មោះត្រង់ដោយរបៀបណា? តើអ្នកដទៃ (ជាពិសេសអ្នកដែលមិនមានជំនឿលើព្រះគ្រីស្ទ) នឹងគិតមកលើយើងថាជាអ្នកដែលស្មោះត្រង់ដែរឬទេ? តើបងប្អូនជាគ្រូម្នាក់ដែលស្មោះត្រង់ដែរឬអត់? ជាសិស្សដែលស្មោះត្រង់ដែរឬអត់? ជាបុគ្គលិក ជាចៅហ្វាយ ជាអ្នកជិតខាង ជាមិត្តភក្ដិ ជាប្ដី ជាប្រពន្ធ ដែលស្មោះត្រង់ដែរឬអត់? តើក្នុងគំនិតរបស់អ្នកមិនជឿ ពួកគាត់រាប់គ្រីស្ទបរិស័ទថាពិតជាអ្នកដែលមានភាពស្មោះត្រង់ដែរឬអត់? ដើម្បីឲ្យមានភាពស្មោះត្រង់ តើមានចំណុចណាខ្លះដែលបងប្អូនត្រូវត្រាប់តាម និងអនុវត្ត? តើធ្វើដូចម្ដេច ដើម្បីឲ្យមានការលូតលាស់ក្នុងភាពស្មោះត្រង់?

គ្រីស្ទបរិស័ទមួយចំនួនបានដើរតាមសាច់ឈាម ដែលនាំឲ្យគេចាញ់សេចក្ដីល្បួង និងគ្មានភាពស្មោះត្រង់។ គន្លឹះដ៏ល្អប្រសើរទាក់ទងនឹងការអភិវឌ្ឍភាពស្មោះត្រង់របស់បងប្អូនគឺ ត្រូវសួរគ្រីស្ទបរិស័ទដែលជាអ្នកជិតស្និទ្ធ ជាមិត្តភក្ដិ ជាលោកគ្រូអ្នកគ្រូ ឬក៏ជាចាស់ទុំថា «តើគាត់បានសង្កេតឃើញថា ខ្ញុំមានភាពស្មោះត្រង់ហើយឬនៅ? បើមានហើយ តើភាពស្មោះត្រង់នោះបានដល់កម្រិតណាដែរហើយ?» បងប្អូនត្រូវស្ដាប់មតិយោបល់ និងការសង្កេតឃើញរបស់ពួកគាត់នោះដោយមិនខឹង ហើយទទួលយកដោយអរគុណ រួចហើយបងប្អូនអាចអធិស្ឋានទូលសូមព្រះអង្គឲ្យបង្កើតចិត្តដែលចេះមានភាពស្មោះត្រង់ជាមួយចៅហ្វាយខ្លួន (ព្រះអង្គ) ឬអ្នកដទៃទៀត។ យើងត្រូវតែមានភាពស្មោះត្រង់ នៅពេលដែលយើងកំពុងតែរង់ចាំចៅហ្វាយរបស់យើងដែលនឹងយាងត្រឡប់មកវិញ។ សូមឲ្យថ្ងៃដែលទ្រង់យាងមកវិញ ជាថ្ងៃដែលព្រះអង្គនឹងឃើញពីភាពស្មោះត្រង់ ក្នុងជីវិតរស់នៅរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ «បើទុកជាយើងមិនស្មោះត្រង់ក៏ដោយ គង់តែទ្រង់នៅស្មោះត្រង់ដដែល ទ្រង់ធ្វើជាមិនស្គាល់ព្រះអង្គទ្រង់មិនបានទេ» (២ធីម៉ូថេ ២:១៣)។ សូមកុំអស់សង្ឃឹម ពេលដែលយើងមានចំណុចខ្វះខាតក្នុងជីវិតយើង ព្រោះព្រះអង្គនឹងបំពេញយើង។ បើបងប្អូនខ្វះភាពស្មោះត្រង់ នោះទ្រង់នឹងបំពេញឲ្យបងប្អូននូវភាពស្មោះត្រង់ដ៏បរិបូរជាមិនខាន។ ព្រះអង្គទ្រង់ស្មោះត្រង់ជាមួយនឹងព្រះបន្ទូលទ្រង់ ពីព្រោះព្រះអង្គមិនអាចបដិសេធព្រះអង្គទ្រង់ផ្ទាល់បានឡើយ។ នេះជាសេចក្ដីសង្ឃឹមរបស់យើងក្នុងនាមជាអ្នកដើរតាមព្រះអង្គក្នុងជីវិតនេះ!

និពន្ធ​ដោយ៖ លោក​គ្រូ ជឿន ជីវិចន្ធា
កែសម្រួល​ដោយ៖ លោក ឈាង បូរ៉ា,លោក ឯក​ សត្យា,​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និង លោក ធីម៉ូថេ ឯក

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះលោហិតរបស់ព្រះគ្រីស្ទ

នៅក្នុងជីវិតថ្មីដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់