Can I Still Have Joy in Seasons of Doubt?
សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់ និងរបៀបដែលសេចក្ដីអំណររបស់ទ្រង់បានក្លាយជាសេចក្ដីអំណររបស់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ សប្ដាហ៍នេះ យើងនឹងបន្តរៀនពីប្រធានបទទាក់ទងនឹងសេចក្ដីអំណរ ប៉ុន្តែយើងក៏បន្តបន្ថែមប្រធានបទផ្សេងទៀតទៅលើនោះដែរ៖ ប្រធានបទទាក់ទងនឹងសេចក្ដីសង្ស័យ។ តាមពិតទៅ តើយើងអាចតយុទ្ធជាមួយសេចក្ដីសង្ស័យ ហើយទទួលបទពិសោធន៍នៃសេចក្ដីអំណរនៅក្នុងព្រះជាម្ចាស់បានដែរឬទេ?
ដូច្នេះ ថ្ងៃនេះ តើយើងអាចតយុទ្ធជាមួយនឹងការសង្ស័យ ព្រមទាំងមានសេចក្ដីអំណរក្នុងព្រះជាម្ចាស់ស្របពេលជាមួយគ្នាបានទេ?នោះជាសំណួររបស់ប្អូនប្រុសវុធ ដែលជាប្រិយមិត្តអ្នកស្ដាប់ម្នាក់រស់នៅក្នុងខេត្តកំពត។ នេះគឺជាសារមកពីប្អូនប្រុសវុធ៖ “ជំរាបសួរ លោកគ្រូ។ សំណួររបស់ខ្ញុំចំពោះលោកគ្រូគឺថា តើខ្ញុំអាចមានសេចក្ដីអំណរច្រើនប៉ុណ្ណា ដែលខ្ញុំអាចសង្ឃឹមថា នឹងត្រូវបានជួបប្រទះនៅក្នុងជីវិតជាគ្រីស្ទបរិស័ទក្នុងនាមជាមនុស្សម្នាក់ដែលតយុទ្ធជាមួយនឹងសេចក្ដីសង្ស័យនៅតាមរដូវកាល។ ពេលខ្លះខ្ញុំតយុទ្ធជាមួយនឹងសេចក្ដីសង្ស័យដែលថា តើព្រះជាម្ចាស់ពិតជាមានព្រះជន្មគង់នៅឬយ៉ាងណា ឬថាតើព្រះជាម្ចាស់ទ្រង់ល្អយ៉ាងណាទៅ តាមរយៈអស់ទាំងសេចក្ដីអាក្រក់ដែលខ្ញុំបានឃើញនៅតាមបណ្ដាញសារព័ត៌មាន។ ហើយពេលខ្លះ ខ្ញុំសង្ស័យថា តើព្រះជាម្ចាស់មានផែនការ និងគោលបំណងសម្រាប់ជីវិតរបស់ខ្ញុំដែរឬទេ?ការសង្ស័យទាំងនេះកើតឡើង ហើយក៏បាត់ទៅវិញ។ វាកើតឡើងទៅតាមរដូវកាលផ្សេងៗ។ គ្មានសេចក្ដីណាមួយអាចពន្លត់ភ្លើងកំពុងឆេះ ដែលជាសេចក្ដីជំនឿរបស់ខ្ញុំបានទេ។ ការសង្ស័យនោះមិនមានរយៈពេលយូរទេ ហើយក៏មិនបានគ្របសង្កត់លើខ្ញុំដែរ។ ដូច្នេះ សំណួររបស់ខ្ញុំសម្រាប់លោកគ្រូគឺ៖ តើខ្ញុំអាចសង្ឃឹមថា នឹងមានសេចក្តីអំណរដ៏ជ្រាលជ្រៅចំពោះព្រះជាម្ចាស់ក្នុងគ្រាផ្សេងៗ នៅពេលដែលខ្ញុំតស៊ូនឹងការសង្ស័យបែបនេះបានដែរឬទេ?តើសេចក្ដីអំណរនៅក្នុងព្រះជាម្ចាស់មិនអាចកើតឡើងបានមែនឬ នៅពេលការសង្ស័យបានលេចឡើងមក?
