ប៉ុន្តែ ទោះបើយើងចំណាយពេលអធិស្ឋាន មានពេលខ្លះយើងក៏ចង់ឈប់អធិស្ឋានដែរ ពីព្រោះយើងតែងតែលើកនូវពាក្យពេចន៍ដដែលៗ ក៏ដូចជាសំណូមពរដដែលៗ។ រៀងរាល់ថ្ងៃដែលយើងក្រោកពីដំណេក យើងតែងតែប្រើពាក្យអធិស្ឋានដដែលៗ ហើយឆ្ងល់ថា ហេតុអ្វីបានជាជីវិតមិនមានការផ្លាស់ប្រែអ្វីបន្តិចសោះ?

រដែលយើងមិនចំណាយពេលអធិស្ឋាន គឺជាការដែលនាំមិនឲ្យយើងមានភាពអរសប្បាយដ៏ពិត។ បើសិនជាយើងបោះបង់ចោលការអធិស្ឋាន ឬបដិសេធមិនចង់អធិស្ឋាន នោះមានន័យថា យើងព្រមបោះបង់ចោលនូវប្រភពដ៏ល្អបំផុតនៃសេចក្តីអំណររបស់យើងហើយ។ កណ្ឌគម្ពីរ យ៉ាកុប ៤:២ បានចែងថា «...មិនបានអ្វីសោះ ព្រោះអ្នករាល់គ្នាមិនទូលសូម»។
ប៉ុន្តែ ទោះបើយើងចំណាយពេលអធិស្ឋាន មានពេលខ្លះយើងក៏ចង់ឈប់អធិស្ឋានដែរ ពីព្រោះយើងតែងតែលើកនូវពាក្យពេចន៍ដដែលៗ ក៏ដូចជាសំណូមពរដដែលៗ។ រៀងរាល់ថ្ងៃដែលយើងក្រោកពីដំណេក យើងតែងតែប្រើពាក្យអធិស្ឋានដដែលៗ ហើយឆ្ងល់ថា ហេតុអ្វីបានជាជីវិតមិនមានការផ្លាស់ប្រែអ្វីបន្តិចសោះ?
នៅពេលដែលយើងដើរឆ្លងគន្លងនៃស្រមោលដែលមិនចេះផ្លាស់ប្រែ ហើយយើងភាគច្រើនបានទម្លាក់ទឹកមុខ ហើយរំពឹងចង់ឲ្យមានថ្ងៃដែលប្រសើរជាងនេះ។ ប៉ុន្តែ ព្រះគម្ពីរតែងតែលើកឡើងពីការអធិស្ឋានម្ដងហើយម្ដងទៀត ព្រោះតាមរយៈការអធិស្ឋាននឹងធ្វើឲ្យយើងបានទឹកមុខផូផង់ឡើងវិញ។ ពិតប្រាកដណាស់ យើងប្រហែលស្គាល់សេចក្តីអធិស្ឋានរបស់ព្រះជាម្ចាស់ដែលព្រះយេស៊ូវបានបង្រៀននៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៦:៩-១៣ ប៉ុន្តែ ខទាំងប្រាំនេះមិនមែនជាជំនួយតែមួយគត់ដែលជួយការអធិស្ឋានរបស់យើងនោះទេ។ ព្រះជាម្ចាស់បានប្រទាននូវគំរូជាច្រើនដល់យើង ចេញពីការអធិស្ឋានដដែលៗ។ សូមមើលកណ្ឌគម្ពីរ ទំនុកតម្កើង ៨៦ ជាគំរូ។ ខាងក្រោមនេះគឺជាការអធិស្ឋានប្រចាំថ្ងៃសាមញ្ញៗប្រាំពីរយ៉ាងដែលដកស្រង់ពីសេចក្តីអធិស្ឋានរបស់ស្ដេច ដាវីឌ។
១. សូមផ្ទៀងព្រះកាណ៌មកចំពោះសេចក្ដីអធិស្ឋានរបស់ទូលបង្គំ
«ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌មក ចំពោះសេចក្ដីអធិស្ឋានរបស់ទូលបង្គំ ហើយស្ដាប់សំឡេងដែលទូលបង្គំអង្វរផង» (ទំនុកតម្កើង ៨៦:៦)។
