How Do We walk by the Spirit?
លោកគ្រូ តើសាវ័ក ប៉ុល ចង់មានន័យដូចម្ដេច នៅពេលដែលគាត់បានបង្គាប់ឲ្យគ្រីស្ទបរិស័ទ«ដើរដោយព្រះវិញ្ញាណ» ឬ«រក្សាជំហានក្នុងព្រះវិញ្ញាណ»? (រ៉ូម…
លោកគ្រូ តើសាវ័ក ប៉ុល ចង់មានន័យដូចម្ដេច នៅពេលដែលគាត់បានបង្គាប់ឲ្យគ្រីស្ទបរិស័ទ«ដើរដោយព្រះវិញ្ញាណ» ឬ«រក្សាជំហានក្នុងព្រះវិញ្ញាណ»? (រ៉ូម ៨:៤, កាឡាទី ៥:១៦,២៥)។ តើសាវ័ក ប៉ុល ចង់មានន័យដូចម្ដេចចំពោះឃ្លាទាំងនោះ?
នៅព្រឹកនេះ ជាទម្លាប់នៃការអានព្រះគម្ពីរដ៏ទៀងទាត់របស់ខ្ញុំ ខ្ញុំបានអានកណ្ឌគម្ពីរកាឡាទីជំពូក៥ ហើយគ្រប់ពេលដែលខ្ញុំអានកណ្ឌគម្ពីរកាឡាទី ៥:១៦-២៥ ខ្ញុំចាប់ផ្ដើមជាប់គាំងម្តងទៀត ដោយការផ្ដុំនៃឃ្លានានាអំពីរបៀបដែលខ្ញុំគួរតែ«រស់នៅដោយព្រះវិញ្ញាណ» ។ នេះជាខគម្ពីរយោងនៃឃ្លាទាំងនោះ៖
ឃ្លាខុសគ្នាទាំង៥ ហើយរាល់ពេលដែលខ្ញុំអានខទាំងនោះ ខ្ញុំនិយាយថា “ឱព្រះអម្ចាស់អើយ ទូលបង្គំចង់ធ្វើការនោះណាស់។ ខ្ញុំចង់ស្គាល់វា ចង់ភ្លក់បទពិសោធន៍ពីការនោះ ដែលថា ការដើរដោយព្រះវិញ្ញាណ ការដឹកនាំដោយព្រះវិញ្ញាណ ការបង្កើតផលផ្លែដោយព្រះវិញ្ញាណ ការរស់នៅដោយព្រះវិញ្ញាណ និងការបន្តដើរដោយព្រះវិញ្ញាណ» មានន័យយ៉ាងដូចម្ដេច? ខ្ញុំគិតថា ចំណុចគន្លឹះគឺត្រូវត្រឡប់ទៅមើលនៅក្នុងកណ្ឌគម្ពីរកាឡាទីជំពូក៣វិញ ពីព្រោះនៅចំណុចនោះយើងទទួលបានការណែនាំអំពីរបៀប ដែលព្រះវិញ្ញាណបានយាងមកឯយើងរាល់គ្នាជាលើកដំបូង និងអំពីរបៀបដែលទ្រង់នៅតែបន្តប្រទានមក។
ដូច្នេះ នៅក្នុងកណ្ឌគម្ពីរកាឡាទី ៣:២ បានចែងថា«តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយបានស្តាប់ ទាំងមានសេចក្តីជំនឿ»? ដូច្នេះ ខគម្ពីរនេះបានប្រាប់លោកអ្នកថា ព្រះវិញ្ញាណបានយាងមកឯលោកអ្នកដោយសារសេចក្តីជំនឿជាលើកដំបូង។ លោកអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធ នៅពេលលោកអ្នកទុកចិត្តលើព្រះគ្រីស្ទ។ ជំនឿនោះបានក្លាយជាប្រព័ន្ធមួយ។ ខ្ញុំគិតថា ព្រះវិញ្ញាណបានបង្កើតប្រព័ន្ធនោះ ហើយលោកអ្នកដែលបានរួបរួមជាមួយនឹងព្រះគ្រីស្ទ ថែមទាំងបានទទួលព្រះវិញ្ញាណបង្ហូរចូលមកលើខ្លួន ដោយសារការរួបរួមរបស់លោកអ្នកជាមួយនឹងព្រះគ្រីស្ទ តាមរយៈសេចក្តីជំនឿផងដែរ។