ខ្ញុំគិតថា ចម្លើយសម្រាប់សំណួរចុងក្រោយនោះគឺ ទេ វាមិនមែនមិនអាចទៅរួចបានទេ ក្នុងការទទួលបានសេចក្ដីអំណរក្នុងព្រះជាម្ចាស់ នៅពេលដែលមានការសង្ស័យកើតឡើង។ ហើយខ្ញុំគិតថា ចម្លើយសម្រាប់សំណួរនេះ មុននឹងអាចឆ្លើយថា បាទ/ចាស៎ ប្អូនប្រុសអាចសង្ឃឹមថា នឹងមានសេចក្តីអំណរដ៏ជ្រាលជ្រៅនៅក្នុងព្រះជាម្ចាស់បាននៅក្នុងកាលៈទេសៈផ្សេងៗ នៅពេលដែលប្អូនប្រុសកំពុងតស៊ូជាមួយនឹងការសង្ស័យផងដែរ។ ទាំងនោះជាចម្លើយទាំងពីររបស់ខ្ញុំ។ ឥឡូវនេះ ចូរយើងព្យាយាមគិតតាមបែបព្រះគម្ពីរអំពីរឿងនេះវិញម្ដង។
ការសង្ស័យដែលឈ្លានពាន និងការតយុទ្ធនឹងជំនឿ
ចំណុចទីមួយ គឺនិយមន័យ។ ការសង្ស័យមានគ្រប់ទម្រង់ គ្រប់ទំហំ គ្រប់រយៈពេល និងគ្រប់កម្រិតនៃភាពធ្ងន់ធ្ងរ។ ដូច្នេះ ខ្ញុំនឹងហៅការសង្ស័យដ៏ច្រើនប្រភេទខុសៗគ្នារបស់គ្រីស្ទបរិស័ទ(នោះគឺជាការសង្ស័យ ដែលគ្រីស្ទបរិស័ទដែលកើតម្តងទៀតពិត ជួបពីពេលមួយទៅពេលមួយទៀត)គំនិតដែលចូលក្នុងគំនិតរបស់យើងពីមនុស្សដែលយើងស្គាល់—វាអាចជាព្រួញដ៏កំណាចរបស់សាតាំង ជាបំណងប្រាថ្នាខាងឯសាច់ឈាម ជាសហការីនៃគំនិតអវិជ្ជមាននៅកន្លែងធ្វើការដែលតែងតែចំអកជំនឿរបស់លោកអ្នក ជាអំណះអំណាងបែបវិទ្យាសាស្ត្រថ្មី ជាការគេងមិនបានគ្រប់គ្រាន់ និងការងប់ងុលនឹងអំពើបាប។ មានរឿងគ្រប់ប្រភេទ ដែលប្រាប់ពីរបៀបដែលការសង្ស័យនោះបានកើនឡើង ឬគំនិតកើតឡើងនៅក្នុងចិត្តរបស់យើងរាល់គ្នា។
ការសង្ស័យទាំងនេះ គឺជាគំនិតដែលចូលទៅកាន់ចិត្តគំនិតរបស់យើងដែលធ្វើឲ្យយើងងឿងឆ្ងល់ថា តើអ្វីដែលព្រះគម្ពីរបង្រៀនពិតជាសេចក្ដីពិតឬយ៉ាងណា ឬថា តើយើងខ្លួនឯងពិតជាការពិតដូចដែលយើងបានគិតដែរឬទេ។ ទាំងនេះគឺជាការសង្ស័យពីរប្រភេទ ដែលខ្ញុំគិតថា គ្រីស្ទបរិស័ទកំពុងតែប្រតាយប្រតប់ជាមួយ៖ សេចក្ដីពិតរបស់គ្រីស្ទបរិស័ទដែលបានអះអាងប្រហែលមិនមែនជាការពិត ឬក៏ប្រហែលជាគំនិតរបស់យើងមិនមែនជាការពិត។
