Battling Envy
ប្អូនស្រី ដាលីស បានសរសេរមកយើង ដើម្បីសួរថា«លោកគ្រូ តើនាង ខ្ញុំត្រូវដោះស្រាយយ៉ាងណាចំពោះការច្រណែនឈ្នានីស និងការប្រច័ណ្ឌ ដែលកំពុងលេបត្របាក់នាងខ្ញុំទៅហើយនោះ…

https://www.youtube.com/watch?v=vQbxIBvTxmk&list=PLZzciR6P_ho5UTrVZPmqwzCEhbTdAJwc4&index=25
ប្អូនស្រី ដាលីស បានសរសេរមកយើង ដើម្បីសួរថា «លោកគ្រូ តើនាង ខ្ញុំត្រូវដោះស្រាយយ៉ាងណាចំពោះការច្រណែនឈ្នានីស និងការប្រច័ណ្ឌ ដែលកំពុងលេបត្របាក់នាងខ្ញុំទៅហើយនោះ?» ដ្បិតការច្រណែនឈ្នានីស និងការប្រច័ណ្ឌ គឺជាប្រធានបទដែលដាក់នៅលើតុពីរខុសពីគ្នា។ ប្រហែល ជាយើងឆ្លើយវាជាពីរប្រធានបទខុសគ្នា ហើយយើងលើកយកការប្រច័ណ្ឌ មកនិយាយនៅពេលក្រោយទៀត។ លោកគ្រូ យើងនឹងចាប់ផ្តើមនិយាយ ពីការច្រណែនឈ្នានីសទៅមុន តើលោកគ្រូនឹងឆ្លើយតបយ៉ាងណាទៅនឹង ប្អូនស្រី ដាលីស?
វាមិនខុសទេ ក្នុងការប្រាថ្នាចង់បានរបស់អ្វីមួយដែលលោកអ្នកមិនមាន។ យើងតែងតែគិតអំពីការច្រណែនក្នុងរបៀបនោះ។ ខ្ញុំចង់បានរបស់នោះ—ជារបស់ដែលបុគ្គលម្នាក់នោះមាន។ តាមពិតទៅ យើងនឹងមិនសូម្បី តែអធិស្ឋានផង ប្រសិនបើយើងមិនចង់បានរបស់អ្វីមួយដែលយើងមិនមាន។ នោះគឺជាសេចក្តីអធិស្ឋានសុំ។ តាមពិតទៅ ខ្ញុំចង់និយាយថា គ្រប់ជីវិតទាំងអស់គឺត្រូវអរព្រះគុណចំពោះអ្វីដែលព្រះជាម្ចាស់បានប្រទានមកយើង ឬ អរគុណសម្រាប់ការប្រាថ្នាសម្រាប់អ្វីមួយដែលទំនងអាចជាការល្អសម្រាប់យើង។ ដូច្នេះសំណួរសួរថា តើអ្វីដែលធ្វើឲ្យការច្រណែនត្រឡប់ទៅជាការអាក្រក់?
តើអ្វីដែលធ្វើឲ្យការចង់បានរបស់អ្វីមួយត្រឡប់ទៅជាការអាក្រក់?
«កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងមនុស្សកោងកាចដែរ» (សុភាសិត ២៤:១៩)។ វាហាក់បីដូចជាមនុស្សកំពុងសម្លឹងមើលទៅអស់អ្នកដែលកំពុងតែចម្រុងចម្រើន នៅក្នុងអំពើខុសឆ្គងរបស់ពួកគេ។ ពួកគេមានរបស់របរជាច្រើន ហើយពួកគេតែងតែមានអារម្មណ៍ច្រណែននឹងអ្នកដទៃ។ ឬអាចពិចារណានូវចំណុច ដូចខាងក្រោមនេះផងដែរ៖
សុភាសិត ១៤:៣០ «ឯជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រំងាប់ តែចិត្តច្រណែនជាសេចក្តីពុករលួយដល់ឆ្អឹងវិញ»
ម៉ាថាយ ២៧:១៨ «ដ្បិតលោកបានជ្រាបថា គេបញ្ជូនទ្រង់ (ព្រះយេស៊ូវ) ដោយចិត្តឈ្នានីសទេ» ដូច្នេះ ការច្រណែនគឺជារឿងដ៏អាក្រក់។ វាបានបណ្តាលឲ្យមានការធ្វើគុតព្រះរាជបុត្រានៃព្រះ។ នោះជាហេតុផលនៅពីក្រោយការបំផ្លាញព្រះយេស៊ូវ។
រ៉ូម ១:២៨ «ហើយដោយព្រោះ (គេមិនចូលចិត្តនឹងស្គាល់ដល់ព្រះសោះ) បានជាទ្រង់ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញ ពួកគេមានពេញទៅដោយសេចក្តីឈ្នានីស ការកាប់សម្លាប់ ការឈ្លោះប្រកែក»។
