Does Christmas Bring Peace or War?
រីករាយថ្ងៃបុណ្យណូអែល! យើងនឹងសញ្ជឹងគិតអំពីបុណ្យណូអែលដែលឆ្លុះបញ្ចាំងទៅលើសេចក្ដីសុខសាន្ត និងការថប់បារម្ភ…

រីករាយថ្ងៃបុណ្យណូអែល! យើងនឹងសញ្ជឹងគិតអំពីបុណ្យណូអែលដែលឆ្លុះបញ្ចាំងទៅលើសេចក្ដីសុខសាន្ត និងការថប់បារម្ភ ដែលជំរុញដោយសំណួរនេះពីអ្នកស្តាប់ម្នាក់ឈ្មោះ បូរ៉ា៖ «ជម្រាបសួរ លោកគ្រូគង្វាល ចន និងរីករាយថ្ងៃបុណ្យណូអែលលោកគ្រូ! ក្នុងរាល់រដូវកាលនេះចូលមកដល់ជារៀងរាល់ឆ្នាំ ខ្ញុំចូលចិត្តច្រៀងទំនុកតម្កើង «អំណរដល់លោក» ប៉ុន្តែសម្រាប់ខ្ញុំវាហាក់បីដូចជាថាកាន់តែអានព្រះគម្ពីររបស់ខ្ញុំ ខ្ញុំកាន់តែឆ្ងល់ថា តើការយាងមករបស់ព្រះយេស៊ូវ នាំមកនូវសន្តិភាពដល់ពិភពលោកឬក៏អត់? ពិភពលោកហាក់បីដូចជាកាន់តែមានអស្ថេរភាព និងមិនសូវរីករាយ។ សម្រាប់ខ្ញុំ វាហាក់បីដូចជាចែកមិនដាច់ពីគ្នាសោះ»។
«ប៉ុន្តែនៅពេលទ្រង់ប្រសូតមក ទេវតាជាច្រើនបានសរសើរព្រះជាម្ចាស់ដោយពោលថា "សូមលើកតម្កើងព្រះជាម្ចាស់នៅស្ថានខ្ពស់បំផុត ហើយនៅលើផែនដីមានសន្តិភាពក្នុងចំណោមអ្នកដែលព្រះអង្គគាប់ព្រះទ័យ!” នោះកណ្ឌគម្ពីរ លូកា ២:១៣-១៤ «មិនមែនមកដើម្បីនាំមកនូវសន្តិភាពទេ ប៉ុន្តែជាដាវវិញ»។ ទាំងនេះជាពាក្យកត់ត្រារបស់ទ្រង់នៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ១០:៣៤ នៅពេលយើងរៀបចំ ដើម្បីអបអរការប្រសូតរបស់ព្រះអង្គសង្គ្រោះរបស់យើងម្ដងទៀត ខ្ញុំត្រូវសួរថា៖ តើបុណ្យណូអែលជាសញ្ញានៃសេចក្ដីមេត្រី ឬសង្គ្រាម វាហាក់ដូចជាទាំងពីរ។ ប្រសិនបើដូច្នេះ តើនឹងមានសង្គ្រាមប្រភេទណាកើតនៅលើផែនដី? ហើយតើទ្រង់បាននាំមកសេចក្ដីមេត្រីប្រភេទណាលើផែនដី?»