ហើយបន្ទាប់មក គាត់បានលើកឡើងនៅខ៥ថា៖«ដែលទ្រង់ប្រទានព្រះវិញ្ញាណមកអ្នករាល់គ្នា»—ឥឡូវនេះ យើងអាចនិយាយបានថា មិនមែនជាការទទួលតែនៅពេលអតីតកាលទេ ប៉ុន្តែជាការនៅតែបន្តទទួលបាន—«ដែលទ្រង់ប្រទានព្រះវិញ្ញាណមកអ្នករាល់គ្នា ហើយធ្វើការឫទ្ធិបារមីក្នុងពួកអ្នករាល់គ្នា» — ហើយខ្ញុំគិតថា នោះមិនមែនគ្រាន់តែជា«ទីសម្គាល់ និងការអស្ចារ្យ» នៃការអស្ចារ្យនោះទេ បើទោះបីជាត្រូវបានដកចេញក៏ដោយ។ វាក៏ជាសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ រឿងដែលពិតជាធ្វើឲ្យយើងមានការខកចិត្តនោះ គឺយើងមិនអាចធ្វើឲ្យល្អប្រសើរជាងនេះបាន។ នោះគឺជាព្រះវិញ្ញាណដែលធ្វើការទាំងនោះវិញទេតើ—«ធ្វើដូច្នេះ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយការស្តាប់ដោយសេចក្ដីជំនឿ?»។ យើងបញ្ចប់វាដូចគ្នាទៅនឹងរបៀបដែលយើងបានចាប់ផ្ដើម។
ដូច្នេះ លោកអ្នកបានចាប់ផ្ដើមដោយបានទទួលព្រះវិញ្ញាណតាមរយៈសេចក្ដីជំនឿ។ លោកអ្នកនៅតែបន្តទទួលបានការប្រទានមកនៃព្រះវិញ្ញាណតាមរយៈសេចក្ដីជំនឿ។ ដូច្នេះ ប្រសិនបើមនុស្សម្នាក់សួរថា«ការទាំងនេះស្តាប់ទៅដូចជាអសកម្មណាស់៖ បានដឹកនាំដោយព្រះវិញ្ញាណ បង្កើតផលផ្លែក្នុងព្រះវិញ្ញាណ» ការទាំងនេះគឺបែបដូច្នេះហើយ។ ខ្ញុំចង់មានន័យថា ព្រះវិញ្ញាណជាព្រះ ទ្រង់កំពុងធ្វើការលើយើង និងក្នុងយើង ប៉ុន្តែយើងត្រូវបានត្រាស់ហៅឲ្យធ្វើនោះ គឺដើម្បីស្តាប់បង្គាប់ព្រះជាម្ចាស់។ ខ្ញុំគិតថា ការនោះមានន័យថា ត្រូវស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះ ត្រូវស្តាប់បង្គាប់តាមសេចក្ដីសន្យារបស់ព្រះ ត្រូវស្តាប់បង្គាប់តាមដំណឹងល្អរបស់ព្រះ ហើយជឿលើសេចក្ដីទាំងនោះចុះ។ ហើយតាមរយៈសេចក្ដីជំនឿនោះ ព្រះវិញ្ញាណបរិសុទ្ធយាងមកគង់ជាមួយយើង។
ជាក់ស្ដែង ខ្ញុំគិតថា នេះគឺជារបៀបដែលការនេះមានដំណើរការ។ យ៉ាងហោចណាស់ នេះជារបៀបដែលខ្ញុំព្យាយាមដើរដោយព្រះវិញ្ញាណ ដឹកនាំដោយព្រះវិញ្ញាណ និងបង្កើតផលផ្លែនៃព្រះវិញ្ញាណ។ ផលផ្លែមួយនៃព្រះវិញ្ញាណ—លោកអ្នកអាចធ្វើតាមផលផ្លែនៃព្រះវិញ្ញាណទាំងប្រាំបួននេះ—គឺការអត់ធ្មត់។ ដូច្នេះ ផលផ្លែនៃព្រះវិញ្ញាណគឺការអត់ធ្មត់។ នៅពេលដែលព្រះ វិញ្ញាណបរិសុទ្ធកំពុងដឹកនាំខ្ញុំ ព្រមទាំងកំពុង បង្កើតផលផ្លែនៅក្នុងជីវិតរបស់ខ្ញុំ ពេលនោះ ហើយដែលខ្ញុំកំពុងតែបោះជំហានជាមួយនឹង ព្រះវិញ្ញាណបរិសុទ្ធ គឺការនោះធ្វើឲ្យខ្ញុំមានភាពអត់ធ្មត់។
ឥឡូវនេះ តើអ្វីដែលធ្វើឲ្យលោកអ្នកមិនមានការអត់ធ្មត់? មានការខ្លះចូលមកក្នុងជីវិតរបស់លោកអ្នក ហើយឆ្លងកាត់ឆន្ទៈរបស់លោកអ្នក។ មានគម្រោងខ្លះមិនបានទៅតាមអ្វីដែលលោកអ្នកចង់បានទេ។ លោកអ្នកទទួលបានការបង្អាក់ទឹកចិត្ត។ មាននរណាម្នាក់និយាយអ្វីមួយពីលោកអ្នក។ លោកអ្នកមានបំណងចង់ទៅកន្លែងណាមួយ ប៉ុន្តែចរាចរណ៍កកស្ទះ ហើយភាពមិនសប្បាយចិត្ត ឬកំហឹងនេះ ឬការខកចិត្តនោះបានកើនឡើងនៅក្នុងចិត្តរបស់លោកអ្នក។ វាជាការបង្ហាញអំពីភាពមិនចេះអត់ធ្មត់។ ដូច្នេះ តើគួរធ្វើអ្វីនៅចំណុចនេះ? លោកអ្នកត្រូវតែមានការទុកចិត្ត លោកអ្នកត្រូវតែជឿ។ លោកអ្នកត្រូវតែស្ដាប់រឿងអ្វីមួយដោយសេចក្ដីជំនឿ។ ហើយមានសេចក្ដីសន្យាជាច្រើន ដែលទាក់ទងទៅនឹងការអត់ធ្មត់នេះ៖
«តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ» (រ៉ូម ៨:២៨)។ សូមនឹកចាំអំពីដំណើររឿងរបស់លោក យ៉ូសែប និងរបៀបដែលគាត់មានការខកចិត្តយ៉ាងខ្លាំង ហើយគាត់មិនចង់អត់ធ្មត់ចំពោះរឿងរ៉ាវទាំងដប់បីឆ្នាំនោះទេ ដែលវាហាក់បីដូចជាអាក្រក់ខ្លាំងណាស់សម្រាប់គាត់។ ហើយព្រះជាម្ចាស់កំពុងដឹកនាំគាត់ទៅកាន់តំណែងជាអ្នកគ្រប់គ្រងស្រុកអេស៊ីព្ទបន្ទាប់ពីស្ដេច ដើម្បីជួយសង្គ្រោះប្រជាជាតិមួយ(លោកុប្បត្ដិ ៣៧-៥០)។ លោកអ្នកត្រូវរម្លឹកខ្លួនលោកអ្នកថា៖ ព្រះជាម្ចាស់មានពេញដោយអធិបតេយ្យភាព។ ព្រះជាម្ចាស់មានពេញដោយព្រះប្រាជ្ញា ព្រះជាម្ចាស់គឺល្អណាស់។ ព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងរាល់ទាំងចរាចរណ៍។ ព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងលើការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍។ ព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងទទួលខុសត្រូវចំពោះអ្វីដែលមនុស្សនិយាយអំពីលោកអ្នក ឬនិយាយទៅកាន់លោកអ្នក។ ដូច្នេះ លោកអ្នកត្រូវទុកចិត្តលើទ្រង់។ ហើយដោយការប្រព្រឹត្តដោយសេចក្តីជំនឿ លោកអ្នកនិយាយបានថា«ឱព្រះជាម្ចាស់អើយ ទូលបង្គំទុកចិត្តលើទ្រង់។ ទូលបង្គំជឿលើទ្រង់ហើយ។ ទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ ដើម្បីសុគតជំនួសទូលបង្គំ។ ទ្រង់បានទិញលោះសេចក្ដីសន្យានេះសម្រាប់ទូលបង្គំ ឥឡូវនេះទូលបង្គំជឿទុកចិត្តលើទ្រង់ហើយ»។
នៅកំឡុងពេលកំពុងសម្រាកដោយសេចក្តីជំនឿនោះ ព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការ។ នេះគឺជាកិច្ចការដែលកំពុងធ្វើនៅក្នុង និងតាមរយៈសេចក្តីជំនឿ។ ដូច្នេះ ការសម្រាកដោយសេចក្តីជំនឿពេលកំពុងស្ទះ គឺជាផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធ។
ខ្ញុំបានសួរខ្លួនឯងមួយសំណួរទៀតនៅព្រឹកនេះ។ ខ្ញុំបានសួរថា«ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើក្នុងរបៀបនេះ? ហេតុអ្វីបានជាទ្រង់ភ្ជាប់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងបន្តប្រទានមកនូវព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការទុកចិត្តរបស់ខ្ញុំនៅក្នុងព្រះគ្រីស្ទ ព្រមទាំងដំណឹងល្អ និងសេចក្ដីសន្យារបស់ទ្រង់?»។
