I Will Die Young—How Can I Fight for Hope?
/
សំណួរថ្ងៃនេះ បានមកពីប្រិយមិត្តអ្នកស្ដាប់ម្នាក់ឈ្មោះ ម៉េង។ «ជម្រាបសួរលោកគ្រូ!យោងទៅតាមការធ្វើរោគវិនិច្ឆ័យខាងផ្នែកវេជ្ជសាស្ត្រនាពេលថ្មីៗនេះ ហើយដោយយោងតាមស្ថានភាពនៃជីវិតរបស់ខ្ញុំលទ្ធភាពដែលខ្ញុំអាចនឹងរស់បានដល់វ័យពាក់កណ្ដាលគឺពិតជាស្ដួចស្ដើងណាស់។
«ខ្ញុំមានវ័យ២០ឆ្នាំក្រាស់ហើយ ប្អូនប្រុសរបស់ខ្ញុំបានស្លាប់នៅអាយុ១៨ឆ្នាំ។ ការរំពឹងទុកជាមុននេះបានបណ្ដាលឲ្យខ្ញុំឈានចូលទៅក្នុងចម្បាំងនៃការទុកចិត្តលើព្រះជាម្ចាស់ និងការតយុទ្ធជាមួយជំងឺបាក់ទឹកចិត្ត។ ខ្ញុំយល់ថា ព្រះជាម្ចាស់មានអធិបតេយ្យភាព ហើយខ្ញុំគ្មានសិទ្ធិក្នុងការសួរថា ហេតុអ្វីបានជាទ្រង់បង្កើតខ្ញុំមកបែបនេះនោះទេ។ ខ្ញុំកំពុងទន្ទឹងរង់ចាំក្នុងការបង្កើតដ៏ល្អឥតខ្ចោះនោះ ប៉ុន្តែកំឡុងពេលរង់ចាំការនោះមកដល់ តើខ្ញុំអាចរស់នៅពេញមួយជីវិតដោយអាកប្បកិរិយាពេញដោយការលើកទឹកចិត្ត ដែលនោះជាការថ្វាយសិរីល្អដល់ព្រះបានដោយរបៀបណា? តើខ្ញុំអាចទប់ស្កាត់ការរំពឹងទុកជាមុននៃការស្លាប់មុនកំណត់ និងពីការនាំខ្ញុំឲ្យណាយចិត្តចំពោះព្រះអម្ចាស់ដែលមានអធិបតេយ្យភាពបានដោយរបៀបណា?
ការឆ្លើយតបរបស់ខ្ញុំចំពោះសំណួរប្អូនប្រុស ម៉េង គឺជាការគោរពដ៏គួរឲ្យសរសើរ។ អ្វីដែលខ្ញុំចង់មានន័យគឺថា គ្រប់ពេលដែលខ្ញុំឈរនៅចំពោះមុខនរណាម្នាក់—ហើយក្នុងនាមជាគ្រូគង្វាលម្នាក់ ខ្ញុំកំពុងមានវត្តមាននៅចំពោះមុខមនុស្សជាច្រើន—ដែលបានប្រាប់ថា ជីវិតរបស់គេនឹងត្រូវស្លាប់ឆាប់ៗ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងឈរនៅកន្លែងដ៏ពិសិដ្ឋ។ ខ្ញុំមានអារម្មណ៍ថា ដូចជាភាពអស់កល្បជានិច្ចបានឈានចូលមកនៅខណៈនោះ និងនៅកន្លែងនោះផងដែរ។
ដូច្នេះ ប្អូនប្រុស ម៉េង អើយ!សូមដឹងថា ខ្ញុំចង់ឆ្លើយតបទៅសំណួររបស់ប្អូនដោយយល់ពីទម្ងន់នៃការពិត ដែលប្អូនប្រុសបានបាត់បង់ប្អូនប្រុសម្នាក់នៅវ័យ១៨ឆ្នាំ ហើយប្អូនផ្ទាល់នឹងត្រូវបាត់បង់ជីវិតក្នុងពេលយ៉ាងខ្លី មិនអាចសូម្បីតែឈានចូលដល់វ័យកណ្ដាល។ ខ្ញុំមិនគិតថា វាជារឿងតូចតាចនោះឡើយ។