វាដូចគ្នាទៅនឹងកណ្ឌគម្ពីរ ១ពេត្រុស ២:១៖ «ដូច្នេះ ដែលអ្នករាល់គ្នាបានលះបង់ចោលអស់ទាំងសេចក្តីគំរក់ និងកិច្ចកលទាំងប៉ុន្មាន ព្រមទាំងពុតមាយា ចិត្តច្រើន ហើយពាក្យនិយាយដើមគេទាំងអស់ចេញ»។
ការរសាប់រសល់ និងការថ្នាំងថ្នាក់ចិត្ត ច្បាស់ណាស់នេះគឺជាសំណួរដ៏ល្អមួយ។ យើងរាល់គ្នាមិនចង់ត្រូវលេប ត្របាក់ដោយអ្វី ដែលបានឆ្កាងព្រះរាជបុត្រានៃព្រះទេ ហើយអ្វីទាំងអស់នោះ ត្រូវបានចងភ្ជាប់នឹងការលាក់ពុត និងការបោកបញ្ឆោត ការបង្កាច់បង្ខូច និងការច្រណែនឈ្នានីសផងដែរ។ ដូច្នេះ នៅពេលដែលខ្ញុំព្យាយាមស្វែងយល់ពីខ្លឹមសាររបស់វា និងពីរបៀបដោះស្រាយវា វាហាក់បីដូចជាខគម្ពីរទាំងនោះ មានតម្រុយខ្លះនៅក្នុងនោះ។ ការច្រណែនឈ្នានីសហាក់បីដូចជាកើតចេញពីចិត្តដែលរសាប់រសល់ ដែលរកមិនឃើញការស្កប់ចិត្តក្នុងព្រះជាម្ចាស់។ យើងកំពុងតែប្រាថ្នាចង់បានយ៉ាងខ្លាំង ហើយយើងកំពុងតែស្រវាស្រទេញ ទ្រង់មិនបានបំពេញចិត្តយើងនោះទេ។ ចង់បានវា។ យើងឈឺចាប់ចំពោះអ្វីដែលអ្នកដទៃមានដោយសារព្រះជាម្ចាស់ទ្រង់មិនបានបំពេញចិត្តយើងនោះទេ។
«ការច្រណែនឈ្នានីសហាក់បីដូចជាកើតចេញពីចិត្តដែលរសាប់រសល់ ដែលរកមិនឃើញការស្កប់ចិត្តក្នុងព្រះជាម្ចាស់»។ ដូច្នេះ ការច្រណែនឈ្នានីសគឺជាការប្រាថ្នាចង់បានអ្វីមួយ-អំណោយអ្វីមួយ ឬសមត្ថភាពអ្វីមួយ ឬរូបរាងខាងក្រៅ ឬរបស់អ្វីដែលអ្នកដទៃមាន-ជាមួយនឹងអារម្មណ៍មួយក្នុងចំណោមអារម្មណ៍ពីរដែលធ្វើឲ្យវាជាការអាក្រក់។ ទាំងការដែលលោកអ្នកមានការអាក់អន់ចិត្តនឹងការដែលគេមាន ហើយលោកអ្នកមិនមាន ដូច្នោះហើយបានជាវារំខានចិត្តលោកអ្នកមិនគ្រាន់តែថាលោកអ្នកចង់បានវាទេ ប៉ុន្តែដែលគេមាន ហើយលោកអ្នកមិនមានវិញ។ ហើយនោះមិនមែនជាការស្រឡាញ់ទេ។ ពេលដែលយើងមានចិត្តទោមនស្ស ដែលអ្នកផ្សេងមានអ្វីមួយហើយយើងមិនមាន ហើយវាធ្វើឲ្យរំខានចិត្តយើង និងមានសេចក្តីកំហឹង នោះយើងដឹងថា ការគ្មានសេចក្តីស្រឡាញ់បានឆក់យកព្រលឹងរបស់យើងហើយ។ ឬយើងមានអារម្មណ៍មិនស្កប់ចិត្ត-មិនត្រឹមតែថ្នាំងថ្នាក់ចិត្តនឹងអ្វីដែលពួកគេមានវាទេ ប៉ុន្តែជាការទោមនស្សនៅក្នុងព្រលឹងរបស់យើងផ្ទាល់ ដែលធ្វើឲ្យយើងមិនទុកចិត្តលើព្រះជាម្ចាស់ ឬខឹងនឹងទ្រង់៖ ហេតុអ្វីបានជាទ្រង់មិនប្រទានការនោះឲ្យទូលបង្គំ? ហេតុអ្វីបានជាពួកគេមាន ហើយទូលបង្គំមិនមានទៅវិញ? ហេតុអ្វីបានជាទ្រង់រារាំងការនេះពីទូលបង្គំ?
ខ្ញុំដឹងថា កាលខ្ញុំនៅវ័យជំទង់តាមការពិតនោះ ខ្ញុំមិនអាចនិយាយនៅមុខក្រុមមនុស្សមួយបានទេ ដែលការនោះបានចូលមកជិតខ្ញុំបំផុតក្នុងការធ្វើឲ្យខ្ញុំមានចិត្តច្រណែន។ ខ្ញុំអាចឃើញមនុស្សទាំងនោះ អាចនិយាយបានយ៉ាងងាយនៅមុខក្រុមមនុស្ស។ ហើយខ្ញុំមិនអាចធ្វើបានទេ។