ឥឡូវនេះ សម្រាប់គ្រីស្ទបរិស័ទ គំនិតទាំងនេះមិនមែនជាការសន្និដ្ឋាននោះទេ ទាំងនេះគឺជាការទន្ទ្រាន។ គេទម្លាយចូលមកដូចជាចោរ។ ពួកវាចាប់ផ្តើមដើរជុំវិញផ្ទះនៃគំនិតរបស់លោកអ្នក ហើយផ្ដួលរំលំរបស់របរផ្សេងៗ និងគម្រាមកំហែង។ ហើយការនេះ ពិតជាបានកើតឡើងចំពោះពួកអ្នកដែលដើរតាមព្រះយេស៊ូវដែរ។ នៅពេលសាវ័ក ពេត្រុស ចាប់ផ្ដើមលិចចុះទៅក្នុងទឹក បន្ទាប់ពីដើរបានប៉ុន្មានជំហាននៅលើផ្ទៃទឹក នោះព្រះយេស៊ូវមានបន្ទូលថា៖«ហេតុអ្វីបានជាអ្នកសង្ស័យ?» (ម៉ាថាយ ១៤:៣១)។ នៅពេលដែលព្រះយេស៊ូវបានលេចមកក្រោយការមានព្រះជន្មរស់ឡើងវិញ ព្រះគម្ពីរបានចែងថា៖«នោះគេក៏ថ្វាយបង្គំ តែមានអ្នកខ្លះមានសេចក្តីសង្ស័យ» (ម៉ាថាយ ២៨:១៧)។ នៅក្នុងកណ្ឌគម្ពីរយូដាសខ២២ បានចែងថា “ចូរមានចិត្តអាណិត”—នេះគឺនៅក្នុងក្រុមជំនុំ—“ដល់ពួកអ្នកខ្លះដែលមានសេចក្តីសង្ស័យផង”។
ម្យ៉ាងទៀត ការមន្ទិលសង្ស័យមិនមែនជាសញ្ញានៃការគ្មានសេចក្ដីជំនឿនោះឡើយ វាជាសញ្ញានៃការធ្វើចម្បាំងសម្រាប់សេចក្ដីជំនឿ។ នៅពេលសាវ័ក ប៉ុល បានលើកឡើងថា យើងគួរតែ«ខំប្រឹងតស៊ូ ដោយការតយ៉ាងល្អនៃសេចក្តីជំនឿ» (១ធីម៉ូថេ ៦:១២)ហើយគាត់ក៏បានបញ្ចូលអ្វីដែលគាត់ចង់សំដៅផងដែរ«នៅពេលដែលសេចក្ដីសង្ស័យចូលមកទន្ទ្រាន ចូរតយុទ្ធនឹងវាចុះ»។
ចូរតយុទ្ធនឹងវាដោយ សេចក្ដីអធិស្ឋាន៖«ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង!» (ម៉ាកុស ៩:២៤)។ នោះគឺជាសេចក្ដីអធិស្ឋាន។ ឬក៏តយុទ្ធនឹងវាដោយព្រះបន្ទូល។«សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ» (រ៉ូម ១០:១៧)។ ការនោះមិនបានអនុវត្តន៍នៅមុខគ្រាចុងក្រោយនៃជីវិតគ្រីស្ទបរិស័ទនោះទេ—នោះគឺកើតឡើងជារៀងរាល់ថ្ងៃ។ យើងតយុទ្ធនឹងការសង្ស័យតាមរយៈព្រះបន្ទូល។ ចូរតយុទ្ធនឹងវាដោយការស្ដាប់បង្គាប់។ កណ្ឌគម្ពីរ យ៉ូហាន ៧:១៧ បានចែងថា៖«បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ»។ អស់អ្នកដែលស្ដាប់បង្គាប់មានការសង្ស័យតិចជាងអស់អ្នកដែលមិនស្ដាប់បង្គាប់។
បានរក្សាទុកនៅក្នុងព្យុះ
ចម្លើយរបស់ខ្ញុំចំពោះសំណួររបស់ប្អូនប្រុសវុធ គឺក្នុងអំឡុងពេលនៃសមរភូមិនោះ ក្នុងអំឡុងពេលនៃការសង្ស័យនោះ វាអាចជួបប្រទះនឹងការថប់បារម្ភនៃការសង្ស័យ និងការបង្កើនសេចក្តីអំណរនៅក្នុងព្រះព្រមគ្នា។ ឥឡូវនេះ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ?