ទោះជាយ៉ាងណាក្ដី រឿងដំបូងគេដែលខ្ញុំចង់ធ្វើនោះគឺ ធ្វើការឆ្លើយតបចំពោះប្រយោគរបស់ប្អូនប្រុសទៅវិញថា ប្អូនប្រុសគ្មានសិទ្ធិក្នុងការសួរព្រះជាម្ចាស់ថា ហេតុអ្វីបានទ្រង់បង្កើតប្អូនប្រុសបែបនេះទៅវិញ។ ខ្ញុំដឹងថា នោះគឺជាសម្រង់សម្ដីផ្ទាល់ពីកណ្ឌគម្ពីររ៉ូម ៩:២០-២១។ ប្អូនប្រុសពិតជាម្នាក់ដែលស្គាល់ព្រះគម្ពីរមែន។ ខ្ញុំអាចប្រាប់បានថា ប្អូនប្រុសបានអានខគម្ពីរទាំងនេះរួចហើយ។ នេះជាអ្វីដែលកណ្ឌគម្ពីរ រ៉ូម ៩:២០-២១ បានចែង៖
«ប៉ុន្តែ ឱមនុស្សអើយ តើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ តើរបស់ដែលជាងស្មូនបានសូនធ្វើហើយ និងនិយាយទៅជាងនោះថា ហេតុអ្វីបានជាសូនធ្វើអញដូច្នេះឬអី[នោះគឺជាសម្រង់សម្ដីដែលប្អូនប្រុស ម៉េង កំពុងតែសំដៅទៅលើ]។ តើជាងស្មូនគ្មានអំណាចលើដីឥដ្ឋ និងយកដុំដីដដែលធ្វើជាវត្ថុ១សំរាប់ការដ៏ប្រសើរ ហើយ១ទៀតសំរាប់ការមិនប្រសើរទេឬអី»។
ដូច្នេះ ប្អូនប្រុស ម៉េង គឺកំពុងសំដៅទៅលើការឆ្ងល់ថា «ជាការល្អ ខ្ញុំគួរតែបិទមាត់ប្រសើរជាង ដោយសារសាវ័ក ប៉ុល បានបន្ទោសដល់មនុស្សណាដែលបានសួរថា "ហេតុអ្វីបានជាទ្រង់បង្កើតខ្ញុំមកបែបនេះទៅវិញ?"»
ទោះបីជាយ៉ាងណាក្ដី ខ្ញុំគិតថា អ្វីដែលសាវ័ក ប៉ុល កំពុងបដិសេធនៅត្រង់នេះ មិនមែនជាសំណើដោយបន្ទាបខ្លួននោះទេ ប៉ុន្តែសម្រាប់ជាការយល់ដឹងអមដោយការពេញចិត្តក្នុងការទទួលយកចម្លើយរបស់ព្រះជាម្ចាស់ ជាជាងសំណួរមួយដែលមានការទាស់ប្រឆាំង៖ «ហេតុអ្វីបានជាទ្រង់បង្កើតខ្ញុំមកបែបនេះទៅវិញ!» ការនេះមកជាមួយគ្នានឹងការមិនពេញចិត្តដោយក្រអឺតក្រទមក្នុងការទទួលយកចម្លើយរបស់ព្រះជាម្ចាស់។
ការសន្មតរបស់ខ្ញុំគឺប៉ុន្មានឆ្នាំនេះ សម្រាប់ប្អូនប្រុស ម៉េង ព្រះជាម្ចាស់នឹងប្រទានចម្លើយមួយចំនួនដ៏មានតម្លៃចំពោះពាក្យ«ហេតុអ្វី»។ វាមិនខុសទេក្នុងការបន្ទាបខ្លួនសួរព្រះជាម្ចាស់នូវសំណួរទាំងនោះ ហើយអមនឹងសំណើជាមួយនឹងការពេញចិត្តក្នុងការយល់ស្របនឹងចម្លើយរបស់ទ្រង់ដោយថា «មែន»។
ប្អូនប្រុសបានបង្ហាញអំពីបំណងប្រាថ្នាពីរយ៉ាងនៅក្នុងសំណួររបស់ប្អូន។
១.ប្អូនប្រុសចង់ចំណាយពេលដែលសេសសល់ រស់នៅក្នុងរបៀបមួយដែលអាចថ្វាយសិរីល្អដល់ព្រះជាម្ចាស់។
២.ប្អូនប្រុសមិនចង់មានការណាយចិត្តចំពោះព្រះជាម្ចាស់ នៅក្នុងអធិបតេយ្យភាពរបស់ទ្រង់ក្នុងជីវិតរបស់ប្អូនទេ។
