ក្ដៅៗ! មកដល់ហើយ! ឥឡូវនេះ លោកអ្នកអាចស្ដាប់ព្រះគម្ពីរភាសាខ្មែរជាសំឡេងបានហើយ! អស្ចារ្យមែន!
ឬ
ទំនុកដំកើង ១៩:៧-១១ «ឯក្រឹត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ សេចក្ដីបន្ទាល់នៃព្រះយេហូវ៉ាជាពិត ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ក៏បណ្ដាលឲ្យចិត្តរីករាយសប្បាយ ក្រិត្យក្រមនៃព្រះយេហូវ៉ាជាសុទ្ធសាធ ក៏បំភ្លឺភ្នែក សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាបរិសុទ្ធ ក៏នៅជាប់ជារៀងរាបដរាប អស់ទាំងខច្បាប់របស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់ជំពូក សេចក្ដីទាំងនោះគួរចង់បានលើសជាងមាស អើ ជាជាងមាសសុទ្ធជាច្រើនផង ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង មួយទៀត ទូលបង្គំ ជាអ្នកបម្រើទ្រង់ ក៏ចេះ ប្រយ័ត្ន ដោយសារសេចក្ដីទាំងនោះដែរ ហើយដែលកាន់តាម នោះក៏មានរង្វាន់យ៉ាងធំ»។
យើងសង្ឃឹមថា តាមរយៈការស្ដាប់ព្រះគម្ពីរជាសំឡេង លោកអ្នកនឹងលូតលាស់ខាងឯងវិញ្ញាណ។ ប្រសិនបើលោកអ្នកចំណាយពេលស្ដាប់៣-៤ជំពូកក្នុងមួយថ្ងៃ នោះលោកអ្នកនឹងស្ដាប់ចប់ព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ! សូមព្រះជាម្ចាស់ប្រទានពរ។
ពិតជាល្អណាស់ ចាស់ទៅភ្នែកមើលមិនសូវឃើញបាន ស្តាប់យោង
អរគុណបង! ថ្វាយសិរីល្អទៅព្រះនៃយើងចុះ! សូមចែករំលែកដល់អស់អ្នកណាដែលពួកគាត់ត្រូវផងដែរ!
ការធ្វើបែបនេះគឺមានគុណសម្បត្តិនឹងគុណវិបត្តិ
គុណវិបត្តិនោះគឺ
៙វានឹងធ្វើឱ្យគ្រឹស្តបរិសុទ្ធមួយចំនួនខ្ជិលក្នុងការអានព្រះគម្ពីរហើយស្វែងយល់ ដោយមានការកត់សម្គាល់លើព្រះគម្ពីរ។
គុណសម្បត្តិនោះគឺ
៙ងាយស្រួលពេលចង់ស្តាប់ព្រះបន្ទូលតាមរថយន្តជាដើម
សួរស្ដីបង ! ហើយចុះបងមាននឹកឃើញដល់ បងប្អូន ឬក៏ចាស់ៗខ្លះដែលពួកគាត់មិនចេះអានអក្សរ ឬក៏គាត់ពិការភ្នែកទាំងគូរដែរឬទេ? ជាពិសេសនៅតាមជនបទ មានអ្នកខ្លះបន្ទាប់ពីជំនាន់ប៉ុលពតមកពួកគាត់មិនទាំងចេះអានអក្សរផង។ តើពួកគាត់មិនត្រូវការឮ ព្រះបន្ទូលព្រះទេឬអី? អ្នកដែលខ្ចិលអានព្រះគម្ពីរ អ្នកនោះគឺមនុស្សខ្ជីខ្ជារពេលវេលា ហើយវារឿងរបស់គាត់ជាមួយព្រះ ហើយព្រះក៏មិនសព្វព្រះហឬទ័យនឹងគ្រីស្ទបរិស័ទខ្ជិលនោះទេ ផ្ទុយទៅវិញធ្វើឲ្យបំណងព្រះឬទ័យព្រួយទៅវិញ។ សូមព្រះប្រទានពរ!