រហូតមកដល់សព្វថ្ងៃនេះ តាមការពិតនោះគឺខ្ញុំអានយឺតណាស់-ខ្ញុំត្រូវតែត្រឡប់ទៅរកព្រះដោយឥតឈប់ឈរ ហើយនិយាយថា "ព្រះអម្ចាស់ អើយ! ទូលបង្គំគួរតែអាចសម្រេចបានច្រើនទៀត ទូលបង្គំគិតថា ប្រសិនបើទ្រង់គ្រាន់តែបានផ្តល់ឲ្យទូលបង្គំនូវសមត្ថភាពក្នុងការអានលឿនដូចដែលលោក តូនី រ៉េនខីយ៍ (Tony Reinke) អាចអានបានដែរ។ ហើយលោកអ្នកពិតជាត្រូវពិនិត្យមើលរឿងទាំងនេះម្តងហើយម្តងទៀត ទាំងដាក់វាចុះ ដោយពោលថា «ឱព្រះអម្ចាស់អើយ!ទូលបង្គំទុកចិត្តលើទ្រង់ ដ្បិតព្រះអង្គល្អណាស់»។
ដូច្នេះ ខ្ញុំគិតថា ដំណោះស្រាយបានមកពីកណ្ឌគម្ពីរ ភីលីព ៤:១១-១២៖ «ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យមានសេចក្តីសន្តោសក្នុងសណ្ឋានគ្រប់យ៉ាង ខ្ញុំធ្លាប់ទ្រាំឲ្យមានសេចក្តីចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្តីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមាន ទាំងខ្វះ ក្នុងសារពើទាំងអស់ហើយខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ ប៉ុន្តែដែលអ្នករាល់គ្នាបានជួយដល់សេចក្តីកម្សត់របស់ខ្ញុំ នោះប្រពៃហើយ»។ ដូច្នេះ លោកអ្នកមានគ្រប់គ្រាន់ «ហើយទាំងឃ្លាន»—ឥឡូវនេះលោកអ្នកអាចផ្តើមមានអារម្មណ៍ថាច្រណែន។ «ពួកគេមានច្រើនជាង ខ្ញុំចង់បានច្រើនជាងហ្នឹងទៀត។ ខ្ញុំមិនមានគ្រប់គ្រាន់ទេ តែពួកគេមានយ៉ាងបរិបូរណ៍»។
ហើយសាវ័ក ប៉ុល បានលើកឡើងថា មានអាថ៌កំបាំងចំពោះការទុកចិត្តលើសេចក្តីល្អរបស់ព្រះជាម្ចាស់ ដែលបានធ្វើឲ្យលោកអ្នកមានអារម្មណ៍ស្កប់ស្កល់នៅក្នុងអ្វីដែលលោកអ្នកមាន។ ដូច្នេះ ខ្ញុំគិតថា គន្លឹះនោះគឺការទុកចិត្តទ្រង់ចំពោះអ្វីដែលទ្រង់បានប្រទានមកយើង ហើយគ្រាន់តែទូលសុំអ្វីដែលថ្វាយសិរីល្អដល់ព្រះជាម្ចាស់ បន្ទាប់មកចេះស្កប់ចិត្តនឹងអ្វីដែលព្រះជាម្ចាស់ប្រទានមកយើង។

/

លោកគ្រូ តើសាវ័ក ប៉ុល ចង់មានន័យដូចម្ដេច នៅពេលដែលគាត់បានបង្គាប់ឲ្យគ្រីស្ទបរិស័ទ«ដើរដោយព្រះវិញ្ញាណ» ឬ«រក្សាជំហានក្នុងព្រះវិញ្ញាណ»? (រ៉ូម…

ព្រះជាម្ចាស់សព្វព្រះទ័យធ្វើការសម្រាប់អស់អ្នកដែលរង់ចាំព្រះអង្គ។ ដូច្នេះ តើយើងរង់ចាំព្រះជាម្ចាស់បានដោយរបៀបណា?…

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០០១ លោកគ្រូបានអធិប្បាយនៅព្រះវិហារមួយនៅកណ្ឌគម្ពីរ រ៉ូម:៧។ អត្ថបទនោះមានចំណងជើងថា «សារៈសំខាន់នៃការស្គាល់អំពើបាប…

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

Why was Jesus baptized?

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។