វាជារឿងដ៏អស្ចារ្យមួយដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ទៅកាន់បំណងប្រាថ្នាទាំងពីរនោះ ដែលប្អូនប្រុសបានលើកឡើង—បញ្ហាក្នុងការថ្វាយសិរីល្អដល់ព្រះអម្ចាស់ក្នុងការប្រឈមមុខនឹងសេចក្ដីស្លាប់ និងបញ្ហានៃការមិនណាយចិត្តក្នុងការប្រឈមមុខចំពោះសេចក្ដីស្លាប់។
របៀបដំបូងដែលព្រះជាម្ចាស់មានព្រះបន្ទូលអំពីការថ្វាយសិរីល្អគឺនៅក្នុងកណ្ឌគម្ពីរភីលីព ១:២០។ ខ្ញុំប្រាកដថា ប្អូនបានដឹងអំពីរឿងនេះហើយ ប៉ុន្តែសូមឲ្យគ្រប់ការទាំងអស់គ្រាន់តែជាការរម្លឹកអំពីរបៀបដែលព្រះគ្រីស្ទមានព្រះបន្ទូលដោយក្ដីបារម្ភទៅនឹងការថ្វាយសិរីល្អដល់ទ្រង់អំពីការលើកឡើងរបស់សាវ័ក ប៉ុល នៅទីនេះ៖«តាមសេចក្តីដែលខ្ញុំទន្ទឹងចាំ ហើយសង្ឃឹមអស់ពីចិត្តថា ខ្ញុំមិនត្រូវខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានតម្កើងព្រះគ្រីស្ទក្នុងរូបកាយខ្ញុំវិញ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងពេលឥឡូវនេះចុះ ដូចជាពីដើមរៀងមកដែរ ទោះរស់ឬស្លាប់ក្តី»។ ការទន្ទឹងរង់ចាំរបស់ប្អូន គឺជាការទន្ទឹងរង់ចាំដូចគ្នាតែមួយទៅនឹងការទន្ទឹងរង់ចាំរបស់សាវ័ក ប៉ុល ដែរ ហើយក៏នៅក្នុងស្ថានភាពតែមួយដូចគ្នាទៀតផង។
តើដូចគ្នាដោយរបៀបណា? តើគាត់អាចដេញតាមការនោះដោយរបៀបណា? គាត់បានផ្ដល់ចម្លើយនៅក្នុងកណ្ឌគម្ពីរ ភីលីព ១:២១-២៣៖ «ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសម្រាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកម្រៃវិញ ប៉ុន្តែបើរស់ខាងឯសាច់ឈាម និងនាំឲ្យការខ្ញុំកើតផល នោះខ្ញុំមិនដឹងរើសយកខាងណាទេ ខ្ញុំមានសេចក្តីបណ្តាលទាំងសងខាង ក៏មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ ដែលល្អជាជាងនោះផង»។
ដូច្នេះ សាវ័ក ប៉ុល បានលើកឡើងថា នៅពេលការស្លាប់របស់គាត់ខិតចូលមកដល់ ព្រះគ្រីស្ទនឹងទទួលបានសិរីល្អ ប្រសិនបើគាត់អាចមើលឃើញ និងការភ្លក់បទពិសោធន៍ជាមួយទ្រង់ថា វិសេសជាងជីវិតទៅទៀត។ វាមិនមែនជារឿងចៃដន្យនោះទេ សម្រាប់គ្រីស្ទបរិស័ទដ៏ល្អមួយចំនួន នៅពេលពួកគាត់ខិតចូលទៅជិតចុងបំផុតនៃជីវិតរបស់ខ្លួន ពួកគាត់បានផ្លាស់ប្ដូររាល់ទាំងការផ្ដោតសំខាន់ៗទៅលើការមើលឃើញ និងការភ្លក់បទពិសោធន៍នៃការសរសើរតម្កើងព្រះគ្រីស្ទនៅក្នុងកណ្ឌគម្ពីររបស់ទ្រង់។ តាមពិតទៅ នៅពេលដែលលោកគ្រូ ចន អូវិន បានដឹងថា គាត់កំពុងតែជិតស្លាប់ហើយ គាត់បានចំណាយពេលចុងក្រោយរបស់គាត់សរសេរអំពីសិរីល្អរបស់ព្រះគ្រីស្ទ។