លោកអ្នកប្រហែលជាគិតថា ព្រះជាម្ចាស់បានព្រះសណ្ដាប់ឮនូវរាល់សេចក្ដីអធិស្ឋានរបស់ស្ដេច ដាវីឌ ព្រោះទ្រង់បាននិពន្ធទំនុកជាច្រើននៅក្នុងកណ្ឌគម្ពីរ ទំនុកដំកើង ហើយបានទទួលជំនួយក្នុងការនិពន្ធនោះពីព្រះទៀត។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែទូលសូម ឲ្យព្រះផ្ទៀងព្រះកាណ៌ស្ដាប់ទ្រង់ម្ដងហើយម្ដងទៀត (ទំនុកតម្កើង ៤:១; ១៧:៦; ២៧:៧; ២៨:២; ៣០:១០។ល។)។ តើលោកអ្នកធ្លាប់ទូលសូមព្រះជាម្ចាស់ឲ្យស្ដាប់សេចក្ដីអធិស្ឋានរបស់លោកអ្នកដែលឬទេ ឬលោកអ្នកគ្រាន់តែសន្មតថា ទ្រង់ព្រះសណ្ដាប់លោកអ្នក?
ពេលខ្លះ យើងគិតថា ទោះបើយើងមិនសូមព្រះជាម្ចាស់ឲ្យជួយយើង ក៏ទ្រង់នឹងនៅតែជួយយើងដែរ។
យើងធ្លាប់ឮគេថា «ចូរសូមនូវអ្វីដែលឯងប្រាថ្នាចុះ នោះយើងនឹងឲ្យដល់ឯង» ហើយយើងក៏សន្មតថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ គឺដើម្បីនឹងបំពេញតម្រូវការរបស់យើង។ ការចង់បានបែបនោះគឺប្រៀបដូចជាយើងលួចអំណាចនៃក្ដីសន្យារបស់ព្រះជាម្ចាស់ ហើយក៏កំពុងរារាំងយើងមិនឲ្យអធិស្ឋាន ហើយវានឹងធ្វើឲ្យយើងកាន់តែឆ្ងល់ថែមទៀត។
ព្រះដ៏មានពេញដោយព្រះចេស្ដា ពេញដោយអធិបតេយ្យ និងជាព្រះអាទិករនៃផ្ទៃមេឃ និងផែនដី ទ្រង់ព្រះសណ្ដាប់ឮនូវសេចក្ដីអធិស្ឋានរបស់លោកអ្នក។ ប៉ុន្តែ សុំកុំយកការដែលព្រះជាម្ចាស់ព្រះសណ្ដាប់ការអធិស្ឋានរបស់យើងដោយមិនដឹងគុណឲ្យសោះ។ ចូរឲ្យស្គាល់ពីភាពបរិសុទ្ធរបស់ទ្រង់ និងបាបរបស់លោកអ្នកឲ្យបានច្បាស់ ដោយមិនត្រូវសន្មតថា ទ្រង់នឹងព្រះសណ្ដាប់លោកអ្នកឡើយ ប៉ុន្តែព្រះជាម្ចាស់ព្រះសណ្តាប់ការអធិស្ឋានរបស់លោកអ្នក គឺដោយយល់ដល់ព្រះយេស៊ូវទៅវិញនោះទេ។ ចូរទូលសូមព្រះអង្គឲ្យព្រះសណ្ដាប់ក្ដីអធិស្ឋានរបស់លោកអ្នកមួយទៀតចុះ។
២. សូមការពារ និងរក្សាទូលបង្គំ
«សូមការពារព្រលឹងទូលបង្គំ ដ្បិតទូលបង្គំជាអ្នកជ្រះថ្លា ឱព្រះនៃទូលបង្គំអើយ សូមជួយសង្គ្រោះអ្នកបម្រើដែលទុកចិត្តដល់ទ្រង់ ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំអំពាវនាវដល់ទ្រង់ជាដរាបរាល់ថ្ងៃ» (ទំនុកតម្កើង ៨៦:២-៣)។