សេចក្ដីសង្ស័យជាសេចក្ដីព្រួយ
ដំបូង ដោយសារការថប់បារម្ភនៃការសង្ស័យជាសេចក្ដីព្រួយ។ សាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ ២កូរិនថូស ៦:១០ ថា៖ គ្រីស្ទបរិស័ទអាចមានសេចក្តីអំណរស្របពេលជាមួយគ្នានឹងការមានសេចក្ដីព្រួយដែរ៖«ដូចជាមានសេចក្តីព្រួយ តែចេះតែបានសប្បាយវិញ ដូចជាទ័លក្រ តែកំពុងតែចម្រើនដល់មនុស្សជាច្រើន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ»។ ប្រសិនបើសេចក្ដីព្រួយ និងសេចក្តីអំណរអាចនៅជាមួយគ្នាយ៉ាងអាថ៌កំបាំងនៅក្នុងដួងចិត្តតែមួយក្នុងពេលតែមួយដូចគ្នា—ហើយពួកវាអាចនៅ—នោះសេចក្ដីសង្ស័យ និងសេចក្តីអំណរនៅក្នុងព្រះជាម្ចាស់អាចនៅជាមួយគ្នាក្នុងពេលតែមួយដែរ។ សូមស្រមៃមើលថា ការសង្ស័យប្រៀបដូចជាទឹកដែលបានបក់បោកនៅផ្ទៃខាងលើមហាសមុទ្រ ហើយស្រមៃមើលថា សេចក្ដីពិតរបស់ការបង្កើតថ្មីនៃសេចក្តីជំនឿថា គឺជាទឹកដែលនឹងឥតកម្រើកដែលនៅជម្រៅជ្រៅរបស់មហាសមុទ្រ។
សេចក្ដីសង្ស័យជាសេចក្ដីវិលវល់
ចំណុចទីពីរ ខ្ញុំគិតថា នៅក្នុងគំនិតរបស់សាវ័ក ប៉ុល សេចក្ដីវិលវល់ គឺជារបៀបមួយផ្សេងទៀតនៃការនិយាយអំពីការសង្ស័យមួយចំនួន។ គាត់បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ ២កូរិនថូស ៤:៨៖«ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្ដីវិលវល់ តែមិនអស់សង្ឃឹម»។ តើអ្វីទៅជាសេចក្ដីវិលវល់?សេចក្ដីវិលវល់ គឺជាដំណាក់កាលមួយនៃការយល់ច្រឡំ ឬភាពមិនប្រាកដប្រជា។ ហើយអ្វីទៅជាភាពមិនប្រាកដប្រជា ប៉ុន្តែជាប្រភេទនៃការសង្ស័យ?
ប៉ុន្តែ សាវ័កប៉ុលបានទទួលស្គាល់ថា គាត់បានធ្លាប់មានសេចក្ដីវិលវល់ ការសង្ស័យ ប៉ុន្តែដោយដឹងច្បាស់ថា គាត់នឹងមិនត្រូវបំផ្លាញដោយការទាំងនោះឡើយ៖«មានសេចក្ដីវិលវល់ តែមិនអស់សង្ឃឹម»។ ទំនុកចិត្តដែលស្ថិតនៅក្រោមសេចក្ដីវិលវល់នោះអាចចាត់ទុកជាសេចក្ដីអំណរដ៏ជ្រាលជ្រៅក្នុងការថែរក្សារបស់ព្រះជាម្ចាស់។ សូមស្រមៃមើលថា មានកុមារម្នាក់កំពុងវង្វេងនៅក្នុងព្រៃ ហើយកុមារម្នាក់នោះកំពុងមានការថប់បារម្ភខ្លាំងឡើងៗ និងការកាន់តែសង្ស័យរបស់គេ គឺជាការមានទំនុកចិត្តយ៉ាងខ្លាំងថា៖«ប៉ានឹងតាមរកខ្ញុំ។ គាត់បាននិយាយថា គាត់នឹងតាមរកខ្ញុំ។ គាត់នឹងតាមរកខ្ញុំ។ គាត់បានសន្យាថា គាត់នឹងថែរក្សាការពារខ្ញុំ»។
សេចក្ដីសង្ស័យដែលជាសេចក្ដីទុក្ខលំបាក