ចំណុចទីពីរ ទាក់ទងនឹងការទន្ទឹងរង់ចាំ ដែលប្អូនមិនបានណាយចិត្តនៅក្នុងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ វាជារឿងគួរឲ្យកត់សម្គាល់ ដែលពិតជាផ្ទុយពីការណាយចិត្តចំពោះព្រះអម្ចាស់ គឺជាការថ្វាយព្រះពរដល់ព្រះអង្គមែនទេ? ខ្ញុំគិតថា ការនោះមានភាពផ្ទុយគ្នា។ ខ្ញុំកំពុងក្លាយជាមនុស្សមានភាពនឿយណាយចិត្ត ឬល្វីងជូរចត់ចំពោះព្រះជាម្ចាស់ ឬក៏ជាម្នាក់ដែលថ្វាយព្រះពរដល់ព្រះអង្គ។ នោះហើយគឺជារបៀបដែលលោក យ៉ូប បានឆ្លើយតបចំពោះការស្លាប់របស់កូនៗទាំងដប់នាក់របស់គាត់។
ពួកគេត្រូវស្លាប់ទាំងវ័យក្មេងនៅចំពោះមុខគាត់តែម្ដង។ ខ្ញុំគិតថា ស្ទើរតែគ្រប់គ្នាដែលបានស្ដាប់ឮហើយនឹងនិយាយថា ពួកគាត់សុខចិត្តស្លាប់ជំនួសវិញ ជាជាងឲ្យកូនទាំងដប់នាក់របស់គាត់ស្លាប់។ ប្រាកដណាស់យើងនឹងធ្វើបែបហ្នឹង។ ដូច្នេះ នេះជាការឆ្លើយតបរបស់លោក យ៉ូប៖
«នោះយ៉ូបក៏ក្រោកឡើងហែកអាវខ្លួន ហើយកោរសក់ រួចផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ ដោយពាក្យថា "ទូលបង្គំបានចេញពីផ្ទៃម្តាយមកដោយខ្លួនទទេ ហើយនឹងត្រឡប់ទៅវិញដោយទទេដែរ ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ [មិនមែននឿយណាយចិត្តទេ]"» (យ៉ូប ១:២០-២១)។
ឥឡូវនេះសូមឈប់បន្តិចសិន ហើយឲ្យការនោះជ្រាបចូលក្នុងចិត្ត—យើងរាល់គ្នាចុះ។ លោក យ៉ូប បាននិយាយថា៖ «សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ»។ គាត់មិនបាននិយាយថា៖ «សូមឲ្យព្រះនាមព្រះយេហូវ៉ាត្រូវបណ្ដាសានោះទេ» ឬ «ឲ្យណាយចិត្តក្នុងព្រះនាមព្រះយេហូវ៉ាឡើយ» ផ្ទុយទៅវិញគាត់បាននិយាយ៖ សូមឲ្យព្រះនាមទ្រង់ទទួលបានព្រះពរ—ទទួលបានការសរសើរតម្កើង បានពោលពាក្យល្អៗដោយការគោរពវិញ។
តើយើងទទួលបានបទពិសោធន៍មកពីព្រះជាម្ចាស់ថា ជាព្រះពរ—ព្រះនាមព្រះយេហូវ៉ាបានព្រះពរ បានពោលពាក្យល្អៗដោយការគោរព បានសរសើរតម្កើង—ជាជាងការណាយចិត្តចំពោះការប្រឈមមុខនឹងការបដិសេធ និងចំពោះសេចក្ដីស្លាប់ បើទោះជាយើងនឹងត្រូវស្លាប់ឆាប់ៗនេះបានដោយរបៀបណា?
សាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ ២កូរិនថូស ៤:១៦ ថា៖ «ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ»។ មានប្រយោគផ្សេងទៀតផ្ទុយពីការណាយចិត្ត។ «យើងមិនណាយចិត្តឡើយ»។ គាត់កំពុងនិយាយត្រូវនឹងស្ថានភាពរបស់ប្អូនប្រុស ម៉េង តែម្ដង។
សាវ័ក ប៉ុល បានដឹងថា ដែលលោកអ្នកអាចមានការណាយចិត្ត៖ «ខ្ញុំឆ្អែតនឹងការទាំងអស់នេះហើយ។ ខ្ញុំបរាជ័យហើយ។ ខ្ញុំមិនអាចយកចិត្តរបស់ខ្ញុំត្រឡប់មកវិញបានទៀតទេ។ ខ្ញុំជាម្នាក់មានចិត្តរឹងរូស និងនឿយណាយ»។ សាវ័ក ប៉ុល បាននិយាយថា៖ «ទេ សូមកុំគិតបែបនោះអី»។ គាត់បានលើកឡើងថា៖
«យើងមិនណាយចិត្តឡើយ ប៉ុន្តែទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ» (២កូរិនថូស ៤:១៦-១៨)។
តាមរយៈរឿងមួយនេះដែលខ្ញុំនឹងប្រាប់អាចជួយដល់ប្អូនប្រុស ម៉េង ក្នុងការបញ្ចប់អត្ថបទនេះ។ វាប្រហែលជាជួយដល់យើងក្នុងការផ្ដោតលើចិត្តរបស់យើងវិញ។
វាជារឿងមួយអំពីលោកគ្រូ ម៉ាហ្សល ហ្សែលីយ៍ (Marshall Shelley)។ ខ្ញុំផ្ទាល់ស្គាល់លោកគ្រូ ម៉ាហ្សល ហ្សែលីយ៍ (Marshall Shelley) តាំងពីមុនយូរហើយ។ ខ្ញុំខាននិយាយជាមួយគាត់ច្រើនឆ្នាំដែរ។ គាត់បានបង្រៀននៅសាលាគម្ពីរ ដែនវ័រ (Denver Seminary)។ ខ្ញុំគិតថា គាត់មានវ័យប្រហាក់ប្រហែលនឹងខ្ញុំ ឬប្រហែលជាបងខ្ញុំមួយ ឬពីរឆ្នាំ។ គាត់បានបាត់បង់កូនម្នាក់នៅឆ្នាំ ១៩៩១ ហើយគាត់បានសរសេររឿងនោះជាអត្ថបទមួយ ហើយបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដី គ្រីស្ទបរិស័ទថ្ងៃនេះ (Christianity Today) កាលនោះគេបានហៅថា «ពីរនាទីមុនភាពអស់កល្បជានិច្ច» (Two Minutes to Eternity)។
នេះគឺជាអ្វីដែលគាត់បាននិយាយ៖ «[គាត់បានដាក់ឈ្មោះឲ្យកូនប្រុសរបស់គាត់ថា ថូប៊ី (Toby)] គាត់បានចូលមកកាន់ពិភពនៃពន្លឺ និងខ្យល់ នៅម៉ោង ៨:២០ នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៩១។ វេជ្ជបណ្ឌិត បាននិយាយថា ទារកនោះបានចាកចេញទៅវិញហើយ «នៅម៉ោង ៨:២២ នាទីយប់»។ ហេតុអ្វីបានជាព្រះជាម្ចាស់បានបង្កើតក្មេងម្នាក់មក ដើម្បីឲ្យរស់បានត្រឹមតែ២នាទីដូច្នេះ?
