Pornography and Resisting the Power of Temptation
នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០០១ លោកគ្រូបានអធិប្បាយនៅព្រះវិហារមួយនៅកណ្ឌគម្ពីរ រ៉ូម:៧។ អត្ថបទនោះមានចំណងជើងថា «សារៈសំខាន់នៃការស្គាល់អំពើបាប…
នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០០១ លោកគ្រូបានអធិប្បាយនៅព្រះវិហារមួយនៅកណ្ឌគម្ពីរ រ៉ូម:៧។ អត្ថបទនោះមានចំណងជើងថា«សារៈសំខាន់នៃការស្គាល់អំពើបាបរបស់យើង។» ប្រសិនបើសាវ័ក ប៉ុល បានអះអាងថា យើងត្រូវតែស្គាល់នូវអំណាចរបស់អំពើបាប នោះយើងនឹងត្រូវសួរសំណួរតាមបែបតក្កដូចតទៅ៖ តើមានន័យដូចម្ដេច ដែលយើងត្រូវតែភ្លក់នូវបទពិសោធន៍នៃអំពើបាប ដើម្បីបានស្គាល់ពីអំណាចនៃអំពើបាប? នៅក្នុងការអធិប្បាយនៅឆ្នាំ២០២១នោះ លោកគ្រូបានឆ្លើយនូវសំណួរទាំងនោះក្នុងទម្រង់អវិជ្ជមាន ហើយគាត់បានលើកយករឿងប្រស្នាប្រៀបប្រដូចមួយអំពីការទប់ទល់នឹងសេចក្ដីល្បួង។ នេះគឺជាអ្វីដែលគាត់បាននិយាយ៖
រឿងប្រស្នាប្រៀបប្រដូចនៃភាពយន្តអាសអាភាស
កុំធ្វើការពិសោធន៍នឹងអំពើបាប ដើម្បីឲ្យបានស្គាល់អំពើបាបឲ្យសោះ។ មានវិធីប្រសើរជាងនេះ។ សូមឲ្យខ្ញុំប្រើរឿងប្រស្នាប្រៀបប្រដូចមួយក្នុងការនិយាយអំពីវា។ អ្វីដែលខ្ញុំកំពុងធ្វើអ្វីនៅត្រង់នេះ គឺឆ្លើយទៅនឹងសំណួរ«តើលោកអ្នកមិនចាំបាច់ត្រូវតែធ្វើជាមនុស្សមានបាបទេ—ខ្ញុំចង់មានន័យថា ទៅប្រព្រឹត្តអំពើបាបខ្លះៗ ដើម្បីបានស្គាល់អំពើបាប គឺដូចជាលោកអ្នកគួរតែស្គាល់បាបនោះឡើយ»? នោះមិនមែនជាបញ្ហានោះទេ។
«កុំធ្វើការពិសោធន៍នឹងអំពើបាប ដើម្បីឲ្យបានស្គាល់អំពើបាបឲ្យសោះ។ មានវិធីប្រសើរជាងនេះ»។
កាលពីយូរលង់ណាស់មកហើយ មានបុរសបីនាក់ឈរនៅខាងមុខរណ្ដៅជ្រៅមួយ។ រណ្ដៅជ្រៅនោះជារណ្ដៅនៃតណ្ហា។(ខ្ញុំរៀបរាប់អំពីពួកបុរសៗ)។ គេបានចងចង្កេះពួកគេនឹងខ្សែមួយ ជាខ្សែដែលនឹងត្រូវសាកល្បងនឹងទម្ងន់មួយពាន់គីឡូក្រាម។ ខ្សែនោះនឹងទាញចូលទៅក្នុងរណ្ដៅជ្រៅ។ រណ្ដៅជ្រៅនោះ មើលទៅពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់ តែវាអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ មានសត្វពស់ជាច្រើននៅបាតរណ្ដៅដ៏ជ្រៅនោះ។ វាគឺជារណ្ដៅនៃតណ្ហា រណ្ដៅនៃរូបភាពអាសអាភាស ជារណ្ដៅនៃរូបភាពអាក្រាតនៅលើអ៊ីនធឺណិត។ វាគ្រាន់តែចុចតែម្ដងដល់បាតរណ្ដៅភ្លាម។ បុរសទីមួយចាប់ផ្ដើមប៉ះខ្សែពួរ ខ្សែនោះចាប់ផ្ដើមទាញគាត់ចូលទៅក្នុងរណ្ដៅភ្លាម ហើយគាត់បានទប់ទល់នឹងវា។