សូមពិចារណានៅក្នុងកណ្ឌគម្ពីរ រ៉ូម ៥:៣-៤៖«មិនតែប៉ុណ្ណោះសោត យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតឲ្យមាន[សេចក្តីស៊ាំថ្នឹក]ហើយ[សេចក្តីស៊ាំថ្នឹក]បង្កើតឲ្យមានសេចក្តីសង្ឃឹម»។ ឥឡូវនេះ អ្វីដែលខគម្ពីរនោះបានបង្រៀនគឺជាហេតុផលដែលយើងអាចមានសេចក្ដីអំណរនៅក្នុងគ្រានៃទុក្ខលំបាក—ការរងទុក្ខលំបាក គឺឈឺចាប់។ វាជាទុក្ខព្រួយ—គឺយើងបានរៀនថា សេចក្ដីទ្រាំទ្រតាមរយៈបទពិសោធន៍នៃការរងទុក្ខវេទនាមានឥទ្ធិពលទៅលើការផ្តល់ឲ្យយើងនូវការយល់ដឹងនៃការពិត។ យើងធ្វើវាបាន។ យើងជាមនុស្សពិត។ យើងត្រូវបានល្បងលដោយភ្លើង ហើយរកឃើញថា យើងមានការអនុម័តរួចហើយ។ ដោយគាត់បានពោលថា នោះបង្កើតក្តីសង្ឃឹម ហើយក្តីសង្ឃឹមជាមូលហេតុដែលយើងអាចមានសេចក្ដីអំណរ។ នោះ គឺជាអំណះអំណាងរបស់ខ្ញុំ។
ខ្ញុំគិតថា ដំណើរការដូចគ្នានៃការធ្វើល្បងល ការទ្រាំទ្រ សេចក្តីសង្ឃឹម និងសេចក្តីអំណរ អាចកើតមាន នៅពេលដែលការឈឺចាប់ ដែលមិនមែនជាការឈឺចាប់ខាងរាងកាយ ប៉ុន្តែការសង្ស័យខាងផ្លូវចិត្ត។«យើងមានអំណរក្នុងគ្រាដែលពេញទៅដោយការសង្ស័យរបស់យើង ដោយដឹងថា ការរងទុក្ខលំបាកនៃការសង្ស័យបង្កើតឲ្យមានសេចក្ដីទ្រាំទ្រ ហើយការទ្រាំទ្របង្កើតឲ្យមានការស៊ាំថ្នឹក ហើយការស៊ាំថ្នឹកបង្កើតឲ្យមានក្ដីសង្ឃឹម»។ នោះជាមូលដ្ឋាននៃសេចក្តីអំណររបស់យើង។
ខ្ញុំនឹងឆ្លើយសំណួររបស់ប្អូនប្រុស វុធ ថានោះហើយគឺជាមូលដ្ឋាននៃសេចក្ដីអំណរយ៉ាងជ្រាលជ្រៅ។ តើខ្ញុំអាចទទួលបាននូវសេចក្ដីអំណរយ៉ាងជ្រាលជ្រៅក្នុងគ្រាទាំងនេះបានទេ?ចម្លើយរបស់ខ្ញុំគឺ បាទបាន។
ការស្ងប់ចិត្តដ៏ចម្លែក
តាមពិត គាត់បានលើកឡើងថា ការសង្ស័យប្រភេទនេះកើតម្ដងហើយម្ដងទៀតទៅតាមរដូវកាល។ ប្រសិនបើការនោះគឺជាការពិត គ្រប់រដូវកាលនៃការសង្ស័យព្រមទាំងជ័យជម្នះនៅម្ខាងទៀតអាចនាំមកនូវការយល់ដឹងយ៉ាងច្បាស់ថា ព្រះជាម្ចាស់គឺស្មោះត្រង់។ ទ្រង់នឹងឱបខ្ញុំយ៉ាងជាប់។ ក្នុងន័យមួយទៀត ខ្ញុំអាចសើចចំពោះការឈ្លានពានទាំងនេះមកលើសេចក្ដីសុខសាន្ដរបស់ខ្ញុំបាន។ ខ្ញុំអាចចំអកឲ្យពពុះទឹក និងរលកនៅលើផ្ទៃទឹកខាងលើ ខ្ញុំរីករាយនឹងភាពស្ងប់ចិត្តដ៏ចម្លែកដោយសារការរក្សាព្រះបន្ទូលសន្យារបស់ព្រះគ្រីស្ទក្នុងជម្រៅទឹកជ្រៅនៃព្រលឹងខ្ញុំ។
ដូច្នេះ បាទ ប្អូនប្រុស វុធ ប្អូនអាចសង្ឃឹមថា នឹងមានសេចក្តីអំណរដ៏ជ្រាលជ្រៅនៅក្នុងព្រះជាម្ចាស់នៅក្នុងរដូវកាលនៃការសង្ស័យដែលកើតឡើងដដែលៗទាំងនេះ។

«ជម្រាបសួរលោកគ្រូ តើអាចទេដែលយើងជឿលើព្រះគម្ពីរទាំងមូលនៅក្នុងខួរក្បាលរបស់យើង និងជឿលើគ្រប់ចំណុចនៃសេចក្ដីពិតខាងឯជំនឿគ្រីស្ទបរិស័…

ប្រសិនបើព្រះជាម្ចាស់មិនបានប្រោសព្រះគ្រីស្ទឲ្យបានមានព្រះជន្មរស់ឡើងវិញ នោះដំណឹងល្អរបស់យើងគឺជាការឥតអំពើ ជំនឿរបស់យើងគឺជាការឥតអំពើ ដែលនេះមានន័យថា យើងកំពុងតែប្រកាសដំណឹងក្លែងក្លាយ។ បើដូច្នោះមែន នោះយើងគួរតែស៊ីផឹក ហើយអរសប្បាយចុះ ដ្បិតថ្ងៃស្អែកយើងនឹងស្លាប់។

មូលហេតុ គឺមិនមែនជាការខ្វះការអប់រំនោះទេ ប៉ុន្តែជាសេចក្ដីបង្គាប់នៃការបង្កើតរបស់ព្រះជាម្ចាស់។

Why was Jesus baptized?

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។