ខ្ញុំគិតថា បើយោងទៅតាមកណ្ឌគម្ពីរយ៉ូហានជំពូក១៦ ចម្លើយនោះគឺព្រះវិញ្ញាណបរិសុទ្ធបានប្រទានមក ដើម្បីតម្កើងដល់ព្រះគ្រីស្ទ។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖«ខ្ញុំនឹងចាត់ទ្រង់ឲ្យទៅ ហើយទ្រង់នឹងតម្កើងដល់ខ្ញុំ»។ ក្រៅតែព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុង និងតាមរយៈសេចក្ដីជំនឿរបស់យើងនៅក្នុងព្រះគ្រីស្ទ តើព្រះវិញ្ញាណបរិសុទ្ធតម្កើងដល់ព្រះគ្រីស្ទបានដោយរបៀបណា? ព្រះគ្រីស្ទបានធ្វើកិច្ចការមួយសម្រាប់យើងរាល់គ្នា។ ទ្រង់បានសុគត ហើយទ្រង់បានមានព្រះជន្មរស់ឡើងវិញ។ ទ្រង់មានព្រះបន្ទូលថា«ដ្បិតយើងនៅជាមួយនឹងឯង» ហើយទ្រង់ធ្វើការសន្យាជាមួយយើងថា៖ យើងនឹងជួយឯង យើងនឹងចម្រើនកម្លាំងដល់ឯង(អេសាយ ៤១:១០)។ ហើយការទុកចិត្តលើទ្រង់នោះ ព្រះវិញ្ញាណបរិសុទ្ធនឹងប្រទានសេចក្ដីសុខសាន្ដមកយើងរាល់គ្នា ដូច្នេះ ព្រះគ្រីស្ទទទួលបានការលើកតម្កើង។ ព្រះគ្រីស្ទទទួលបានការថ្វាយសិរីល្អ ដោយសារតែយើងកំពុងតែទុកចិត្តលើសេចក្ដីសន្យារបស់ព្រះគ្រីស្ទ។
ដូច្នេះ នៅព្រឹកនេះរឿងរ៉ាវទាំងអស់មិនមែនជារឿងថ្មីទេសម្រាប់ខ្ញុំ។ ខ្ញុំបានសរសេរទុកនូវរាល់ព្រះគុណទាំងពេលអនាគត និងនៅកន្លែងផ្សេងទៀត ប៉ុន្តែគ្រប់ពេលដែលខ្ញុំអានមកដល់ចំណុចនេះ ហាក់បីដូចជាព្រះជាម្ចាស់បានលាងសម្អាតខ្ញុំម្ដងហើយម្ដងទៀតជាមួយនឹងសំណួរ៖«តើនេះឯងកំពុងតែធ្វើអី? តើឯងបានរស់នៅដោយព្រះវិញ្ញាណហើយឬនៅ? តើឯងកំពុងតែបង្កើតផលផ្លែនៃព្រះវិញ្ញាណមែនទេ? តើឯងបានរក្សាជំហានក្នុងព្រះវិញ្ញាណដែរឬទេ?» ហើយខ្ញុំត្រូវតែឈប់បន្តិចសិនដោយពោលថា«ឱព្រះអង្គម្ចាស់អើយ! ទូលបង្គំអាចធ្វើបានប្រសើរជាមុនច្រើន។ ទូលបង្គំចង់រីករាយក្នុងការប្រកបជាមួយនឹងទ្រង់ នៅក្រោមការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ»។

ព្រះជាម្ចាស់សព្វព្រះទ័យធ្វើការសម្រាប់អស់អ្នកដែលរង់ចាំព្រះអង្គ។ ដូច្នេះ តើយើងរង់ចាំព្រះជាម្ចាស់បានដោយរបៀបណា?…

«តែខ្ញុំប្រាប់ថា ចូរដើរក្នុងព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមទេ» (កាឡាទី ៥:១៦)

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០០១ លោកគ្រូបានអធិប្បាយនៅព្រះវិហារមួយនៅកណ្ឌគម្ពីរ រ៉ូម:៧។ អត្ថបទនោះមានចំណងជើងថា «សារៈសំខាន់នៃការស្គាល់អំពើបាប…

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

Why was Jesus baptized?

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។