ពេលដែលស្ដេច ដាវីឌ ប្រឈមមុខនឹងខ្មាំងសត្រូវ ទ្រង់បានសូមព្រះជាម្ចាស់ឲ្យការពារទ្រង់ ហើយរំដោះទ្រង់ចេញពីកណ្ដាប់ដៃពួកគេ។ ខ្មាំងសត្រូវរបស់ទ្រង់តែងតែលោមព័ទ្ធទ្រង់ ហើយគំរាមកំហែងទ្រង់គ្រប់ពេលវេលា និងគ្រប់ទាំងចំណុច។ ប៉ុន្តែ ទ្រង់បានរកឃើញនូវក្ដីសង្ឃឹម និងទំនុកចិត្តនៅក្នុងអធិបតេយ្យរបស់ព្រះ ហើយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទ្រង់មិនដែលប្រែប្រួលឡើយ (ទំនុកតម្កើង ១៨:២)។
យើងមានខ្មាំងសត្រូវដែលខ្លាំងពូកែ ហើយគួរឲ្យខ្លាចជាងខ្មាំងសត្រូវរបស់ស្ដេច ដាវីឌ ឆ្ងាយណាស់ (១ពេត្រុស ៥:៨)។ វាបានរៀបចំឲ្យមានអ្នកសម្លាប់យើងគ្រប់ទីកន្លែង (អេភេសូរ ៦:១២) ហើយយើងក៏មិនអាចវាយឈ្នះវា ដោយគ្មានអ្នកចម្បាំងដ៏ខ្លាំងម្នាក់មកវាយជំនួសយើងនោះ (អេភេសូរ ៦:១១)។
អ្នករាល់គ្នាបានទទួលសេចក្តីសង្គ្រោះ ហើយក៏កំពុងតែបានសង្គ្រោះរាល់ថ្ងៃ (១កូរិនថូស ១៥:២)។ ព្រះជាម្ចាស់ក៏កំពុងតែថែរក្សាលោកអ្នកដែរ (១ពេត្រុស ១:៥)។ ប៉ុន្តែ បើលោកអ្នកមិនអធិស្ឋាន នោះទ្រង់ក៏នឹងមិនធ្វើការដែរ (អេភេសូរ ៦:១៨)។ ពីមួយថ្ងៃ ទៅមួយថ្ងៃ យើងមានឱកាសថ្មីក្នុងការទូលសូមដោយមានទំនុកចិត្ត
ឲ្យព្រះការពារ និងរក្សាយើង៖
«សូមឲ្យព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល និងបានដាក់អ្នករាល់គ្នាឲ្យនៅពីមុខសិរីរុងរឿងរបស់ព្រះអង្គដោយឥតបន្ទោសបាន និងដោយមានអំណរ គឺជាព្រះជាម្ចាស់តែមួយដែលជាព្រះអង្គសង្គ្រោះរបស់យើង តាមរយៈព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់របស់យើង បានប្រកបដោយសិរីរុងរឿង ភាពឧត្ដុង្គឧត្ដម ព្រះចេស្ដា និងសិទ្ធិអំណាច តាំងពីមុនអស់កល្បជានិច្ច ទាំងនៅពេលឥឡូវនេះដរាបអស់កល្បជានិច្ច។ អាម៉ែន»
(យូដាស ១:២៤-២៥ គគខ)។
៣. សូមបណ្ដាលឲ្យទូលបង្គំមានចិត្តរីករាយក្នុងទ្រង់
«សូមបណ្ដាលឲ្យព្រលឹងនៃអ្នកបម្រើទ្រង់ បានរីករាយឡើង ពីព្រោះ ឱព្រះអម្ចាស់អើយ ទូលបង្គំលើកព្រលឹងថ្វាយដល់ទ្រង់» (ទំនុកតម្កើង ៨៦:៤)។
