Why was Jesus baptized?

នៅពេលដែលយើងមើលមួយភ្លែត គោលបំណងនៃការទទួលបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវ គឺហាក់បីដូចជាមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ ពិធីបុណ្យជ្រមុជទឹករបស់លោក យ៉ូហាន គឺជាពិធីបុណ្យជ្រមុជទឹកនៃការកែប្រែចិត្ត (ម៉ាថាយ ៣:១១) ប៉ុន្តែព្រះយេស៊ូវមិនមានអំពើបាបទេ ហើយព្រះអង្គក៏មិនចាំបាច់ត្រូវកែប្រែចិត្តដែរ។ សូម្បីតែលោក យ៉ូហាន ក៏មានការភ្ញាក់ផ្អើលដែរ នៅពេលឃើញព្រះយេស៊ូវយាងមករកលោក។ លោក យ៉ូហាន បានទទួលស្គាល់អំពើបាបរបស់ខ្លួន ហើយដឹងច្បាស់ថា លោកផ្ទាល់គឺជាមនុស្សម្នាក់ដែលមានបាប និងត្រូវការការកែប្រែចិត្ត ដូចនេះលោកមិនសមនឹងធ្វើបុណ្យជ្រមុជទឹកឲ្យកូនចៀមនៃព្រះដ៏ល្អឥតខ្ចោះឡើយ៖ «ដូចម្ដេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ» (ម៉ាថាយ ៣:១៤)។ ព្រះយេស៊ូវបានតបវិញថា ការនេះគួរតែធ្វើឡើង ពីព្រោះ «ចូរធ្វើម្ដងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសម្រេចតាមគ្រប់ទាំងសេចក្ដីសុចរិតយ៉ាងដូច្នេះ» (ម៉ាថាយ ៣:១៥)។
មានហេតុផលសមស្របជាច្រើនដែលបង្ហាញអំពីការដែលលោក យ៉ូហាន ជ្រមុជទឹកឲ្យព្រះយេស៊ូវនៅពេលដែលព្រះអង្គចាប់ផ្ដើមព័ន្ធកិច្ចជាសាធារណៈរបស់ទ្រង់។ ព្រះយេស៊ូវហៀបនឹងចាប់ផ្ដើមព័ន្ធកិច្ចដ៏អស្ចារ្យរបស់ទ្រង់ ហើយវាជាការត្រឹមត្រូវដែលអ្នកនាំសារមុនរបស់ព្រះអង្គ ប្រកាសទទួលស្គាល់ព្រះអង្គជាសាធារណៈ។ លោក យ៉ូហាន គឺជា «សម្លេង១កំពុងតែស្រែកនៅទីរហោស្ថាន» ដែលហោរា អេសាយ បានទាយទុកមកក្នុងការហៅមនុស្សឲ្យប្រែចិត្ត ដើម្បីត្រៀមខ្លួនទទួលព្រះមេស្ស៊ី (អេសាយ ៤០:៣)។ តាមរយៈការជ្រមុជទឹកឲ្យព្រះយេស៊ូវ គឺលោក យ៉ូហាន បានប្រកាសប្រាប់មនុស្សទាំងអស់ថា នេះហើយគឺជាព្រះអង្គដែលពួកគេបានទន្ទឹងរង់ចាំ គឺជាព្រះរាជបុត្រានៃព្រះ និងថាព្រះអង្គជាអង្គដែលលោកបានទាយទុកថា នឹងជ្រមុជទឹកឲ្យពួកគេ «ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនិងភ្លើងវិញ» (ម៉ាថាយ ៣:១១)។
ការដែលលោក យ៉ូហាន ជ្រមុជទឹកឲ្យព្រះយេស៊ូវនឹងកាន់តែមានអត្ថន័យស៊ីជម្រៅថែមទៀត នៅពេលយើងពិចារណាត្រង់ចំណុចថា លោក យ៉ូហាន ជាអ្នកមកពីកុលសម្ព័ន្ធលេវី ហើយជាពូជពង្សផ្ទាល់របស់លោក អើរ៉ុន។ លោក លូកា បានបញ្ជាក់យ៉ាងច្បាស់ថា ទាំងឪពុក និងម្ដាយរបស់លោក យ៉ូហាន គឺស្ថិតក្នុងខ្សែស្រឡាយសង្ឃរបស់លោក អើរ៉ុន (លូកា ១:៥)។ កិច្ចការមួយក្នុងចំណោមកិច្ចការទាំងឡាយរបស់ពួកសង្ឃនៅក្នុងគ្រាសញ្ញាចាស់ គឺការថ្វាយយញ្ញបូជានៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ យើងអាចចាត់ទុកថា ការដែលលោក យ៉ូហាន-បាទីស្ទ បានជ្រមុជទឹកឲ្យព្រះយេស៊ូវជាការបង្ហាញការថ្វាយនូវ «យញ្ញបូជាដ៏ឧត្តុង្គឧត្តម» ក្នុងនាមជាសង្ឃ។ ពាក្យសម្ដីរបស់លោក យ៉ូហាន នៅថ្ងៃបន្ទាប់ពីពិធីជ្រមុជទឹកក៏មានលក្ខណៈជាសង្ឃយ៉ាងច្បាស់ដែរថា៖ «នុ៎ះន៏ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។
ការទទួលបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវក៏បង្ហាញថា ព្រះអង្គបានស្ម័គ្រព្រះទ័យឈរជំនួសកន្លែងរបស់មនុស្សមានបាបដែរ។ ពិធីជ្រមុជទឹករបស់ព្រះអង្គតំណាងឲ្យការជ្រមុជរបស់មនុស្សមានបាបទៅក្នុងសេចក្ដីសុចរិតរបស់ព្រះគ្រីស្ទ ពោលគឺការស្លាប់ជាមួយព្រះអង្គ ហើយការរស់ឡើងវិញដោយរួចផុតពីបាប ដើម្បីអាចដើរក្នុងជីវិតបែបថ្មី។ សេចក្ដីសុចរិតដ៏ល្អឥតខ្ចោះរបស់ព្រះអង្គនឹងសម្រេចនូវរាល់តម្រូវការនៃក្រឹត្យវិន័យ ជំនួសមនុស្សមានបាបដែលគ្មានសង្ឃឹមថា នឹងអាចធ្វើបានដោយខ្លួនឯងឡើយ។ នៅពេលលោក យ៉ូហាន ស្ទាក់ស្ទើរមិនហ៊ានជ្រមុជទឹកឲ្យព្រះរាជបុត្រានៃព្រះដែលគ្មានបាបសោះ នោះព្រះយេស៊ូវក៏បានមានបន្ទូលតបថា វាជាការត្រឹមត្រូវក្នុងការ «សម្រេចតាមគ្រប់ទាំងសេចក្ដីសុចរិត» (ម៉ាថាយ ៣:១៥)។ តាមរយៈព្រះបន្ទូលនេះ ព្រះអង្គចង់សំដៅលើសេចក្ដីសុចរិតដែលព្រះអង្គផ្ដល់ឲ្យអស់អ្នកដែលមករកទ្រង់ ដើម្បីផ្លាស់ប្ដូរអំពើបាបរបស់ពួកគេ ហើយទទួលយកសេចក្ដីសុចរិតរបស់ព្រះអង្គវិញ (២កូរិនថូស ៥:២១)។
លើសពីនេះទៅទៀត ការដែលព្រះយេស៊ូវបានយាងមករកលោក យ៉ូហាន ក៏បង្ហាញអំពីការទទួលស្គាល់របស់ព្រះអង្គចំពោះពិធីជ្រមុជទឹករបស់លោក យ៉ូហាន និងធ្វើជាសាក្សីថាពិធីនោះមកពីស្ថានសួគ៌ និងត្រូវបានទទួលស្គាល់ដោយព្រះជាម្ចាស់ដែរ។ ការនេះមានសារៈសំខាន់សម្រាប់ពេលអនាគត នៅពេលដែលមានអ្នកដទៃចាប់ផ្ដើមសង្ស័យលើអំណាចរបស់លោក យ៉ូហាន ជាពិសេសបន្ទាប់ពីស្ដេច ហេរ៉ូឌ បានចាប់លោកដាក់គុក (ម៉ាថាយ ១៤:៣-១១)។
ចំណុចដែលសំខាន់បំផុតនោះគឺប្រហែលត្រង់ថា ព្រឹត្តិការណ៍នៃពិធីជ្រមុជទឹកជាសាធារណៈនេះបានកត់ត្រាទុកសម្រាប់មនុស្សគ្រប់ជំនាន់ក្នុងការបង្ហាញអង្គយ៉ាងល្អឥតខ្ចោះនៃព្រះត្រៃឯក ដែលបានបើកសម្ដែងក្នុងសិរីល្អពីស្ថានសួគ៌។ ការបញ្ជាក់ផ្ទាល់ពីស្ថានសួគ៌អំពីការសព្វព្រះហឫទ័យរបស់ព្រះវរបិតាចំពោះព្រះរាជបុត្រា និងការយាងចុះរបស់ព្រះវិញ្ញាណបរិសុទ្ធមកលើព្រះយេស៊ូវគឺជាការបង្ហាញដ៏ច្បាស់លាស់នៃលក្ខណសម្បត្តិជាព្រះត្រៃឯករបស់ព្រះ (ម៉ាថាយ ៣:១៦-១៧)។ ការនេះក៏បង្ហាញអំពីព័ន្ធកិច្ចរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណ ក្នុងការសង្គ្រោះមនុស្សដែលព្រះយេស៊ូវបានយាងមក ដើម្បីសង្គ្រោះដែរ។ ព្រះវរបិតាបានស្រឡាញ់អស់អ្នកដែលព្រះអង្គបានជ្រើសរើសតាំងពីមុនកំណើតលោកីយ៍មក (អេភេសូរ ១:៤)។ ព្រះអង្គបានចាត់ព្រះរាជបុត្រាឲ្យមកស្វែងរក និងសង្គ្រោះមនុស្សបាត់បង់ (លូកា ១៩:១០)។ ហើយព្រះវិញ្ញាណធ្វើឲ្យមនុស្សដឹងជាក់ក្នុងចិត្តអំពីអំពើបាបរបស់ខ្លួន និងនាំអ្នកជឿឲ្យទៅរកព្រះវរបិតាតាមរយៈព្រះរាជបុត្រា (យ៉ូហាន ១៦:៨)។ ពិធីជ្រមុជទឹករបស់ព្រះយេស៊ូវគ្រីស្ទបានបង្ហាញយ៉ាងច្បាស់នូវរាល់សេចក្ដីពិតដ៏មានសិរីល្អនៃសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។