ទម្ងន់ដប់គីឡូក្រាម ដប់ប្រាំគីឡូក្រាម ម្ភៃគីឡូក្រាមទាញគាត់។ គាត់ប្រឹងយកកែងជើងគាត់ទប់។
ទម្ងន់សាមសិបគីឡូក្រាម ទាញគាត់។ គាត់និយាយថា៖«ទេ»។
សាមសិបប្រាំគីឡូក្រាម ទាញគាត់។ វាកាន់តែតឹងឡើងៗ គាត់លែងទប់ទល់នឹងវា រួចក៏លោតចូលទៅក្នុងរណ្ដៅនោះទៅ។
ចុចពឹប។
បុរសទីពីរ ចាប់ផ្ដើមមានអារម្មណ៍ថា ខ្សែនោះកំពុងតែទាញនៅជុំវិញចង្កេះគាត់។
ទម្ងន់ប្រាំ ដប់ ដប់ប្រាំ ម្ភៃ ម្ភៃប្រាំ សាមសិបគីឡូក្រាមទាញគាត់។ គាត់ប្រឹងយកកែងជើងគាត់ទប់។ គាត់និយាយថា៖«ទេ»។
ទម្ងន់សែសិប សែសិបប្រាំ ហាសិបគីឡូក្រាមទាញគាត់។«ទេ!» គាត់ប្រឹងទប់ខ្លួនមកក្រោយ វាចាប់ផ្ដើមតឹងឡើងៗធ្វើឲ្យគាត់រឹតតែពិបាកដកដង្ហើម។
ទម្ងន់ហាសិប ហាសិបប្រាំគីឡូក្រាមទាញគាត់។«ទេ»។
ទម្ងន់ហុកសិបគីឡូក្រាមទាញគាត់។ គាត់លែងទប់ទល់រួចលោតចូលទៅ។
ចុចពឹប។
«តើលោកអ្នកមិនត្រូវធ្វើអំពើបាបឲ្យកាន់តែច្រើន ដើម្បីឲ្យបានដឹងថាអ្នកជាមនុស្សមានបាបកម្រិតណានោះទេ?' ហើយចម្លើយគឺ ទេ លោកអ្នកមិនចាំបាច់ទេ»។ បុរសទីបីក៏បានចាប់ផ្ដើមទាញចុះទៅដែរ។
ទម្ងន់ប្រាំ ដប់ ដប់ប្រាំ ម្ភៃប្រាំ សាមសិបគីឡូក្រាមទាញគាត់។ គាត់ប្រឹងយកកែងជើងគាត់ទប់។ គាត់ស្រែកលឺៗថា៖«អត់ទេ»។
ទម្ងន់សែសិប សែសិបប្រាំ ហាសិបគីឡូក្រាមទាញគាត់។ វាចាប់ផ្ដើមកាន់តែតឹងឡើងៗ ដង្ហើមរបស់គាត់ត្រូវបានដាច់ទៅ។«អត់ទេ»។ គាត់ព្យាយាមទប់ខ្លួនមកក្រោយ គាត់ស្រែកយ៉ាងលឺៗឲ្យគេជួយថា៖«ជួយផង!»។
គាត់បានឃើញមែកឈើមួយ ហើយក៏បានទាញមែកឈើនោះទៅ។ មែកឈើនោះមានរាងដូចជាឈើឆ្កាងអញ្ចឹង។
ទម្ងន់ហុកសិបប្រាំ ចិតសិបគីឡូក្រាម។
ហើយនៅជ្រុងម្ខាងនៅទីវាល—ក្រសែភ្នែកនៅក្នុងគំនិតរបស់គាត់ មើលតាមអ័ព្ទយ៉ាងក្រាស់—គាត់បានឃើញប្រពន្ធរបស់គាត់កំពុងតែទៅធ្វើការ ហើយទុកចិត្តគាត់។ នៅជ្រុងម្ខាងទៀត គាត់បានឃើញកូនៗរបស់គាត់កំពុងតែលេងយ៉ាងសប្បាយរីករាយ ហើយនៅក្នុងចិត្តរបស់ពួកគេកំពុងតែកោតសរសើរគាត់។
នៅមើលគាត់បើកភ្នែករបស់គាត់មើលទៅជើងមេឃ ហើយគាត់បានឃើញព្រះយេស៊ូវ ដែលមានប្រឡោះយ៉ាងធំនៃចំហៀងទ្រង់ ហើយទ្រង់បានលើកព្រះហស្ដទ្រង់ឡើង និងក្ដាប់ដៃគាត់យ៉ាងណែន ព្រមទាំងមានស្នាមញញឹមយ៉ាងធំ។
ដល់ទម្ងន់ប៉ែតសិបប្រាំ កៅសិបគីឡូក្រាម ហើយខ្សែនោះចាប់ផ្ដើមដាច់ចូលទៅខាងទ្រង់។«អត់ទេ»។ ហើយគាត់បានមើលទៅលើ។
ដល់ទម្ងន់កៅសិបប្រាំ មួយរយគីឡូក្រាម។ ធូរទ្រូង!