ព្រះជាម្ចាស់មិនមែនបង្កើតមនុស្សមក ដើម្បីសង្គ្រោះពួកគេតែប៉ុណ្ណោះនោះទេ ប៉ុន្តែ ដើម្បីឲ្យមានអំណរក្នុងព្រះសង្គ្រោះ។ អំពើបាបបានរារាំងផែនការដ៏ចម្បងរបស់ព្រះជាម្ចាស់ដែលមានចំពោះលោកអ្នក វាបានធ្វើឲ្យផែនការនោះរាំងស្ទះ។ ព្រះយេស៊ូវមិនគ្រាន់តែជាច្រកដែលនាំយើងចេញពីស្ថាននរកប៉ុណ្ណោះទេ ប៉ុន្តែក៏ច្រកដែលនាំយើងចូលទៅក្នុងព្រះវត្តមានរបស់ព្រះសង្គ្រោះដែលមានពេញដោយអំណរ និងកំណប់ដ៏នៅស្ថិតស្ថេរ។ ព្រះជាម្ចាស់បានបង្កើតលោកអ្នកមក ដើម្បីឲ្យបង្ហាញភាពស័ក្ដិសមរបស់ទ្រង់ដល់លោកីយ៍ ដោយធ្វើឲ្យយើងមានភាពអរសប្បាយក្នុងទ្រង់ ហើយព្រះអង្គមិនមែនគ្រាន់តែដាក់លោកអ្នកក្នុងស្ថានសួគ៌ប៉ុណ្ណោះទេ តែទ្រង់ថែមទាំងបានប្រទាននូវរូបអង្គទ្រង់ផ្ទាល់ដល់លោកអ្នកទៀតផង។
ព្រះជាម្ចាស់បានបង្គាប់ឲ្យយើងមានអំណរបែបនោះនៅក្នុងទ្រង់ (ទំនុកដំកើង ៣២:១១; លូកា ១០:២០; ភីលីព ៤:៤)។ ប៉ុន្តែ យើងដែលបានព្យាយាមធ្វើកិច្ចការនេះ ដឹងហើយថា យើងមិនអាចបំពាក់អំណរលើខ្លួនយើង ដូចយើងស្លៀកពាក់ខោអាវនោះឡើយ។ នៅក្នុងចិត្តរបស់យើង ដាច់ខាតត្រូវតែមានអធម្មជាតិកើតមានឡើង ហើយមានតែផ្លូវមួយប៉ុណ្ណោះដែលអធិធម្មជាតិនោះកើតមានឡើងគឺ មិនថាលោកអ្នកកំពុងឆ្លងកាត់រឿងរ៉ាវបែបណាក៏ដោយ ឬក៏លោកអ្នកឃ្លាតឆ្ងាយពីការមានអំណរប៉ុណ្ណាក៏ដោយ ក៏លោកអ្នកមិនគួរ គ្រាន់តែទទួលយកអំណរបន្តិចបន្តួចក្នុងនាមជាគ្រីស្ទបរិស័ទដែរ ហើយក៏កុំសន្មតថា លោកអ្នកនឹងអាចរកអំណរនោះបានតាម រយៈការមិនទូលសូមព្រះជាម្ចាស់នោះឡើយ។
៤. សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ទ្រង់
«ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវនៃទ្រង់ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់ សូមបំព្រួមចិត្តទូលបង្គំ មកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់» (ទំនុកតម្កើង ៨៦:១១)។
ព្រះជាម្ចាស់មិនគ្រាន់តែមានផែនការ ឲ្យស្គាល់សេចក្ដីពិតអំពីទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ចង់ឲ្យលោកអ្នករស់នៅតាមសេចក្ដីពិតទាំងនោះ។ លោកអ្នកអាចបង្ហាញតាមរយៈ៖
អ្វីដែលលោកអ្នកផ្ដល់ជាអត្តិភាពចម្បង ទំនាក់ទំនង និងចិត្តរបស់លោកអ្នក។ ព្រះជាម្ចាស់បានសង្គ្រោះគ្រីស្ទបរិស័ទចេញពីកិច្ចការ (អាក្រក់) ដែលយើងធ្វើ (អេភេសូរ ២:៨) ហើយទ្រង់ក៏បានឲ្យយើងធ្វើកិច្ចការល្អផងដែរ ជាពិសេសកិច្ចការដែលទ្រង់បានរៀបចំសម្រាប់យើង តាំងពីមុនយើងកើតមកម៉្លេះ (កាឡាទី ២:១៦;
