in

អធិស្ឋាន​៤​យ៉ាង​

. សូម​អាន​កណ្ឌ​គម្ពីរ ជនគណនា ១:៤៥៤៦ ហើយ​អធិស្ឋាន៖

ឱ​ព្រះ​គ្រីស្ទ​ដ៏​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យ​ភាព ដែល​ជា​ស្ដេច​នៃ​ភព​វិញ្ញាណ​ដ៏​អស់​កល្ប​ជានិច្ច​អើយ! យើង​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​អង្គ​លាត​ព្រះ​ហស្ត​ដ៏​ខ្លាំង​របស់​ទ្រង់​ដាក់​លើ​ក្រុម​ជំនុំ​ដ៏​បរិសុទ្ធ​របស់​ព្រះ​អង្គ និង​លើ​អស់​អ្នក​ដែល​ជា​កម្មសិទ្ធិ​របស់​ទ្រង់​យ៉ាង​អស់​កល្ប​ជានិច្ច។ សូម​ការពារ​ពួក​គេ​ពី​ការ​វាយ​ប្រហារ ហើយ​រក្សា​ពួក​គេ។ សូម​ធ្វើ​សង្គ្រាម​សម្រាប់​ពួក​គេ។ សូម​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ពួក​គេ។ សូម​បង្ក្រាប​អំណាច​ដែល​មិន​អាច​មើល​ឃើញ​ដែល​កំពុង​តែ​ជិះជាន់​ពួក​គេ ដូច​ដែល​ព្រះ​អង្គ​បាន​បង្ក្រាប​អស់​អ្នក​ដែល​ស្អប់​ខ្ពើម​ពួក​យើង​ផង​ដែរ។ ឥឡូវ​នេះ សូម​លើក​ទង់​ជ័យ​នៃ​ជ័យ​ជម្នះ​លើ​ពួក​យើង ហើយ​អនុញ្ញាត​ឲ្យ​យើង​អាច​ច្រៀង​ដូច​ជា​លោក ម៉ូសេ ច្រៀង​ចម្រៀង​ជ័យជម្នះ​បាន​ដែរ។ ដ្បិត​ព្រះ​អង្គ​ជា​ជ័យជម្នះ និង​មាន​អំណាច​យ៉ាង​អស់​កល្ប​ជានិច្ច។ —Hippolytus of Rome

. សូម​អាន​កណ្ឌ​គម្ពីរ ២ពង្សាវតាក្សត្រ ៦:២៣ ហើយ​អធិស្ឋាន៖

ឱ​ព្រះ​អម្ចាស់​អើយ! ឥឡូវ​នេះ យើង​មក​សុំ​ជំនួយ​ពី​ព្រះ​ហស្ត​ដែល​មាន​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ ដើម្បី​អាច​ថា​នៅ​ពេល​ដែល​ខ្មាំង​សត្រូវ​របស់​យើង​មក​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​យើង នោះ​យើង​ទំនង​ជា​អាច​មាន​ជ័យ​ជម្នះ​លើ​វា​តាម​រយៈ​អំណាច និង​ព្រះ​ចេស្ដា​របស់​ទ្រង់ ហើយ​ក៏​អាច​តយុទ្ធ​ជា​មួយ​នឹង​វា​បាន​ដែរ ដ្បិត​យើង​ដឹង​ហើយ​ថា​វា​មិន​អាច​ទៅ​លើស​ពី​កន្លែង​ដែល​ព្រះ​អង្គ​បាន​អនុញ្ញាត​ឲ្យ​វា​ចេញ​ទៅ​បាន​ឡើយ. . . ។ ឱ​ព្រះ​អម្ចាស់​អើយ! សូម​ធ្វើ​ឲ្យ​យើង​ខ្លាំង​ឡើងៗ​ក្នុង​ព្រះ​អង្គ និង​ក្នុង​អំណាច​នៃ​ព្រះ​ចេស្ដា​របស់​ទ្រង់៖ សូម​បំពាក់​គ្រឿង​សឹក​ទាំង​អស់​របស់​ទ្រង់​មក​លើ​យើង ដើម្បី​ឲ្យ​យើង​អាច​ឈរ​យ៉ាង​រឹងមាំ​បាន​ទាស់​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ដែល​មាន​ពេញ​ទៅ​ដោយ​ល្បិចកល​របស់​អារក្ស ដ្បិត​យើង​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ ប៉ុន្តែ​តយុទ្ធ​នឹង​ពួក​គ្រប់​គ្រង នឹង​ពួក​មាន​អំណាច នឹង​ពួក​ម្ចាស់​នៃ​សេចក្តី​ងងឹត​នៅ​លើ​លោកីយ៍​នេះ ហើយ​តយុទ្ធ​នឹង​អំណាច​អាក្រក់​ខាង​ឯ​វិញ្ញាណ​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់​ដែរ។ ឱ​ព្រះ​សង្គ្រោះ​ដ៏​ផ្អែម​ល្ហែម​បំផុត​អើយ! ទាក់​ទង​នឹង​បុព្វហេតុ​នេះ សូម​ព្រះ​អង្គ​បំពាក់​គ្រឿង​សឹក​ទាំង​អស់​របស់​ទ្រង់​លើ​យើង ដើម្បី​ឲ្យ​យើង​អាច​ទំនង​ជា​មាន​លទ្ធភាព​ក្នុង​ការ​ប្រឆាំង​ជា​មួយ​នឹង​ម្ចាស់​នៃ​លោកីយ៍​នេះ​បាន។ —Henry Smith