ខ្ញុំគិតថាប្អូនប្រុស បូរ៉ា និយាយត្រូវ អ្វីៗដែលប្អូនទើបតែបានលើកឡើងពិតជាត្រឹមត្រូវ។ ហើយអ្វីដែលខ្ញុំនឹងបន្ថែមនោះគឺថា កំណត់ចំណាំសំខាន់ដែលត្រូវតែគូសចំណាំនៅថ្ងៃបុណ្យណូអែល នៅថ្ងៃព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ និងរាល់ពេលផ្សេងៗទៀតក្នុងជីវិតគ្រីស្ទាន គឺជាកំណត់ត្រានៃអំណរដ៏អស្ចារ្យខ្ពង់ខ្ពស់របស់ព្រះ។ «អំណរ» ព្រោះរឿងដំបូងដែលទេវតាពោលទៅកាន់អ្នកគង្វាលនៅក្នុងកណ្ឌគម្ពីរ លូកា ២:១០ គឺ «មើលចុះ ខ្ញុំនាំដំណឹងល្អមកអ្នករាល់គ្នាអំពីអំណរដ៏អស្ចារ្យ»— អំណរដ៏ធំ ឬភាពរីករាយដ៏មហិមា សេចក្ដីអំណរដែលមកពីព្រះ។ នោះជាពាក្យដំបូងចេញពីមាត់ទេវតា។ ហើយខ្ញុំនិយាយថា៖ «សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី»។
ដូច្នេះ កំណើតបុត្រនេះ គឺនិយាយអំពីសេចក្ដីអំណរដ៏ធំរបស់លោកអ្នក និងសិរីរុងរឿងរបស់ព្រះ ។ សេចក្តីសង្ខេបអត្ថន័យថ្ងៃបុណ្យណូអែល—គឺសេចក្ដីអំណរយ៉ាងដ៏ធំរបស់លោកអ្នកនៅក្នុងសិរីល្អដ៏ខ្ពង់ខ្ពស់របស់ព្រះ។ នោះជាសាររបស់ពួកទេវតានៅពេលព្រះយេស៊ូវប្រសូត—សេចក្ដីអំណរដែលលើកតម្កើងព្រះ។ នោះជាការកំណត់សម្គាល់ដ៏សំខាន់ដែលខ្ញុំគិតថា គួរតែសង្កត់ន័យរបស់ថ្ងៃបុណ្យណូអែល។ សំណួររបស់ប្អូនប្រុស បូរ៉ា មានភាពសាមញ្ញ—ប៉ុន្តែមានអត្ថន័យល្អណាស់។
អត្ថន័យសំខាន់ផ្សេងទៀត ត្រូវបានរកឃើញនៅពីរបីខក្រោយ គឺនៅក្នុងកណ្ឌគម្ពីរ លូកា ២:៣៤-៣៥ ដែលលោក ស៊ីម្មាន និយាយទៅកាន់នាងម៉ារាថា «មើល បុត្រនេះបានតាំងឡើង សម្រាប់ធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ ក៏សម្រាប់ជាទីសម្គាល់ ដែលគេនឹងស្រដីទទឹងផង ឯនាងវិញ នឹងមានដាវចាក់ទំលុះព្រលឹងនាងដែរ ដើម្បីឲ្យគំនិតក្នុងចិត្តរបស់មនុស្សជាច្រើនបានសំដែងចេញមក។ ដូច្នេះ គំនិតចេញពីដួងចិត្តជាច្រើនអាចនឹងត្រូវបានបង្ហាញឡើង។ ដូច្នេះ ការកំណត់ចំណាំសំខាន់នៃបុណ្យណូអែល សេចក្ដីអំណរដែលលើកតម្កើងព្រះ។ កំណត់ចំណាំខាងក្រោមនៃបុណ្យណូអែល៖ មនុស្សជាច្រើននឹងបដិសេធសេចក្ដីអំណរនេះ ហើយត្រូវវិនាស។ យើងនឹងមិនមានសេចក្ដីអំណរដែលលើកតម្កើងពីព្រះនេះទេ ប្រសិនបើយើងចូលចិត្តភាពរីករាយបែបផ្សេង។
ដូច្នេះ អត្ថន័យចម្បងនៃបុណ្យណូអែល បង្ហាញនៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ៣:១៧-១៨ «ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ៍ ដើម្បីនឹងជំនុំជម្រះលោកីយ៍នោះទេ គឺឲ្យលោកីយ៍បានសង្គ្រោះ ដោយសារទ្រង់វិញ»។ នោះគឺជាកំណត់ត្រាលេចធ្លោនៃបុណ្យណូអែល។ អត្ថន័យបន្ទាប់គឺ សូមបន្តអានកណ្ឌគម្ពីរយ៉ូហាន «ឯអ្នកណាដែលជឿដល់ទ្រង់ នោះមិនជាប់មានទោសទេ តែអ្នកណាដែលមិនជឿវិញ នោះត្រូវមានទោសហើយ ពីព្រោះមិនបានជឿដល់ព្រះនាមនៃព្រះរាជបុត្រាតែ១របស់ព្រះ»។