អេភេសូរ ២:១០)។
ប៉ុន្តែពេលខ្លះ យើងមានការពិបាកក្នុងការប្រព្រឹត្តនូវអ្វីដែលយើងដឹង ទៅនឹងការរស់នៅជាប្រចាំថ្ងៃ។ យើងមានការពិបាកក្នុងការរស់នៅ ដូចបែបដែលអង្គទ្រង់ស្រឡាញ់សព្វព្រះហឫទ័យឲ្យយើងរស់នៅណាស់។
ព្រះជាម្ចាស់មិនរំឭកឲ្យយើងស្គាល់អំពីរបៀបនៃការរស់នៅដោយខ្លួនឯងនោះឡើយ តែទ្រង់សព្វព្រះហឫទ័យឲ្យយើងទូលសូមប្រាជ្ញា និងការណែនាំពីទ្រង់វិញ «ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវនៃទ្រង់» ហើយទ្រង់សព្វព្រះហឫទ័យនឹងធ្វើការនោះដោយរូបអង្គទ្រង់ផ្ទាល់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ចេញពីអ្វីៗដែលយើងធ្វើ។ លោកសាវ័ក ប៉ុល បានលើកឡើងក្នុងកណ្ឌគម្ពីរ ភីលីព ២:១២-១៣ ថា «ដូច្នេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរសម្រេចឲ្យបាននូវសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយការកោតខ្លាច និងញាប់ញ័រចុះ គឺដូចដែលអ្នករាល់គ្នាបានស្ដាប់បង្គាប់ជាដរាបមកហើយមិនមែនគ្រាន់តែនៅពេលដែលខ្ញុំនៅប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះ នៅពេលខ្ញុំមិននៅ ចូរស្ដាប់បង្គាប់ឲ្យកាន់តែខ្លាំងឡើងថែមទៀតចុះ ដ្បិតជាព្រះជាម្ចាស់ទេតើ ដែលធ្វើការនៅក្នុងអ្នករាល់គ្នា ទាំងឲ្យអ្នករាល់គ្នាមានឆន្ទៈ ហើយប្រព្រឹត្តតាម ដើម្បីឲ្យព្រះអង្គសព្វព្រះហឫទ័យ។» (គគខ)។
៥. សូមប្រទានកម្លាំងរបស់ទ្រង់ដល់ទូលបង្គំ
«ឱសូមវិលមកឯទូលបង្គំវិញ ហើយអាណិតមេត្តាដល់ទូលបង្គំផង សូមប្រទានកម្លាំងរបស់ទ្រង់ មកទូលបង្គំជាអ្នកបម្រើទ្រង់ ហើយជួយសង្គ្រោះកូនរបស់ស្ត្រីជាអ្នកបម្រើទ្រង់ដែរ» (ទំនុកតម្កើង ៨៦:១៦)។
មានអ្នកខ្លះនៅក្នុងចំណោមយើង មិនចាំបាច់មានអ្នកដទៃមកប្រាប់យើងឲ្យខំធ្វើការនោះទេ ក្រោយពេលយើងងើបពីគេង យើងមានចិត្តចង់ធ្វើការរួចទៅហើយ ប៉ុន្តែយើងតែងតែភ្លេចសូមអ្នកដទៃឲ្យជួយយើង ឬក៏បម្រើដោយពឹងលើកម្លាំងអ្នកដទៃជាជាងកម្លាំងខ្លួនឯង។ ការរស់នៅបែបនេះ អាចមានប្រសិទ្ធភាពសម្រាប់មួយរយៈ ប៉ុន្តែមិនយូរមិនឆាប់យើងនឹងអស់កម្លាំង។ នៅក្នុងកណ្ឌគម្ពីរ ទំនុកដំកើង ១២៧:២ បានចែងថា «ការដែលឯងក្រោកឡើងមុនកំណត់ ហើយក្រចូលដេកពេលយប់ ព្រមទាំងបរិភោគដោយធ្វើការនឿយហត់ផង នោះជាការឥតប្រយោជន៍ទៀត ដ្បិតទ្រង់ប្រោសប្រទានឲ្យពួកស្ងួនភ្ងារបស់ទ្រង់ បានដេកលក់សប្បាយ»។