. សូម​អាន​កណ្ឌ​គម្ពីរ ២កូរិនថូស ៦:១៤:១ ហើយ​អធិស្ឋាន៖

ឱ​ព្រះ​ជាម្ចាស់​អើយ! ទូល​បង្គំ​មិន​អាច​ឈរ​នៅ​ថ្ងៃ​ធ្វើ​សង្គ្រាម និង​ក្នុង​គ្រោះ​ថ្នាក់​បាន​ឡើយ លុះ​ត្រា​តែ​ព្រះ​អង្គ​គ្រប​បាំង​ទូល​បង្គំ​ជា​មួយ​នឹង​ខែល​របស់​ទ្រង់ ហើយ​លាក់​ទូល​បង្គំ​ក្រោម​ចំអេង​ស្លាប​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​បង្កើត​ទូល​បង្គំ​មក​ក្នុង​រូប​អង្គ​ទ្រង់។ ដូច្នេះ សូម​មាន​ព្រះ​ហឫទ័យ​ក្នុង​ការ​រក្សា​ទូល​បង្គំ​ឲ្យ​បាន​នៅ​បរិសុទ្ធ ហើយ​បាន​ស្អាត​ឥត​ខ្ចោះ ដើម្បី​ឲ្យ​រូប​កាយ​របស់​ទូល​បង្គំ​អាច​ធ្វើ​ជា​ព្រះ​វិហារ​ដ៏​បរិសុទ្ធ​បាន ហើយ​ឲ្យ​ព្រលឹង​របស់​ទូល​បង្គំ​អាច​ធ្វើ​ជា​ទី​បរិសុទ្ធ ដើម្បី​នឹង​ទទួល​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ​ដែល​ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ស្រឡាញ់ និង​បរិសុទ្ធ។ —Jeremy Taylor

. សូម​អាន​កណ្ឌ​គម្ពីរ កិច្ចការ ២៣:១២២២ ហើយ​អធិស្ឋាន៖

ឱ​ព្រះ​ដ៏​មាន​ពេញ​ទៅ​ដោយ​អំណាច​ព្រះ​ចេស្ដា​អើយ! ដូច​ដែល​យើង​មាន ក្នុង​លោកីយ៍​នេះ សូម​អនុញ្ញាត​ឲ្យ​យើង​បន្ត​នៅ​ច្បាំង មិន​មែន​គ្រាន់​តែ​ជា​មួយ​នឹង​ខ្មាំង​សត្រូវ​មួយ​ប្រភេទ​ទេ ប៉ុន្តែ​ជា​មួយ​នឹង​ខ្មាំង​សត្រូវ​ដែល​មិន​អាច​រាប់​អស់​បាន ហើយ​ក៏​មិន​មែន​តែ​ជា​មួយ​នឹង​សាច់​ឈាម​ប៉ុណ្ណោះ​ដែរ ប៉ុន្តែ​ជា​មួយ​នឹង​អារក្ស​ដែល​ជា​ម្ចាស់​នៃ​សេចក្ដី​ងងឹត។ ដោយ​អម​ជា​មួយ​នឹង​អំណាច​របស់​ព្រះ​អង្គ សូម​អនុញ្ញាត​ឲ្យ​យើង​អាច​ឈរ​យ៉ាង​មាំ​មួន​បាន​ក្នុង​ការ​បន្ត​ច្បាំង​មួយ​នេះ។ ហើយ​ពេល​ដែល​ព្រះ​អង្គ​ដាក់​ទោស​យើង​សម្រាប់​អំពើ​បាប​របស់​យើង សូម​អនុញ្ញាត​ឲ្យ​យើង​រៀន​ចេះ​បន្ទាប​ខ្លួន ហើយ​ចុះ​ចូល​ក្រោម​អំណាច​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​មាន​សង្ឃឹម​សម្រាប់​ការ​ប្រោស​លោះ​ដែល​ទ្រង់​បាន​សន្យា​មក​កាន់​យើង។ ហើយ​ទោះ​បើ​ជា​យើង​នៅ​តែ​បន្ត​ឃើញ​ភស្តុតាង​នៃ​ការ​ដែល​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​ជា​មួយ​នឹង​យើង​ជា​ញឹកញាប់​ក៏​ដោយ ក៏​សូម​ឲ្យ​យើង​នៅ​បន្ត​សម្លឹង​មើល​ទៅ​ឯ​ស្ថាន​សួគ៌ ដោយ​មាន​សង្ឃឹម ហើយ​នៅ​ទី​នោះ​ស្វែង​រក​ព្រះ​រាជបុត្រា​តែ​មួយ​អង្គ​គត់​របស់​ទ្រង់។ រហូត​ដល់​ពេល​ដែល​ព្រះ​អង្គ​នឹង​យាង​មក ដើម្បី​ថ្កោល​ទោស​លោកីយ៍​នេះ នោះ​ព្រះ​អង្គ​ប្រមូល​ផ្ដុំ​យើង​សម្រាប់​ជា​អំណរ​នៃ​ព្រះ​ពរ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែល​ព្រះ​អង្គ​បាន​ទទួល​សម្រាប់​យើង​តាម​រយៈ​ព្រះ​លោហិត​របស់​ទ្រង់។ —John Calvin

និពន្ធដោយ៖ អ្នកគ្រូ crossway.org
បកប្រែដោយលោក៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី ឡូញ ស្រីរ័ត្ន
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.crossway.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ស្គាល់​គំនិត​នៃ​ព្រះអម្ចាស់

លោក យូដាស