គាត់បានលើកឡើងថា៖
«ទ្រង់មិនបានធ្វើដូច្នេះទេ។ ទ្រង់មិនបានបង្កើត ថូប៊ី មក ដើម្បីឲ្យរស់បានត្រឹមតែពីរនាទី ឬ ម៉ែនឌី (Mandy) ដើម្បីឲ្យរស់បានត្រឹមតែពីរឆ្នាំនោះទេ។ ទ្រង់មិនបានបង្កើតខ្ញុំមក ដើម្បីឲ្យរស់បានត្រឹមតែ៤០ឆ្នាំទេ ឬថាតើចំនួនប៉ុន្មានឆ្នាំដែលទ្រង់នឹងជ្រើស ដើម្បីពន្យារថ្ងៃនៃអាយុរបស់ខ្ញុំនៅលើពិភពលោកនេះទេ។ ព្រះជាម្ចាស់បានបង្កើត ថូប៊ី មកសម្រាប់ភាពអស់កល្បជានិច្ច។ ទ្រង់បានបង្កើតយើងម្នាក់ៗមកសម្រាប់ភាពអស់កល្បជានិច្ច ជាកន្លែងដែលយើងរាល់គ្នានឹងមានការភ្ញាក់ផ្អើលចំពោះការរកឃើញការត្រាស់ហៅដ៏ពិតប្រាកដរបស់យើងរាល់គ្នា ដែលតែងតែហាក់បីដូចផែនដីនេះមិនអាចឈោងដល់។»
សូមស្ដាប់ពីរបៀបដែលសាវ័ក ប៉ុល ពណ៌នាអំពីជីវិតនាកល្បខាងមុខ៖ «យ៉ាងនោះឯង ទើបឈ្មោះថា គេនឹងប្រមូលទ្រព្យសម្បត្តិទុកជាគោលយ៉ាងល្អសម្រាប់ខ្លួនដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យគេចាប់បានជីវិតអស់កល្បជានិច្ច» (១ធីម៉ូថេ ៦:១៩)។ ម៉្យាងទៀតជីវិតដ៏អស់កល្បខាងមុខ មិនមែនជាសេចក្ដីបញ្ចប់នៃជីវិតដ៏ពិតប្រាកដនោះទេ ផ្ទុយទៅវិញជីវិតនេះ គឺជាសេចក្ដីផ្ដើមនៃជីវិតដ៏ពិតប្រាកដវិញទេតើ។
នោះគឺជាអ្វីដែលគាត់កំពុងនិយាយនៅក្នុងឃ្លាជីវិតដ៏ពិតប្រាកដ។ សាវ័ក ប៉ុល បានពិពណ៌នាថា «ដើម្បីឲ្យទ្រង់បានសម្ដែង ឲ្យអស់ទាំងកល្បខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្តីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ» (អេភេសូរ ២:៧)។ វានឹងរាប់ពីអស់កល្បខាងមុខទៅដល់អស់កល្បខាងមុខមួយទៀត ដើម្បីឲ្យព្រះជាម្ចាស់សម្ដែងរាល់សេចក្ដីសប្បុរសមកយើងរាល់គ្នា ដោយសារតែវាធ្ងន់លើសលប់»។
នេះជាទស្សនៈរបស់គ្រីស្ទបរិស័ទទាំងឡាយ។ នោះគឺជាអ្វីដែលយើងរាល់គ្នាត្រូវមាន—សម្រាប់ខ្ញុំ ប្អូនប្រុស ម៉េង និងយើងរាល់គ្នា។ រឿងរបស់ ថូប៊ី និងជីវិតរបស់សាវ័ក ប៉ុល បានជួយខ្ញុំច្រើនណាស់។ ខ្ញុំសូមអធិដ្ឋានឲ្យប្អូនប្រុស ម៉េង ដើម្បីឲ្យប្អូនមានអារម្មណ៍ល្អប្រសើរឡើងវិញចំពោះសេចក្ដីសប្បុរសដែលធ្ងន់លើសលប់ ដែលនឹងត្រូវចាក់បង្ហូរមកលើជីវិតដ៏អស់កល្បជានិច្ចរបស់ប្អូន។

លោកគ្រូ តើសាវ័ក ប៉ុល ចង់មានន័យដូចម្ដេច នៅពេលដែលគាត់បានបង្គាប់ឲ្យគ្រីស្ទបរិស័ទ«ដើរដោយព្រះវិញ្ញាណ» ឬ«រក្សាជំហានក្នុងព្រះវិញ្ញាណ»? (រ៉ូម…

ព្រះជាម្ចាស់សព្វព្រះទ័យធ្វើការសម្រាប់អស់អ្នកដែលរង់ចាំព្រះអង្គ។ ដូច្នេះ តើយើងរង់ចាំព្រះជាម្ចាស់បានដោយរបៀបណា?…

របៀប៦យ៉ាងសម្រាប់ឪពុកម្ដាយដែលមានកូនរឹងចចេសអាចតយុទ្ធជាមួយបាន ដើម្បីជំនឿ សូមលោកគ្រូចែកចាយលើប្រធានបទទាក់ទងទៅនឹងការដែលមានកូនរឹងច…

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០០១ លោកគ្រូបានអធិប្បាយនៅព្រះវិហារមួយនៅកណ្ឌគម្ពីរ រ៉ូម:៧។ អត្ថបទនោះមានចំណងជើងថា «សារៈសំខាន់នៃការស្គាល់អំពើបាប…

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

Why was Jesus baptized?

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។