ចូរខំធ្វើការ ប៉ុន្តែចូរកុំពឹងលើកម្លាំងខ្លួនឡើយ តែពឹងលើកម្លាំងដែលព្រះជាម្ចាស់ប្រទានវិញ ហើយអនុញ្ញាតឲ្យទ្រង់ទទួលយកសិរីល្អដែលទ្រង់ស័ក្ដិសមនឹងទទួលវិញ (១ពេត្រុស ៤:១១)។ ព្រះជាម្ចាស់នឹងមិនផ្ដល់កម្លាំងទ្រង់ដល់អស់អ្នកអាត្មានិយមដែលនឹងយកកម្លាំងនោះ ទៅបំពេញចិត្តក្នុងការទិញសម្ភារៈនិយមឡើយ ប៉ុន្តែទ្រង់នឹងប្រទានកម្លាំងបែបអធម្មជាតិ ដើម្បីបម្រើ។ ព្រះអង្គនឹងប្រទានភាពក្លាហានដល់លោកអ្នក ហើយនឹងជួយលោកអ្នកឲ្យចេះលះបង់ជីវិតខ្លួនឯង ដើម្បីប្រយោជន៍អ្នកដទៃក្នុងព្រះនាមទ្រង់។
៦. សូមបំព្រួមចិត្តទូលបង្គំមកឲ្យកោតខ្លាចទ្រង់
«...សូមបំព្រួមចិត្តទូលបង្គំមកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់» (ទំនុកតម្កើង ៨៦:១១)។
ចិត្តរបស់យើងដែលមានពេញទៅដោយអំពើបាប តែងតែចង់មានការបែកបាក់ជាជាងការរួបរួម។ ទោះបើយើងកាន់តែចង់មានចិត្តឲ្យដូចព្រះជាម្ចាស់ ក៏យើងនៅតែមានចិត្តប្រាថ្នាចង់បះបោរទាស់នឹងទ្រង់ដដែល ខណៈពេលដែលយើងនៅមានជីវិត។ ការរស់នៅបែបជាគ្រីស្ទបរិស័ទមានន័យថា យើងត្រូវតែបន្តព្យាយាមសម្លាប់អំពើបាប (រ៉ូម ៨:១៣) ដែលការនេះមានន័យថា សព្វថ្ងៃនេះនៅមានអំពើបាបដែលយើងត្រូវសម្លាប់ (១យ៉ូហាន ១:៨)។
ប្រសិនបើយើងមិនយកចិត្តទុកដាក់ក្នុងជីវិតរស់នៅរបស់យើង នោះជីវិតយើងនឹងមិនឆ្ពោះទៅរកព្រះគ្រីស្ទឡើយ យើងនឹងរត់ចេញពីព្រះជាម្ចាស់ទាំងស្រុងតែម្ដង។ អំពើបាបដែលមាននៅជាប់ក្នុងខ្លួនយើង តែងតែបំបែកចំណោមអារម្មណ៍ និងក្ដីស្រឡាញ់យើងចេញពីព្រះជាម្ចាស់។ ដូច្នេះ យើងគួរតែចំណាយពេលអធិស្ឋានឲ្យបានញឹកញាប់ ក្នុងការទូលសូមទ្រង់ឲ្យដកការបែកអារម្មណ៍បែបនោះចេញពីចិត្តយើង ហើយជួយយើងឲ្យមានចិត្តរួមនឹងទ្រង់។
៧. សូមប្រើទូលបង្គំក្នុងការសម្ដែងឲ្យអ្នកដទៃឃើញទ្រង់