ជាថ្មីម្ដងទៀត អត្ថន័យសំខាន់នៃបុណ្យណូអែល អាចរកឃើញនៅក្នុងកណ្ឌគម្ពីរ អេសាយ ៩:៦ «ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្ដា ព្រះវរបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព»—មេត្រីភាព។ ហើយអត្ថន័យបន្ទាប់ យើងឃើញនៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ១០:៣៤, ៣៧៖ «កុំឲ្យស្មានថា ខ្ញុំមកនឹងតាំងឲ្យមានសេចក្តីមេត្រីនៅផែនដីឡើយ ខ្ញុំមិនមែនមក ដើម្បីតាំងឲ្យមានសេចក្តីមេត្រីទេ គឺឲ្យមានដាវវិញ អ្នកណាដែលស្រឡាញ់ឪពុក ឬម្តាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុសឬស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ»។ អាចនិយាយបានម្យ៉ាងទៀត ទ្រង់ជាព្រះអម្ចាស់នៃសេចក្ដីមេត្រីសម្រាប់អស់អ្នកណាស្រឡាញ់ទ្រង់ ជាជាងដែលពួកគេស្រឡាញ់ផ្លូវផ្សេងទៅកាន់សេចក្ដីមេត្រី។
ដូច្នេះ ប្អូនប្រុស បូរ៉ា បាននិយាយត្រូវ។ បុណ្យណូអែលនាំមកនូវសេចក្ដីមេត្រី ហើយបុណ្យណូអែលក៏នាំមកនូវសង្គ្រាមផងដែរ។ ហើយអ្វីដែលខ្ញុំកំពុងសង្កត់ធ្ងន់គឺថា នៅពេលដែលព្រះយេស៊ូវគ្រីស្ទ ព្រះរាជបុត្រានៃព្រះបានយាងមកកាន់លោកីយ៍ បេសកកម្មចម្បងរបស់ទ្រង់ គឺថ្វាយសិរីល្អដល់ព្រះ ដោយចងមេត្រីជាមួយមនុស្សបះបោរ ហើយឲ្យប្រទានសេចក្ដីអំណរដល់មនុស្សគ្រប់គ្នា ដែលនឹងស្វាគមន៍ពាក្យនៃការលើកលែងជាសាធារណៈរបស់ទ្រង់។ ដូច្នេះ អត្ថន័យចម្បង គឺថាព្រះគ្រីស្ទនាំមកនូវមេត្រីភាព ហើយអត្ថន័យបន្ទាប់គឺថា សម្រាប់អស់អ្នកណាដែលនឹងមិនទទួលសេចក្ដីមេត្រីនេះ តែជាសង្គ្រាមសម្រាប់អស់អ្នកដែលមិនទទួលវិញ។
ដូច្នេះ តើវាជាសេចក្ដីមេត្រីប្រភេទណា? និងសង្គ្រាមប្រភេទណា? នោះគឺជាសំណួរមូលដ្ឋានរបស់គាត់។ នៅពេលដែលទេវតានិយាយថា៖ «សូមលើកតម្កើងព្រះជាម្ចាស់នៅស្ថានខ្ពស់បំផុត ហើយនៅលើផែនដីមានសន្តិភាពក្នុងចំណោមអ្នកដែលព្រះអង្គគាប់ព្រះទ័យ» ខ្ញុំគិតថា សេចក្ដីមេត្រីភាពមានយ៉ាងហោចណាស់មានបីប្រភេទ។
១. ទីមួយ និងសំខាន់បំផុត វាមានន័យថា សេចក្ដីមេត្រីជាមួយព្រះ។ ព្រះអង្គកំពុងបង្កើតផ្លូវមួយតាមរយៈព្រះគ្រីស្ទសម្រាប់ទ្រង់ ដើម្បីផ្សះផ្សាជាមួយពិភពលោកដែលបះបោរនេះវិញ។ កណ្ឌគម្ពីរ ២កូរិនថូស ៥:១៩ «គឺពីដំណើរដែលព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទកំពុងផ្សះផ្សាលោកីយ៍នឹងព្រះអង្គទ្រង់ ឥតប្រកាន់ទោសគេទៀត ហើយទ្រង់បានប្រគល់ព្រះបន្ទូល ពីការផ្សះផ្សានោះមកយើងខ្ញុំ»។ នៅពេលដែលមនុស្សបះបោរទម្លាក់នៃការបះបោររបស់ពួកគេចោល ហើយទទួលយកលក្ខខណ្ឌនៃការផ្សះផ្សារបស់ព្រះ នោះជាការប្រណីសន្ដោស។ នេះជាអ្វីដែលសាវ័ក ប៉ុល និយាយថា៖ «ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ» (រ៉ូម ៥:១)។ «មេត្រីជាមួយព្រះ» ជាឃ្លាដ៏មានអត្ថន័យមួយ។ នោះជាទំហំសន្តិភាពដំបូង និងអស្ចារ្យបំផុតដែលទេវតាបានប្រកាស។
២. ទីពីរ សេចក្ដីមេត្រីដែលបុណ្យណូអែលនាំមក គឺរវាងក្រុមមនុស្សដែលមានអរិភាព។ កណ្ឌគម្ពីរ អេភេសូរ ២:១៤-១៦ «ដ្បិតទ្រង់ [ព្រះគ្រីស្ទ] ជាស្ពានមេត្រីនៃយើងរាល់គ្នា [សាសន៍យូដា និងសាសន៍ដទៃ និងបក្សពួកដទៃទៀតក្នុងព្រះគ្រីស្ទ] ទ្រង់បានធ្វើទាំង២រួមគ្នាតែ១... ហើយបានរុះជញ្ជាំងដែលខណ្ឌកណ្ដាលចេញ ព្រមទាំងបំបាត់សេចក្តីសំអប់គ្នា ដោយនូវរូបសាច់ទ្រង់ គឺបំបាត់ក្រឹត្យវិន័យដែលមានបញ្ញត្តិ និងសេចក្តីហាមប្រាមទាំងប៉ុន្មានចេញ ដើម្បីឲ្យបានយកទាំង២មក បង្កើតជាមនុស្សថ្មីតែ១ក្នុងព្រះអង្គទ្រង់ ដោយតាំងជាស្ពានមេត្រីឲ្យ»។ វាអស្ចារ្យណាស់ក្នុងពិភពលោកដូចយើង នេះមិនមែនជាការរួមរស់ជាមួយគ្នា ដោយគ្មានព្រះគ្រីស្ទទេ។ នោះមិនមែនជាចំណុចសំខាន់ទេ។ គឺជាព្រះគ្រីស្ទដែលត្រូវចំណាយក្នុងព្រះជន្មរបស់ទ្រង់ដែលធ្វើឲ្យជំរំមនុស្សអរិភាពដូចយើងអាចទទួលបានការផ្សះផ្សា ដោយសារព្រះគ្រីស្ទ នៅក្នុងព្រះគ្រីស្ទ។ នោះជាសិរីរុងរឿងទីពីរនៃសន្តិភាពបុណ្យណូអែល។
៣. ទីបី សេចក្ដីមេត្រីដែលបុណ្យណូអែលនាំមក គឺភាពធូរស្រាលពីការថប់បារម្ភ។ កណ្ឌគម្ពីរ ភីលីព ៤:៦-៧ «កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ» ។ ប្រសិនបើបញ្ញាចិត្តធ្វើឲ្យយើងមានបញ្ហា យើងផ្សាយសេចក្ដីមេត្រីដល់ខ្លួនយើងដោយសារព្រះគ្រីស្ទបាន។ ទ្រង់បានបង់សងសម្រាប់អំពើបាបរបស់យើង។ ពួកគេមិនអាចថ្កោលទោសយើងបានទេ។ ហើយប្រសិនបើកាលៈទេសៈធ្វើឲ្យយើងថប់បារម្ភ យើងបង្រៀនពីសេចក្ដីមេត្រីដល់ខ្លួនយើង ពីព្រោះព្រះបានសន្យាថា ទ្រង់នឹងប្រទានឲ្យយើងនូវអ្វីគ្រប់យ៉ាងដែលយើងត្រូវការសម្រាប់គ្រប់ស្ថានការណ៍ ពីព្រោះទ្រង់មិនបានប្រោសព្រះរាជបុត្រាទ្រង់ទេ ប៉ុន្តែទ្រង់បានលះបង់ព្រះរាជបុត្រាទ្រង់ ដើម្បីយើងទាំងអស់គ្នា។
អត្ថន័យសំខាន់របស់ទេវតាអំពីបុណ្យណូអែល គឺជាសេចក្ដីមេត្រីសម្រាប់អ្នកដែលទ្រង់គាប់ព្រះទ័យ ពោល គឺចំពោះអ្នកដែលគោរពតាមលក្ខខណ្ឌនៃការលើកលែងទោសរបស់ទ្រង់។ ពួកគេដាក់អាវុធដែលបះបោររបស់ខ្លួនចុះ ហើយពួកគេជឿទុកចិត្តទ្រង់។ ពួកគេបានស្ដាប់បង្គាប់ទ្រង់ជាកំណប់។ ហើយសង្គ្រាមដ៏ចម្លែកដែលបុណ្យណូអែលនាំមក មិនមែនសំដៅទៅលើការបំផ្លិចបំផ្លាញមនុស្សទេ ប៉ុន្តែគឺការបំផ្លាញនូវអ្វីដែលបំផ្លាញមនុស្សវិញ។
ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនិងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ (អេភេសូរ ៦:១២)។ ឬដូចដែលសាវ័ក ប៉ុល មានប្រសាសន៍នៅក្នុងកណ្ឌគម្ពីរ ២កូរិនថូស ១០:៣-៥ «ដ្បិតទោះបើយើងខ្ញុំដើរក្នុងសាច់ឈាមមែន គង់តែមិនតយុទ្ធតាមសាច់ឈាមទេ ព្រោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាមទេ គឺជាឥទ្ធិឫទ្ធិដែលមកពីព្រះ សម្រាប់នឹងរំលំទីមាំមួនវិញ ដែលអាចនឹងរំលាយអស់ទាំងគំនិតដែលគេរិះគិត និងគ្រប់ទាំងសេចក្តីយ៉ាងខ្ពង់ខ្ពស់ ដែលលើកខ្លួនឡើងទាស់នឹងចំណេះនៃព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។ យើងបំផ្លាញការប្រកែកគ្នា និងរាល់គំនិតខ្ពស់ដែលបានលើកឡើងប្រឆាំងនឹងការស្គាល់ព្រះ ហើយចាប់យករាល់គំនិតជាឈ្លើយ ដើម្បីស្តាប់បង្គាប់ព្រះគ្រីស្ទ»។ នេះជាសង្គ្រាម ដែលយើងកំពុងព្យាយាមរំដោះជនជាប់ជាឈ្លើយ។ យើងកំពុងព្យាយាមកម្ចាត់ភាពមិនជឿព្រះចេញ ហើយយើងធ្វើសង្គ្រាម ដោយប្រើដំណឹងល្អនៃសេចក្ដីមេត្រីជាអាវុធរបស់យើង។
ដូច្នេះ មែនហើយ បុណ្យណូអែលនាំមកទាំងមេត្រីភាព និងសង្គ្រាម។ ប៉ុន្តែ តើអ្វីជាអត្ថន័យដែលទេវតាបង្ហាញដល់យើង—សេចក្ដីអំណរដែលតម្កើងព្រះ តាមរយៈសេចក្ដីមេត្រីជាមួយនឹងព្រះ និងសង្គ្រាមដែលមានសេចក្ដីមេត្តាករុណាប្រឆាំងនឹងអ្វីៗទាំងអស់ដែលបំផ្លាញអំណរដ៏ខ្ពង់ខ្ពស់របស់មនុស្ស។

ការប្រចណ្ឌល្អ និងការប្រចណ្ឌអាក្រក់នៅក្នុងទំនាក់ទំនងស្នេហាជាប្រធានបទសម្រាប់ថ្ងៃនេះ។ វាមិនមែនជាសំណួរប្លែកនោះទេ…

មិនថាលោកអ្នករស់នៅទីណានោះទេ យើងកំពុងតែអធិស្ឋានថា លោកអ្នកមានថ្ងៃពេញដោយការដឹងគុណដែលផ្ដោតលើព្រះគ្រីស្ទសម្រាប់អស់ទាំងព្រះពរដែល…

តើខ្ញុំអាចរៀបការជាមួយស្ត្រីដែលមានអាយុក្មេងជាងខ្ញុំពាក់កណ្ដាលបានដែរឬទេ? Can I Marry a Woman Half My Age?1…

Can a Church Require Tithing?1 តើក្រុមជំនុំអាចតម្រូវឲ្យថ្វាយដង្វាយមួយភាគដប់ដែរឬទេ?…

ភាពជាស្ត្រីស្របតាមព្រះគម្ពីរនៅក្នុងពេលប្រាំនាទី Biblical Womanhood in Five Minutes1 លោកគ្រូ…

Are Christians Happier Than Non-Christians in This Life?1 ក្នុងជីវិតនេះ តើគ្រីស្ទបរិស័ទមានភាពអរសប្បាយច្រើនជាងអ្នកមិនជឿនៅឬ? សាវ័ក ប៉ុល…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។