មិនបានចុចទេ។
ការទប់ទល់មានន័យថា ការបង្ហូរឈាម
ឥឡូវនេះ នេះជាសំណួររបស់ខ្ញុំ៖ តើម្នាក់ណាក្នុងចំណោមបុរសទាំងបីនាក់នោះ ស្គាល់ពីអំណាចនៃអំពើបាប? ប្រសិនបើនេះជាការអធិប្បាយអំពីតណ្ហា ខ្ញុំនឹងដំឡើងសម្លេងរបស់ខ្ញុំនៅត្រង់ចំណុចនេះ ហើយមើលទៅក្រុមជំនុំនេះ ហើយស្រែកថា៖
តើនៅទីនេះមានអ្នកធ្វើទាហានដែរឬទេ? តើមានអ្នកណាប្រឡាក់ឈាមនៅលើអាវដែរឬទេ? សូមបង្ហាញខ្ញុំស្នាមនោះឲ្យខ្ញុំបានឃើញផង មុនពេលលោកអ្នកនិយាយអំពីអំណាចនៃអំពើបាប។ សូមកុំបង្ហាញកែងជើងដែលបាក់របស់លោកអ្នកនៅបាតរណ្ដៅនោះមក ខ្ញុំចង់ឃើញមានឈាមប្រឡាក់ដៃនោះ។
ប៉ុន្តែ វាមិនមែនជាសេចក្ដីអធិប្បាយអំពីតណ្ហានោះទេ ដូច្នេះខ្ញុំនឹងរំលងការនោះ ហើយត្រឡប់ទៅចំណុចសំខាន់វិញ។
«លោកអ្នកលោតចូលនៅទម្ងន់ម្ភៃប្រាំគីឡូក្រាម ហើយលោកអ្នកគ្មានស្លាកស្នាមនៅលើរាងកាយរបស់លោកអ្នកនោះឡើយ»។
អ្វីៗទាំងអស់ដែលខ្ញុំកំពុងធ្វើនឹងរឿងប្រស្នាប្រៀបធៀបតូចនេះ ជាការឆ្លើយទៅនឹងសំណួរ«លោកអ្នកមិនត្រូវធ្វើអំពើបាបឲ្យកាន់តែច្រើន ដើម្បីឲ្យបានដឹងថាអ្នកជាមនុស្សមានបាបកម្រិតណានោះទេ?» ហើយចម្លើយនោះគឺ«ទេ លោកអ្នកមិនគួរធ្វើបែបនោះទេ»។ តាមការពិត ពួកមនុស្សកំសាក ដែលបោះបង់ត្រឹមទម្ងន់សាមសិប និងហុកសិបគីឡូក្រាម ពួកគេមិនដឹងទេ។ ពួកគេគិតថា ពួកគេដឹង។ ពួកគេហៅវាថា«ជាប់ឃុំឃាំង»។ ពួកគេនឹងប្រើសូម្បីតែពាក្យ«ធ្លាក់»។ លោកអ្នកអាចនឹងសម្គាល់ឃើញ ខ្ញុំមិនប្រើពាក្យ«ធ្លាក់» ទេ។ ខ្ញុំនិយាយថា«លោតចូល» វិញ។ លោកអ្នកមិនបានធ្លាក់ទេ លោកអ្នកបានលោតចូលទៅវិញទេតើ។ លោកអ្នកបានលោតចូលនៅត្រឹមទម្ងន់ម្ភៃប្រាំគីឡូក្រាម ហើយលោកអ្នកក៏មិនមានស្លាកស្នាមនៅលើរាងកាយរបស់លោកអ្នកនោះឡើយ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

«បេសកកម្មគឺមិនមែនជាគោលដៅចុងក្រោយរបស់ក្រុមជំនុំទេ។ តែការថ្វាយបង្គំ។ ដោយសារមិនមានការថ្វាយបង្គំនោះឯងបានជាមានបេសកកម្ម។» (John Piper)

Are Christians Happier Than Non-Christians in This Life?1 ក្នុងជីវិតនេះ តើគ្រីស្ទបរិស័ទមានភាពអរសប្បាយច្រើនជាងអ្នកមិនជឿនៅឬ? សាវ័ក ប៉ុល…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។