«សូមសម្ដែងទីសំគាល់១ពីសេចក្ដីល្អ ដែលនឹងប្រោសដល់ទូលបង្គំ ដើម្បីឲ្យពួកអ្នកដែលស្អប់ទូលបង្គំបានឃើញ ហើយមានសេចក្ដីខ្មាសវិញ ដោយព្រោះទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់បានជួយ ហើយកំសាន្តចិត្តនៃទូលបង្គំហើយ» (ទំនុកតម្កើង ៨៦:១៧)។
ការដែលព្រះជាម្ចាស់បង្ហាញថា ទ្រង់គាប់ព្រះហរទ័យចំពោះយើងតាមរយៈការដែលទ្រង់ឆ្លើយតបសំណូមពរអធិស្ឋានយើង គឺមិនមែនគ្រាន់តែ សម្រាប់ឲ្យយើងមានក្ដីសង្ឃឹម ក្ដីអំណរ និងកម្លាំងប៉ុណ្ណោះទេ តែទ្រង់ក៏ចង់បង្ហាញការនោះដល់លោកីយ៍ទាំងមូលផងដែរ។ ទោះបើភោគច្រើនយើងផ្ដោតសំណូមពរអធិស្ឋានរបស់យើង លើកាលៈទេសៈរបស់ខ្លួនក៏ដោយ ក៏យើងគួរព្យាយាមចំណាយពេលខ្លះ ដើម្បីទូលសូមព្រះឲ្យលោកីយ៍នេះឃើញពីអ្វីដែលយើងឃើញ និងអំណរដែលយើងមានក្នុងទ្រង់ផងដែរ។
ព្រះយេស៊ូវបានមានបន្ទូលថា «ចូរឲ្យពន្លឺអ្នករាល់គ្នាភ្លឺនៅចំពោះមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា រួចសរសើរតម្កើងព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌» (ម៉ាថាយ ៥:១៦ គគខ)។ ហើយសាវ័ក ពេត្រុស ក៏បានលើកឡើងស្រដៀងនឹងព្រះយេស៊ូវដែរ «ទាំងមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃចុះ ដើម្បីឲ្យគេសរសើរតម្កើងព្រះជាម្ចាស់នៅថ្ងៃប្រោសលោះ ដោយបានឃើញអំពើល្អរបស់អ្នករាល់គ្នា ទោះបីគេធ្លាប់និយាយមួលបង្កាច់អ្នករាល់គ្នាទុកដូចជាអ្នកប្រព្រឹត្តអាក្រក់ក៏ដោយ»
(១ពេត្រុស ២:១២ គគខ)។
យើងគួរតែចង់ឲ្យលោកីយ៍ដែលកំពុងមើលយើង ឃើញពីជំនឿរបស់យើង តាមរយៈជីវិតរស់នៅរបស់យើង។ យើងឲ្យអ្នកមិនជឿព្រះគ្រីស្ទឃើញ ហើយជឿថា ព្រះយើងគឺជាព្រះដ៏ពិតតែមួយប៉ុណ្ណោះ។ ហើយលើសពីនោះ យើងក៏ចង់ឲ្យពួកគេស្គាល់ទ្រង់ផ្ទាល់ ក៏ដូចជាទទួលបានការសង្គ្រោះតែម្ដង។
ចេញពីក្ដីអធិស្ឋានរបស់យើង យើងគួរសូមព្រះជាម្ចាស់ឲ្យយកនូវអ្វីដែលទ្រង់កំពុងធ្វើសម្រាប់យើង និងនៅក្នុងយើងទៅប៉ះពាល់ចិត្តគំនិតអ្នកដទៃ ឲ្យបានខ្លាំងតាមរយៈយើង។
-640x360.webp&w=3840&q=75)
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
-640x360.webp&w=3840&q=75)
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។